ស្នាមញញឹមបង្កើតនូវក្តីសុខសម្រាប់អ្នក
តើក្តីសុខរបស់អ្នកមានរស់ជាតិដូចម្តេច?
សម្លឆ្ងាញ់ទាមទារឱ្យចុងភៅអ្នកផ្សំគ្រឿងដែលមានទេពកោសល្យ មានជំនាញក្នុងការស្លយ៉ាងពិតប្រាកដ
។ យ៉ាងណាម៉ិញ មនុស្សយើងម្នាក់ៗ តែងប្រាថ្នានូវក្តីសុខ ដែលប្រកបទៅដោយក្តីសុខខាងផ្លូវកាយ
និងក្តីសុខខាងផ្លូវចិត្ត ។ ដើម្បីឱ្យមានក្តីសុខនោះ គឺទាមទារ
ឱ្យអ្នកធ្វើរឿងល្អៗ ជាច្រើន ថែរក្សា ការសន្យា នឹងការព្យាយាមយល់ចិត្ត បំពេញបំណងឱ្យគ្នាទៅវិញទៅមក ។
ឱ្យអ្នកធ្វើរឿងល្អៗ ជាច្រើន ថែរក្សា ការសន្យា នឹងការព្យាយាមយល់ចិត្ត បំពេញបំណងឱ្យគ្នាទៅវិញទៅមក ។
គួររំលឹកផងដែរថា សម្លឆ្ងាញ់នៅថ្ងៃនេះក៏មិនប្រាកដថាឆ្ងាញ់នៅក្រោយដែរ
បើទោះបីជាចុងភៅអ្នកស្លដដែលក៏ដោយ យ៉ាងណាម៉ិញក្តីសុខរបស់មនុស្សយើង
ក៏មិនស្ថិតស្ថេរអមតៈ ជារៀងរហូតនោះទេ បើយើងមិនបានហ្វឹកហាត់
ពត់ចិត្តយើងនោះទេ ក្តីសុខនោះ និងបាត់រសាត់អណ្តែងបន្តិចម្តងៗ
ទៅរហូតអស់តែម្តង
។ ប្រការនេះហើយបានជាយើងគួរត្រូវព្យាយាម
ផ្សំគ្រឿងឱ្យបានឆ្ងាញ់ ព្រោះជីវិតមនុស្សម្នាក់មានគ្រប់រស់ជាតិទាំងអស់មិនថា
ប្រៃ ល្វីង ជួរចត់នោះទេ ។ អ្វីដែលសំខាន់នោះគឺ តែងតែមានការផ្លាស់ប្តូរ ពុំមានជីវិតណាមួយប្រកបដោយភាពផ្អែមល្អែមគ្រប់ពេលនោះទេ
។
តាមទស្សនៈរបស់ព្រះពុទ្ធសាសនាមនុស្សធម្មតាអាចទទួលបាន
នូវក្តីសុខបានដោយកត្តា ៤ យ៉ាងគឺ ៖
នូវក្តីសុខបានដោយកត្តា ៤ យ៉ាងគឺ ៖
១. សុខព្រោះប្រាសចាកជំងឺ សេចក្តីសុខឯណាស្មើរនឹងការមិនមានជំងឺ
មិនមានឡើយ ។
មិនមានឡើយ ។
២. សុខព្រោះមិនជំពាក់បំណុល
ការជំពាក់បំណុលគេធ្វើយើងដេកមិនលក់
បកមិនល្ហើយឡើយ ក្នុងចិត្តពោរពេញដោយក្តីអន្ទះសារត្រូវការរកទ្រព្យ
សម្បត្តិទៅសងគេវិញ ។
បកមិនល្ហើយឡើយ ក្នុងចិត្តពោរពេញដោយក្តីអន្ទះសារត្រូវការរកទ្រព្យ
សម្បត្តិទៅសងគេវិញ ។
៣. សុខព្រោះសោយសុខលើគំនរទ្រព្យសម្បត្តិ ជាការពិតណាស់មនុស្សយើង
កាលណាមានទ្រព្យសម្បត្តិបរិបូរណ៍ហើយនោះ ប៉ុន្តែគួរប្រើប្រាស់ទ្រព្យសម្បត្តិ
នោះក្នុងផ្លូវដែលត្រូវ ដែលជាហេតុមិនបង្កបញ្ហាមកដល់ខ្លួន ។
កាលណាមានទ្រព្យសម្បត្តិបរិបូរណ៍ហើយនោះ ប៉ុន្តែគួរប្រើប្រាស់ទ្រព្យសម្បត្តិ
នោះក្នុងផ្លូវដែលត្រូវ ដែលជាហេតុមិនបង្កបញ្ហាមកដល់ខ្លួន ។
៤. សុខព្រោះបានជួបជុំវង្សត្រកូល ពិតប្រាកដណាស់ញាត់មិត្ត បងប្អូន
ដែលបែកគ្នាយូរលុះពេលជួបគ្នាម្តងៗតែងទទួលបាននូវក្តីសុខជាអនេក។
ហើយតែងប្រាថ្នារស់នៅជួបជុំជាមួយញាតិមិត្តបងប្អូនជានិច្ចនិរន្ត ។
សរុបមកវិញសេចក្តីសុខរបស់យើងកើតចេញពីផ្លូវចិត្ត
ហេតុដូច្នេះហើយ
គួរសិក្សាទូន្មានចិត្តយើងកុំឱ្យបណ្តែតបណ្តោយទៅតាមសម្ភារៈវត្ថុខាងក្រៅ្
។
ពោលគឺមិនគួរបណ្តោយចិត្តទៅតាមលោភ យស សរសើរ និន្ទា
សុខទុក្ខ ជាដើមដែលជាលោកធម៌នោះទេ
។