Showing posts with label ស្ត្រូកកម្តៅ. Show all posts
Showing posts with label ស្ត្រូកកម្តៅ. Show all posts

Tuesday, December 24, 2019

ស្ត្រូកកម្តៅ ពេជ្ឈឃាតក្នុងរដូវក្តៅ



ស្ត្រូកកម្តៅ ពេជ្ឈឃាតក្នុងរដូវក្តៅ

ពិភពលោកផ្លាស់ប្តូរជាខ្លាំង ធ្វើឱ្យអាកាសធាតុកាន់តែក្តៅឡើងៗជារៀងរាល់ឆ្នាំ ជាពិសេសប្រទេសកម្ពុជាដែលជាប្រទេសក្នុងតំបន់ក្តៅហើយនោះ កាន់តែធ្វើឱ្យមាន អាកាសធាតុក្តៅទ្វេឡើង បង្កឱ្យប្រជាជនកើតជំងឺជាច្រើនប្រភេទ ហើយជំងឺដែលជួបប្រទះនៅរដូវក្តៅនោះគឺ ស្រ្តូកកម្តៅHeat Stroke ។
ស្រ្តូកកម្តៅ បើវាធ្ងន់ធ្ងរនោះ នឹងបង្កឱ្យមានការបាត់បង់ជីវិតផងដែរ ។ 

 មូលហេតុ


ជំងឺ ស្រ្តូកកម្តៅ កើតឡើងដោយសារតែរាងកាយមិនអាចផ្លាសប្តូរទៅនឹងកម្តៅដែល
កើតឡើង ។ តាមធម្មតារាងកាយមានប្រព័ន្ធការផ្លាស់ប្តូរតុល្យភាពកម្តៅ ពេល សីតុណ្ហភាពរាងកាយខ្លាំងឡើង នឹងមានវិធីបញ្ចេញកម្តៅចេញពីរាងកាយយ៉ាងមាន ប្រសិទ្ធភាព ដោយក្រពេញខួរក្បាល
hypothalamus ផ្នែកខាងមុខ ប្រសិនបើបាត់បង់តុល្យភាពនេះ និងបង្កើតឱ្យមានការឈឺចាប់ឡើង

 ប្រភេទនៃស្ត្រូកកម្តៅ
        ១. ស្ត្រូកកម្តៅកើតចេញពីការហាត់ប្រាណ (Exertional Heat Stroke : EHS)  ច្រើនតែជួបប្រទះចំពោះអ្នកដែលមានរាងកាយរឹងមាំ ដូចជាយុវវ័យ អ្នកកីឡា ឬអ្នកដែលហាត់ប្រាណហួសកំរិត រួមទាំងសីតុណ្ហភាពខាងក្រៅក្តៅខ្លាំង​។
        ២. ស្ត្រូកកម្តៅទូទៅ (Non-exertional Heat Stroke: NEHS) ច្រើនតែជួបប្រទះជាមួយអ្នកដែលមានអាយុច្រើន មានជំងឺប្រចាំខ្លួន អ្នកដែលទទួលទានថ្នាំប្រចាំ អ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម អ្នកជំងឺកុមារដែលមិនអាចជួយខ្លួន​ឯងបាន ។
 
 រោគសញ្ញា
រោគសញ្ញាបង្ហាសំខាន់ មានដូចជា ក្តៅខ្លួនខ្លាំង សីតុណ្ហភាពក្នុងរាងកាយ
លើសពី ៤១ អង្សា ឡើងទៅ សម្រាប់ប្រភេទ
EHS  ច្រើនតែមានចេញញើស
និងប្រភេទ NEHS មិនមានចេញញើសនោះទេ ។ អ្នកដែលមានប្រវត្តិធ្វើកិច្ចកម្ម ឬហាត់ប្រាណក្នុងពេលដែលមានអាកាសធាតុក្តៅខ្លាំង ។ សម្ពាធឈាមធ្លាក់ចុះ មុខងារអវយវៈផ្សេងៗធ្លាក់ចុះ វង្វេង ប្រកាច់ បាត់បង់ស្មារតី ។
ប្រព័ន្ធការធ្វើការរបស់រាងកាយក្រោយពីទទួលកម្តៅខ្លាំង មានការផ្លាសប្តូរ
ដោយបញ្ចួនទឹក ឬឈាមទៅចិញ្ចឹមអវយវៈផ្សេងៗ ដូចជា ខួរក្បាល ថ្លើម
និងសាច់ដុំជាដើម បណ្តាលឱ្យស្បែកខ្វះឈាម និងទឹកទៅចិញ្ចឹម
ទើបមិនអាច បញ្ចេញកម្តៅចេញពីរាងកាយបាន ។  

ការសង្គ្រោះបឋម

 យកអ្នកជំងឺដែលមានរោគសញ្ញាបែបនេះទៅកន្លែងដែលត្រជាក់ លើកជើងខ្ពស់ ដើម្បីឱ្យឈាមដើរបានល្អ ដោះសម្លៀកបំពាក់ ប្រើទឹកត្រជាក់ស្អំត្រង់បរិវេណក មុខ ភ្លៅជាដើម និងប្រើកង្ហារបក់ដើម្បីបញ្ចេញកំដៅ ប្រើទឹកត្រជាក់ជួតខ្លួន ដើម្បីបំបាត់សីតុណ្ហភាពក្នុងរាងកាយឱ្យលឿនបំផុត និងប្រញាប់នាំទៅកាន់មន្ទីរពេទ្យ ។ 

វិធីការពារ 

-​​     ទទួលទានទឹកឱ្យគ្រប់គ្រាន់  ២ លីត្រក្នុងមួយថ្ងៃ

-     ជៀសវាងអាកាសធាតុក្តៅខ្លាំង

-     មិនគួរហាត់ប្រាណហួសកំរិតនិងមិនគួរហាត់ប្រាណ
      ពេលអាកាសធាតុក្តៅខ្លាំង ។
-     ពាក់អាវដែលអាចបញ្ចេញកម្តៅបានល្អ និងសមស្របទៅ
      តាមអាកាសធាតុ
-     ប្រសិនបើចាំបាច់ធ្វើការកន្លែងដែលមានកម្តៅខ្លាំង គួរពាក់មួក
      ការពារកម្តៅ ឬត្រៀមខ្លួនដើម្បីឱ្យរាងកាយស៊ាំទៅនឹងអាកាសធាតុ ។
 


*     
  
សូមអរគុណ ពត៌មានមន្ទីរពេទ្យផ្យាថៃ ២