Showing posts with label ការបង្ការការកើតដំបៅ. Show all posts
Showing posts with label ការបង្ការការកើតដំបៅ. Show all posts

Wednesday, February 26, 2020

វិធីបង្ការការកើតដំបៅ

តើអាចបង្ការការកើតដំបៅបានដោយរបៀបណា ?

        ការមើលថែទាំជើងដែលល្អអាចបង្ការការកើតដំបៅ និងការកាត់ប្រអប់ជើងបាន
៤៥ - ៨៥ ភាគរយ អ្នកជំងឺដែលមានបញ្ហាសរសៃប្រសាទខូច ឬខ្វះឈាមទៅផ្គត់ផ្គង់
គួរអនុវត្តតាមដំបូន្មានដូចខាងក្រោម ៖ 

គួរធ្វើ

      ពិនិត្យប្រអប់ជើងរាល់ថ្ងៃ ពិនិត្យស្នាមផ្សេងៗ ស្នាមដាច់រលាត់ ពងបែក ស្នាមជាំ ឬមានពណ៌ផ្លាស់ប្តូរ អាការៈហើម និងរបួស ប្រសិនបើមានត្រូវប្រាប់ពេទ្យអ្នកព្យាបាល
ឱ្យបានដឹងភ្លាមៗ អាចប្រើកញ្ចក់ឆ្លុះមើលបាតជើង ឬប្រសិនបើមិនស្រួលគួរឱ្យអ្នកដទៃ
ជួយឆ្លុះមើល ។
      លាងសំអាតប្រអប់ជើងដោយសាប៊ូនឹងទឹករាល់ថ្ងៃ ជាពិសេសត្រង់បរិវេណចន្លោះ
ម្រាមជើង បន្ទាប់ពីនោះជួត ឬផ្លុំឱ្យស្ងួតយ៉ាងប្រុងប្រយ័ត្ន ប្រើខ្លាញ់ឬឡេលាបស្បែក
ត្រង់បរិវេណប្រអប់ ជើងឱ្យស្បែកមានសំណើម ជៀសវាងត្រង់ចន្លោះម្រាមជើង ។
      ត្រួតពិនិត្យខាងក្នុងស្បែកជើងមុនពាក់រាល់លើក ដើម្បីពិនិត្យមើលវត្ថុផ្សេងៗ ជាពិសេសដុំថ្ម របស់មានមុខស្រួច ឬសង្កេតថាវត្ថុអ្វីមកចាក់ដោតស្បែកជើងឬអត់នោះ ។
      ជ្រើសរើសទិញស្បែកជើងថ្មីនៅពេលរសៀល ដើម្បីឱ្យជើងមានរីកបានពេញទំហឹង និងអាច ជ្រើសរើសស្បែកជើងបានត្រូវតាមជើង ។
      គួរប្រើស្រោមជើងដើម្បីការពារការកកិត របួស ដោយស្រោមជើងមិនគួរណែនពេក និងមិនមានប្រហោង ។
      ត្រួតពិនិត្យជើងដោយក្រុមថែទាំសុខភាពជើងជាបណ្តើរៗ ។
      កាត់ក្រចកជើងត្រង់បណ្តោយ និងដុសក្រចកមិនឱ្យក្រចកស្រួច ។
      បើមានដំបៅ គួរសំអាតនិងបិទដំបៅដោយវត្ថុដែលអាចសំលាប់មេរោគបាន ។
      ប្រុងប្រយ័ត្នដោយពាក់ស្បែកជើងរាល់លើក មិនថានៅក្នុងផ្ទះ ឬនៅក្រៅផ្ទះនោះទេ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតចំពោះជើងបាន ។ 

គួរចង់ចាំជានិច្ចថា ទោះបីជាមិនមានអារម្មណ៍ថាឈឺនៅនឹងជើងក៏ដោយបញ្ហា
នៅប្រអប់ជើងក៏អាចជាបញ្ហាដែលអាចរាលដាល
ជាបញ្ហាដ៏ធ្ងន់ធ្ងរបាន ។ 


គួរជៀសវាង

      គួរជៀសវាងស្បែកជើងដែលមានចុងស្រួច កែងខ្ពស់ឬប្រហោងបើកគ្មានខ្សែចង  
        ឬមិនមានបិទកែងជើងខាងក្រោយ ។
      មិនគួរប្រើស្រោមជើងដែលណែនហួសពេក ។
      ហាមប្រើប្រអប់ដាក់ទឹកក្តៅ ឬឧបករណ៍ស្អំឬផ្លុំនៅប្រអប់ជើង ។
      ជៀសវាងការដើរជើងទទេ ប៉ុន្តែប្រសិនបើជៀសវាងមិនបាន ត្រូវដើរយ៉ាងប្រុងប្រ័ត្ន  ​​​​​​             ជាពិសេសការដើរលើផ្លូវដែលក្តៅខ្លាំង ។
      ជៀសវាងការប្រើថ្នាំលាបផ្លែម្រាមជើង ថ្នាំបណ្តូត ឬកាំបិតកោនឹងជើងដោយខ្លួនឯង             គួរប្រឹក្សាពេទ្យជាមុនសិន ។
      កាត់បន្ថយឬគ្រប់គ្រងទម្ងន់មិនឱ្យធ្ងន់ហួសពេក ។
      ឈប់ពិសាបារី ដែលអាចធ្វើឱ្យសរសៃឈាមស្ទះ កកឈាមទៅផ្គត់ផ្គង់នៅប្រអប់ជើង
        ថយចុះ។
      មិនគួរប្រើគ្រឿងសំអាងនៅនឹងជើង ។

ការព្យាបាល

        ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅនឹងជើងត្រូវអនុវត្តន៍គោល
ការណ៍ដូចខាងក្រោមនេះ ៖
      កាត់បន្ថយការដាក់សង្កត់ទម្ងន់នៅនឹងជើង
      ដោះស្រាយបញ្ហាការខ្វះឈាមទៅចិញ្ចឹមនៅនឹងប្រអប់ជើង
      ព្យាបាលការឆ្លងមេរោគ
      គ្រប់គ្រងកំរិតជាតិស្ករ ខ្លាញ់ក្នុងឈាម និងកម្រិតសម្ពាធឈាមឱ្យបានល្អ ។
      សំអាតដំបៅ និងលាងដំបៅ រួមទាំងការកាត់យកសាច់ ចំណិតដែលរបួស និង
        កាត់សាច់ ដែលងាប់ហើយចេញ ។
      បណ្តុះបណ្តាល បង្កើតការយល់ដឹងដល់អ្នកជំងឺនិងញាតិ ។
      រកមូលហេតុដែលកើតដំបៅ និងរិះរកវិធីការពារមិនឱ្យត្រឡប់មកកើតឡើងវិញ ។




មើលថែប្រអប់ជើងជាចម្បង
ដើម្បីបង្ការ
ការកាត់ប្រអប់ជើង



សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២