Showing posts with label ការវះកាត់. Show all posts
Showing posts with label ការវះកាត់. Show all posts

Saturday, December 10, 2022

រោគសញ្ញាព្រមាន ! ជំងឺក្រួសក្នុងប្រមាត់

 



សញ្ញាព្រមានក្រួសក្នុងប្រមាត់ !
រោគសញ្ញាបង្ហាញបញ្ហាជំងឺក្រួសក្នុងប្រមាត់មានដូចជា ៖

✅ ឈឺពោះខ្លាំងត្រង់បរិវេណផ្ទៃពោះផ្នែកខាងលើខាងស្តាំ

✅ រយៈពេលឈឺចាប់ពី ១៥ នាទី រហូតដល់ច្រើនម៉ោង

✅ឈឺចុកចាក់ទៅបរិវេណស្មាខាងស្តាំ

✅ក្អួត ចង្អោរ

✅ចុកសៀត ណែនពោះ

✅ពិបាករំលាយអាហារ ឈឺផ្សាត្រង់ចុងដង្ហើម

✅សៀតណែនពោះត្រង់បរិវេណចុងដង្ហើម

ក្រោយញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ។

✅មានក្តៅខ្លួន ឈឺពោះក្រោមឆ្អឹងជំនឺ

✅ខ្លួនឡើងលឿង ភ្នែកលឿង ។

ប្រសិនបើមានបញ្ហាទាំងនេះសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ

ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេល ។

ពត៌មានបន្ថែមអាចទាក់ទងបានតាម តេឡេក្រាម ៖+66946259619

#មន្ទីរពេទ្យផ្យាថៃ២ #Phyathai2 #Surgery #ក្រួសក្នុងប្រមាត់ #ក្រួសក្នុងថង់ប្រមាត់

#minimallyinvasive #វះកាត់ដោយចោះ #Laparoscopic #cholecystectomy #សេវាបកប្រែភាសាខ្មែរ-ថៃ 


Wednesday, January 8, 2020

អ្វីទៅជា ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្បាល ?



ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្បាល : បច្ចេកទេសថ្មីៗ 

នៃការវះកាត់តាមឧបករណ៍ឆ្លុះ

អ្វីទៅជា ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្បាល ?

ឆ្លើយ ជំងឺ​រលាក​ប្រហោង​ឆ្អឹង​ក្បាល គឺជាការរលាកក្នុងរន្ធច្រមុះ ដែលមានតំណែងនៅជុំវិញរន្ធច្រមុះ ដែលមានទាំងអស់ បួនគួរ ដែលបណ្តាលឱ្យអ្នក ជម្ងឺមានការហើម តឹងច្រមុះ មានសំបោរស្អិតក្នុងច្រមុះឬធ្លាក់ចូលក ការហិតក្លិនថយចុះ និងមានអាការៈ ហើមតាមផ្ទៃមុខ ។


តើការរលាក Sinus រ៉ាំរ៉ៃបណ្តាលមកពីអ្វី ?



ជាងសាមសិបឆ្នាំហើយដែលគេជឿថា ជម្ងឺរលាក  Sinus នេះកើតឡើង
ដោយសារការស្ទះរន្ធប្រហោងដែលធ្វើឱ្យមានការរលាក ឆ្លងមេរោគ សារធាតុ
រាវនិងខ្ទុះនៅក្នុងរន្ធមិនអាចហូរចេញមកក្រៅបាន ប្រសិនបើរន្ធមានការ រលាកច្រើន
ជាងបីខែ វាក្លាយជាការរលាករ៉ាំរៃ ។​ ប៉ុន្តែបច្ចុប្បន្ននេះទស្សនៈបែបនេះ បានផ្លាស់ប្តូរ
ហើយ ទស្សនៈថ្មីគឺថា រន្ធប្រហោងដែលរលាករ៉ាំរៃគឺជាការរលាករ៉ាំរៃ (Chronic inflammation) មិនមែនការឆ្លងមេរោគរ៉ាំរៃនោះទេ(chronic infection) មានលទ្ធផល
ការស្រាវជ្រាវចេញមកជាច្រើនថា​ ទស្សនៈដែលថា​ Sinus រលាកកើតចេញពីការ
ស្ទះរន្ធបញ្ចេញ sinus នោះវាមិនមែនជាការពិតប្រាកដទួទៅនោះទេ ព្រោះថាការ
រលាកកើតចេញពីការសាច់sinus ខ្លួនឯង ដោយអាចកើតបានជាច្រើនសាហេតុ ដូចជា ការមានមេរោគនៅតាមធាតុអាកាស​ និងពីបាក់តេរី ( styphylococcus enterotoxinB) ឬការប្រតិកម្មខុសប្រក្រតីចំពោះអេស្ពិរីន ចំពោះការស្ទះនៃរន្ធsinus អាចជាមូលហេតុនៃការរលាក sinus ប្រភេទផ្សេងបាន ។

