Showing posts with label កុហក. Show all posts
Showing posts with label កុហក. Show all posts

Wednesday, December 25, 2019

ការរស់នៅជាមួយនិងមាយាការ ព្រមទាំងការកុហក



ការរស់នៅជាមួយនិងមាយាការ ព្រមទាំងការកុហក
មុនដំបូង ខ្ញុំចង់សួរថា តើការកុហកវាពិតជាអាក្រក់មែនទេ ?


ពិតមែនហើយ ការកុហកគឺជាអ្វីដែលមនុស្សម្នាក់ៗ ស្អប់ខ្ពើម មិនចង់ដឹង ចង់ឮ ។ ហើយថែមទាំងមានការខុសឆ្គង់ចំពោះសីលធម៌នៃគោលការណ៍
របស់សាសនាផងដែរ ។ ការកុហកឯណាមួយ ដែលបណ្តាលឱ្យអ្នកដ៏ទៃ
ខួចខាតនូវទ្រព្យសម្បត្តិ  កេត្តរិ៍ឈ្មោះ ជាដើមនោះ ការកុហកនោះពិតជា
ខុស មានកំហុស​និងទោសទៅតាមច្បាប់ បទបញ្ញត្តិ​នៃសាសនានីមួយៗ
ប្រាកដមែន ។ ក៏ប៉ុន្តែ ការកុហកណាមួយ​ដែល​គ្រាន់​តែ​ជាការ ដោះសារ ជៀសវាងនូវអ្វីដែលយើងមិនត្រូវការ ការជៀសវាងនូវ​ភាពខុស​ប្រក្រតី
ទាំងឡាយ ការកុហកនោះវាមិនខុសនិងច្បាប់របស់រដ្ឋឡើយ ។
 
ជិវិតរបស់មនុស្សម្នាក់ៗ តែងរស់នៅឆ្លងកាត់នូវបទពិសោធន៍ដ៏ល្វីងជួរចត់ ផ្អែមឆ្ងាញ់ សុខ ទុក្ខ ជារឿងធម្មតា ពុំមានអ្នកណាមួយគេចផុតពីរឿងទាំងនេះឡើយ ។ ​ទោះបីជាអ្នកនោះ ជា​​អ្នកមាន​ ឬអ្នកក្រ ស​ ខ្មៅ ល្ងង់ ខ្លៅ នោះឡើយ ។
 
ការរស់នៅរបស់មនុស្សម្នាក់ៗ តែងមានការតស៊ួដ៏លំបាក ហើយការទ​ទួលនូវជ័យជំនះ​របស់មនុស្សម្នាក់ វាទាមទារឱ្យយើងមានភាពអំណត់  
អត់ធន់ ព្យាយាម ជាច្រើន ។

ទាំងអស់នេះវាមិនមែនកើតឡើងចំពោះមនុស្សគ្រប់រូបនោះទេ មនុស្សតិច​ណាស់ដែលមាន​លក្ខណៈសម្បត្តិទាំងនេះ ។​ វាត្រូវការការហ្វឹកហាត់ ការហាត់ពត់ចិត្តគំនិតរបស់យើង ឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅ
មួយថ្ងៃ ។ ជីវិតមនុស្សជាច្រើនដែលរស់នៅ ក្នុងលោកសន្និវាសនេះ  
តែងរស់នៅក្នុងមាយា ការឆបោក ការលួច ការកុហកគ្រប់យ៉ាង
ទាំងអស់ ។ អ្វីដែលសំខាន់នោះគឺ តើយើងចាត់ការចំពោះរឿង ទាំងនោះបានដោយរបៀបណា ? មានវិធីអ្វីសម្រាប់ចាត់ការរឿង
ទាំងនោះ ?

ដំណោះស្រាយដែលមានប្រសិទ្ធភាពចំពោះបញ្ហា ឧបសគ្គទាំងនោះទាមទារឱ្យយើងមានភាពអំណត់ ការយោគយល់ ការអធ្យាស្រ័យ ចំពោះមិត្តមនុស្សរួមភពផែនដីជាមួយគ្នា ។ ពិតណាស់ ជួនកាលគេកុហកយើង ជួនកាលយើងកុហកគេ​ យើងតែងតែជួបប្រទះជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ អ្វីដែលយើងគួរធ្វើឱ្យបាននោះគឺការនិយាយកុហកឱ្យបានតិចតួចបំផុត តាមដែលយើងអាចធ្វើទៅបាន ។ ដោយការពោលនូវពាក្យពិត ត្បិតវាមានភាពជួរចត់ប៉ុណ្ណាក៏ដោយ ។ នេះជាវិធីមួយដែលតែងតែមានប្រយោជន៍ចំពោះមនុស្សដែលរស់នៅ
ជុំវិញខ្លួនរបស់យើង ។