Wednesday, February 26, 2020

សរសៃឈាមខួរក្បាល

សរសៃឈាមខួរក្បាល

       សរសៃឈាមក្រហមសម្រាប់ផ្គត់ផ្គង់ឈាមនៅខួរក្បាល ដែលជាផ្នែកមួយនៃ
សរសៃឈាមធំចេញពីបេះដូង ហើយសរសៃឈាមក្រហមដែលផ្តល់ឈាម ទៅផ្គត់ផ្គង់
ឈាមខួរក្បាលមាន ២ គូ

        . សរសៃឈាមក្រហមផ្គត់ផ្គង់ឈាមនៅខួរក្បាលខាងមុខ ( Carotid artery) នៅកខាងមុខ ជាចំណុចប្រសព្វឈាមមកពីបេះដូងទៅដល់ខួរក្បាល  ដោយ  ៨០ % នៃឈាមដែលទៅផ្គត់ផ្គង់នៅខួរក្បាលតាមសរសៃឈាមនេះ នៅពេលដែលចូលទៅ
ដល់ លលាដ៍ខួរក្បាល ចែកចេញជា គឺ
        -  សរសៃឈាមខួរក្បាលខាងមុខ មានមុខងារផ្គត់ផ្គងឈាមខួរក្បាលខាងមុខ
        -​ សរសៃឈាមខួរក្បាលចំកណ្តាល (Middle cerebral artery) ផ្គត់ផ្គង់ឈាមនៅ 
ចំហៀងនៃខួរក្បាល  និងក្លែបសៀតផ្កានៃខួរក្បាល
 
        . សរសៃឈាមក្រហមផ្គត់ផ្គង់ខួរក្បាលខាងក្រោយ (Vertebral artery ) នៅពី
ក្រោយក តាមឆ្អឹងក នៅពេលដែលចូលទៅក្នុងលលាដ៍ក្បាល សរសៃឈាមឆ្វេង និង
ស្តាំ និងរួមជាអាទែនៅបាតខួរក្បាល (basilar artery) ដោយ ២០ % នៃឈាមដែលទៅ
ចិញ្ចឹមខួរក្បាលតែងឆ្លងកាត់សរសៃឈាមគួរនេះ សរសៃឈាមបាតលលាដ៍ក្បាលខាង
ចុង បែកជាសរសៃឈាមខួរក្បាលខាងក្រោយ (posterior cerebral artery) ស្តាំនិងឆ្វេង ដែលទៅចិញ្ចឹមខួរក្បាលធំខាងក្រោយ និងផ្នែកខាងក្រោមនៃខួរក្បាល

 
ហេតុអ្វី អ្នកខ្លះកើតជម្ងឺសរសៃឈាមខួរក្បាល
(កត្តាហានិភ័យ នៃជម្ងឺសរសៃឈាមខួរក្បាល)
      
       មានមនុស្សមួយចំនួនកើតរោគសរសៃឈាមខួរក្បាល តាមស្ថិតិឃើញថា
ប្រជាជន ៤០០ នាក់ ក្នុងកំឡុងពេល ១ ឆ្នាំ កើតរោគសរសៃឈាមខួរក្បាល ១
នាក់ ។ អាចនិយាយបានថា ក្នុងភូមិមួយដែលអ្នករស់នៅ មានមនុស្សចំនួន        
៤០០ នាក់ ក្នុង ១
 ឆ្នាំ​ មានមនុស្សម្នាក់ កើតជម្ងឺសរសៃឈាមខួរក្បាល ។ មនុស្សដែលកើតជម្ងឺនេះត្រូវមានកត្តាហានិភ័យ ឳកាសដែលមិនមានកត្តា 
ហានិភ័យនោះ តិចតូចណាស់ ។

កត្តាហានិភ័យដែលសំខាន់ មានដូចជា ៖ 

            . វ័យចំណាស់ អាយុកាន់តែច្រើន ឳកាសកើតជម្ងឺនេះ កាន់តែខ្ពស់ ជម្ងឺនេះ
ជួបប្រទះចំពោះកុមារ​ (ជូបប្រទះតិចតូចបំផុត) ចាប់ផ្តើមជួបប្រទះជាក់ស្តែងតាំងតែ
ពីអាយុប្រហែល ៤៥ ឆ្នាំ​ឡើងទៅ ។ 