អ្វីទៅ ជាបច្ចេកទេសថ្មីនៃការវះកាត់ sinus 
បែបឧបករណ៍ឆ្លុះ ?

បច្ចេកទេសនៃការវះកាត់ sinus នៅពេលកន្លងមកច្រើនតែវះកាត់ដោយមានមុខរបួស
នៃការវះកាត់
ដូចជា បើវះកាត់ sinus នៅនិងថ្ពាល់ វេជ្ជបណ្ឌិតនិងបើកមុខរបួសក្រុម
អញ្ចាញ់ធ្មេញហើយដាក់ឆ្អឹងមុខនៅត្រង់ថ្ពាល់ដើម្បីដាក់ចូលទៅក្នុង sinus ឬប្រសិនបើវះកាត់ sinus នៅតាមថ្ងាស់ វេជ្ជបណ្ឌិតនិងវះកាត់
មុខរបួសនៅក្បែរច្រមុះឡើងទៅរហូតដល់ចិញ្ចើមជាដើម ។ ចំពោះការវះកាត់បែបឧបករណ៍ឆ្លុះនោះ វេជ្ជបណ្ឌិតនិងមិនប្រើកាំបិតបើកមុខរបួសតែប្រើឧបករណ៍ចុល្លទស្សន៍ដើម្បីដាក់ចូល
ទៅក្នុងរន្ធច្រមុះ ដើម្បីដាក់ចូលទៅក្នុង sinus ផ្សេងៗ ដោយប្រើឧបករណ៍ចុល្លទស្សន៍ ដែលមានមុមផ្សេងៗ ដូចជា 0 ដឺក្រេ 30 ដឺក្រេ 45 ដឺក្រេ និង 70 ដឺក្រេ រូបភាពដែល
មើលឃើញតាមអង់ដូស្កូប បញ្ជួនមកតាមកញ្ចក់ទូរទស្សន៍ ដែលចេញជារូបភាពច្បាស់
លាស់ពេទ្យមើលឃើញ ការបញ្ជួនរូបភាពមកកញ្ចក់ទូរទស្សន៍ច្រើនគ្រឿងដើម្បីឱ្យ
វេជ្ជបណ្ឌិតជំនួយការអាចមើលឃើញ ពេទ្យដាក់ថ្នាំសណ្តំ និងគិលានុដ្ឋាយិកាក៏អាច
មើលឃើញព្រមគ្នាផងដែរ
រួបភាពត្រួវបានពង្រីកឱ្យច្បាស់ជាងការមើល
ដោយខ្សែភ្នែកកាលពីសម័យមុន ។

ជំហាននៃការវះកាត់
 នៅពេលដែលវេជ្ជបណ្ឌិតដាក់ថ្នាំសណ្តំហើយ វេជ្ជបណ្ឌិតនឹងចាក់ថ្នាំចំគោលដៅខ្លះៗ
ដើម្បីកំឱ្យសរសៃឈាមរួមនិងសាច់ច្រមុះមិនហើម ភាគច្រើនផ្សំជាមួយ
ថ្នាំស្ពឹកដើម្បីបន្ថយអាការៈហើម បន្ទាប់មកវេជ្ជបណ្ឌិតនិងដាក់បំពង់អង់ដូស្កូប 
 ចូលទៅរន្ធ sinus ដើម្បីបើករន្ធឱ្យរីកធំឡើង ហើយយកឬសដូងច្រមុះ ដុំសាច់មេរោគផ្សិតផ្សេងៗ ដែលរាំងស្ទះការបញ្ចេញរបស់  sinus ដោយប្រើឧបករណ៍ពិសេសដូចជា microdebrider​ ឬ  thru-cutting forceps ដើម្បីមិនឱ្យមានផលប៉ះពាល់ដល់ដុំសាច់ច្រុះប្រក្រតី បន្ទាប់មកទៀតវេជ្ជបណ្ឌិត
និងភ្ជាប់ sinus ផ្សេងៗ​ឱ្យដល់គ្នាទាំងអស់ ទាំង sinus នៅថ្ពាល់ និងបរិវេណ​ជិតប្រស្រីភ្នែក បរិវេណថ្ងាស់និងបាតខួរក្បាល ការបើក sinus ផ្សេងៗ ដែលមានការភ្ជាប់ដល់គ្នានេះគឺ ដែលធ្វើឱ្យការផ្តល់ថ្នាំចំគោលដៅក្រោយពេលវះកាត់ អាចចូលដល់សាច់ sinus ផ្សេងៗ បានយ៉ាងមានប្រសិទ្ធិភាព ។
 
ផលវិជ្ជមាននៃការវះកាត់តាមឧបករណ៍ឆ្លុះ
       ការវះកាត់ដោយមានមុខរបួសដូចនៅក្នុងសម័យមុននោះ ក្រៅពីមានមុខរបួសដែលបាត់បង់សម្រស់ហើយនោះ ការបើកមុខរបួសដាក់ឆ្អឹងអាចធ្វើឱ្យចុងប្រសាទមានរបួស ហើយច្រើនតែមានអាការៈស្ពឺកផ្ទៃមុខ ឬស្ពឹកតាមបបេមាត់ខាងលើបាន ។​ក្រៅពីនេះ អាចធ្វើឱ្យឆ្ងឹងរលាក​ ហើយប្រសិនបើមានការវះកាត់ sinus ច្រើនកន្លែង អាចមានមុខរបួសច្រើនកន្លែងផងដែរ ។ ដូច្នេះហើយផលជាវិជ្ជមាននៃការវះកាត់ដោយឧបករណ៍ឆ្លុះ គឺពេទ្យអាចប្រើមុម
ផ្សេងៗគ្នា ធ្វើឱ្យមើលឃើញរោគនៅតាម sinus បានយ៉ាងល្អនិងកែខៃបានគ្រប់ 
 sinus ការវះកាត់ដោយការឆ្លុះ ធ្វើឱ្យអ្នកជម្ងឺមិនមានការឈឺចាប់ ក្រោយពេលវះ
កាត់ មិនមានអាការៈហើម មិនមានការស្ពឹកតាមផ្ទៃមុខ និងឆាប់ជា ពេទ្យអាច
មើលឃើញរូបភាពច្បាស់ ហើយពង្រីកឱ្យមើលឃើញកាន់តែច្បាស់ផងដែរ ពេទ្យជំនួយការអាចជួយវះកាត់បាន ដោយសារតែអាចមើលឃើញរូបភាព
ដូចពេទ្យវះកាត់ផងដែរ គិលានុបដ្ឋាយិកាអាចត្រៀមឧបករណ៍បានទាន់ពេលវេលា ពេទ្យដាក់ថ្នាំសណ្តំអាចផ្លាស់ប្តូរថ្នាំបានយ៉ាងមានប្រសិទ្ធិភាព ព្រោះអាចមើល
ឃើញរូបភាពព្រមគ្នាជាមួយពេទ្យវះកាត់ដែរ  អាចដឹងច្បាស់ថាពេទ្យវះកាត់កំពុង
ធ្វើអ្វី មានចេញឈាមឬអត់ ឈាមចេញតិចច្រើនប៉ុណ្ណា ។
 

ភាវៈការជ្រៀតជ្រេក
 
Sinus ផ្សេងៗមានតំណែងនៅជិតប្រស្រីភ្នែកនិងខួរក្បាល ដូច្នេះហើយ
ប្រសិនបើការវះកាត់ ប្រើបច្ចេកទេសមិនល្អនោះ មិនអាចមើលឃើញ 
 sinus បានច្បាស់ល្អ ហើយមិនអាចមើលឃើញ sinus គ្រប់មុមនោះទេ វាអាចបង្កភាវៈជ្រៀតជ្រេកផ្សេងៗដល់អវយវៈសាំខាន់ទាំងនេះបាន ។ ការប្រើបច្ចេកទេសការវះកាត់ដោយការឆ្លុះទើបជាបច្ចេកទេសដែលអាចកាត់
បន្ថយភាវៈជ្រៀតជ្រេកបានយ់ាងល្អ ។​