        .​ សម្ពាធឈាមខ្ពស់ សម្ពាធឈាមលើសពី ១៣០/៨៥ មម បារ៉ត បង្កឱ្យមាន
ហានិភ័យ ។ សម្ពាធឈាមកាន់តែខ្ពស់ ឳកាសកើតជម្ងឺសរសៃឈាមខួរក្បាលកាន់
តែច្រើន ។ 

        .​ ស្កក្នុងឈាមខ្ពស់ អ្នកដែលមានជម្ងឺទឹកនោមផ្អែមយូរ ហើយគ្រប់គ្រងកំរិត
ជាតិស្កមិនល្អ ឳកាសកើតជម្ងឺនេះក៏មានខ្ពស់ កំរិតជាតិស្កមិនគួរលើស ១២៦ មក/ឌល

       . ការជក់បារី  ឃើញថាអ្នកដែលជក់បារីមានឳកាសកើតជម្ងឺនេះខ្ពស់ជាង
អ្នកដែលមិនជក់បារី ៣ ដង ហើយឳកាសដែលកើតជម្ងឺនេះវាអាស្រ័យលើចំនួនបារី
ដែលជក់ និងរយៈវេលាដែលជក់ផងដែរ ។ 

            . បេះដូងលោតមិនប្រក្រតី បេះដូងថតឆ្វេងខាងលើកន្ត្រាក់លឿនពេក
 ( Atrial fibrillation) អ្នកដែលមានភាវៈនេះព្រមទាំងអាយុច្រើនជាង ៧៥ ឆ្នាំ កើត
ជម្ងឺទឹកនោមផ្អែម មានបេះដូងមិនដំណើរការ សម្ពាធឈាមខ្ពស់ ហើយ/ ឬ ធ្លាប់កើត
ជម្ងឺសរសៃឈាមខួរក្បាលពីមុន​ នឹងមានឳកាសកើតជម្ងឺសរសៃឈាមខួរក្បាលសារ
ជាថ្មី បើមានកត្តាទាំងនេះកាន់តែច្រើន ហានិភ័យក៏កាន់តែមានច្រើនដែរ ។ 

        . កើតជម្ងឺស្ទះសរសៃឈាមបេះដូង ឬ ស្ទះសរសៃឈាមចុងជើង ។

                         កត្តាហានិភ័យបន្ទាប់បន្សំ

          (កត្តាដែលមានឥទ្ធិពលតែមិនច្រើន)  ដូចជា ៖ 

            . ខ្លាញ់ក្នុងឈាមខ្ពស់ ជាកត្តាហានិភ័យចំបងនៃជម្ងឺសរសៃឈាមបេះដូង​ តែជាកត្តាបន្ទាប់បន្សំសម្រាប់ជម្ងឺសរសៃឈាមខួរក្បាល ឬ​អាចនិយាយបានថា មនុស្សដែលមានខ្លាញ់ក្នុងឈាមខ្ពស់ (កូឡេសស្តេរ៉ូល ច្រើនជាង ២០០ មក/ឌល) មានឳកាសកើតជម្ងឺស្ទះសរសៃឈាមបេះដូង ច្រើនជាងជម្ងឺស្ទះសរសៃឈាមខួរក្បាល ។
      . ខ្វះការហាត់ប្រាណ
        . លើសទម្ងន់
        . ទទួលទានថ្នាំពន្យាកំណើត
        . ស្ត្រេស
           .​ កត្តាផ្សេងៗ ដូចជា ការដេកស្រម៉ុក ភាវៈឈាមខាប់ ធ្លាប់មានសមាជិកក្នុង​
ក្រុមគ្រូសារមានជម្ងឺសរសៃឈាមខួរក្បាល ភាវៈហូម៉ូស៊ីស្តេអ៊ីនខ្ពស់ ។





សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២

No comments:

Post a Comment