ការអនុវត្តន៍ខ្លួនក្រោយពេលវះកាត់

ក្រោយពេលវះកាត់ ២៤ ម៉ោងដំបូង ឱ្យអ្នកជម្ងឺស្អំច្រមុះដោយត្រជាក់ ដាក់គ្រែឱ្យក្បាលរាងខ្ពស់បន្តិច ការវះកាត់ដោយបច្ចេកទេសថ្មីមិនបានដាក់
សំឡីណែនច្រមុះដូចសម័យមុននោះទេ ។ ក្រោយពេលវះកាត់ដំបូង
អាចមានសំបោរលាយឈាមតិចៗ ហូរតាមច្រមុះវាជារឿងប្រក្រតីទេ ។ ក្រោយវះកាត់មួយថ្ងៃឱ្យអ្នកជម្ងឺប្រើទឹកសារ៉ូម លាងច្រមុះ ក្នុងមួយថ្ងៃពីរដង ដើម្បីជម្រះកំណកឈាម និងសំបោរស្អិតៗចេញ ។ សាច់ច្រមុះសើម
ធ្វើឱ្យកោសិកាក្នុងច្រមុះធ្វើការបានល្អប្រសើរឡើង និងឆាប់ជាសះ
ស្បើយ វេជ្ជបណ្ឌិតអាចណែនាំ ឱ្យផ្សំថ្នាំខ្លះចូលជាមួយទឹកសារ៉ូមលាង ច្រមុះផងដែរនៅពេលខ្លះ ។

សូមអរគុណប្រភពពីមន្ទីរពេទ្យផ្យាថៃ ២

ការវះកាត់ចុងស្បែកលិង្គបុរស (Circumcision)

ការវះកាត់ចុងស្បែកលិង្គបុរស (Circumcision)

នៅបច្ចុប្បន្នមានការនិយមច្រឹបស្បែកចុងអវយវៈភេទប្រុសតាំងតែនៅតូចៗ វាអាចមានមូលហេតុដែលទាក់ទងនិងសាសនា ឬជំនឿតាំងពីអតីតមកថា  
ការច្រឹប​ស្បែក​នេះ​​អាចបង្ការមហារីកបាន ។​ បច្ចុប្បន្នសមាគមវេជ្ជបណ្ឌិតកុមារនៃប្រទេសសហរដ្ឋអាមេរិក មិនបានណែនាំឱ្យមានការច្រឹបស្បែកចុងអវយវៈភេទដល់កុមារគ្រប់គ្នានោះទេ  
មាតាបិតា អាណាព្យាបាលគួរប្រឹក្សាយោបល់ជាមួយពេទ្យ អំពីផលវិជ្ជមាននិង
អវិជ្ជមាន ជាមុនសិន ។
           ១. ជាធម្មតាទារកទើបកើតដំបូង អវយវៈភេទប្រុសមានស្បែក
គ្របដណ្តប់ចុងអវយវៈ ជិតស្និទ មានប្រហោងតូចសម្រាប់នោមតែប៉ុណ្ណោះ ហើយពេលអាយុកាន់តែច្រើនឡើង ស្បែកអាចលាត់ចេញកាន់តែច្រើនឡើង ។
           ២. ការច្រឹបស្បែកអវយវៈភេទគឺការយកស្បែកចុងលិង្គចេញ ដោយទារកត្រូវមានសុខ ភាពរឹងមាំ ម្តាយឳពុកត្រូវយល់ដឹងនូវហេតុផលនៃការវះកាត់ គួរប្រឹក្សាយោបល់ជាមួយនិង វេជ្ជបណ្ឌិតឱ្យយល់ជាក់ច្បាស់ជាមុនសិន ។
           ៣. ចំពោះកុមារប្រហែលជា ៥០​ % នៅក្នុងប្រទេសសហរដ្ឋអាមេរិក
បានធ្វើការច្រឹបស្បែក​ ប៉ុន្តែចំនួនតួលេខទាំងនៅអាស៊ីនិងអឺរ៉ុប តិចជាងនោះឆ្ងាយ
ណាស់ លើកលែងតែប្រទេសដែលកាន់ សាសនាឥស្លាម ដែលការច្រឹបស្បែក
នេះជាគោលការណ៍របស់សាសនា ។
           ៤. ពេលវេលាដែលសមស្របបំផុតគឺ ក្នុងកំឡុងពេល ២-៣សប្តាហ៍ក្រោយពេលសម្រាល វេជ្ជបណ្ឌិតខ្លះអាចណែនាំឱ្យធ្វើក្រោយសម្រាល
បាន ១០ ថ្ងៃក៏មាន ដោយសារពេលអាយុច្រើនជាងនេះ អាចធ្វើបានដោយលំបាក ហើយការថែទាំមុខរបួសក៏មិនបានល្អពេញលេញផងដែរ ។ ហើយភាគច្រើន ការច្រឹបស្បែកនេះធ្វើឡើងក្រោយពេលសម្រាលមិនយូរប៉ុន្មាននោះទេ រាប់ថាគឺជាការវះកាត់ដែល
មានសុវត្ថិភាព ។
            
       ៥. ការសិក្សាស្រាវជ្រាវឃើញថា​ ក្មេងដែលមានការច្រឹបស្បែកមានការឆ្លងមេរោគ តាមផ្លូវតម្រងនោម តិចជាងយ៉ាងពិតប្រាកដដល់ទៅ ១០ ដង ហើយឃើញថា អ្នក ដែលមិនបានច្រឹបស្បែកកើតមហារីកនៅ អវយវៈភេទ ច្រើនជាងតិចតួច ។ ប៉ុន្តែ  ពត៌មាននៅមិនទាន់មានច្រើនគ្រប់គ្រាន់សម្រាប់ណែនាំឱ្យក្មេងគ្រប់គ្នា ព្រោះថាការកើត មហារីកនៅអវយវៈភេទ ជាធម្មតាកើតមានតិចតួចបំផុត ។ 


     ៦. ការវះកាត់ចំពោះក្មេងមានផលប៉ះពាល់តិចតួចបំផុត ប៉ុន្តែក៏នៅមានប្រហែលជា ០.២-៣ % ដូចជា មានចេញឈាម ហើម ឬឆ្លងមេរោគ ដែលសំខាន់នោះគឺការឈឺចាប់ ទោះបីជាក្មេងមិនអាចប្រាប់បានក៏ ដោយ ប៉ុន្តែវេជ្ជបណ្ឌិតជាច្រើនតែងឱ្យថ្នាំបំបាត់ការឈឺចាប់ និងថ្នាំស្ពឹកដែលមានប្រសិទ្ធិភាពក្នុងការវះកាត់ ចំពោះក្មេងតូច ៗ ។

ផលវិជ្ជមាននៃការវះកាត់ចុងស្បែកលិង្គបុរស

·  ការច្រឹបស្បែកនឹងកាត់បន្ថយការឆ្លងមេរោគ និងការរលាកស្បែកហ៊ុំអវយវៈភេទ ដែលជាការ កាត់បន្ថយការកើតមហារីកនៅអវយវៈភេទ ។
·  ការច្រឹបស្បែកកាត់បន្ថយការឆ្លងមេរោគតានការរួមរក្ស ។
·  ការច្រឹបស្បែកកាត់បន្ថយ ការឆ្លងមេរោគតាមផ្លូវតម្រងនោម ការឆ្លងមេរោគតាមផ្លូវតម្រងនោម  អាចបណ្តាលឱ្យកើតរោគករលៀន ។
·  ងាយស្រូលសំអាតនៅចុងអវយវៈភេទ ។
·  បង្ការការរលាកនៅស្បែកជុំវិញអវយវៈភេទបាន ។
 
ផលអវិជ្ជមាននៃការវះកាត់ចុងស្បែកលិង្គបុរស
·          អាចបណ្តាលឱ្យមានឈាមចេញឬឆ្លងមេរោគនៅម្តុំមុខរបួសការវះកាត់ ។
·          ធ្វើឱ្យមានការឈឺចាប់ អាណាព្យាបាលគួរប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជាមុន​ទាក់ទង​ទៅនឹង​ការឱ្យថ្នាំស្ពឹក ។
·          គឺជាការបង្ការ ប៉ុន្តែមិនទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ថា ក្រោយពេលច្រឹបហើយនោះ និងប្រាសចាកពីការឆ្លងមេរោគឬ មហារីកបាននោះទេ ។

វិធីសាស្រ្ត នៃការវះកាត់ចុងស្បែកលិង្គបុរស
· សម្រាប់ក្មេង អត់បាយ និងទឹកមុនវះកាត់ ប៉ុន្តែមនុស្សចាស់មិនចាំបាច់អត់អាហារនោះទេ អ្នកជម្ងឺ គេងនៅលើគ្រែ សម្រាប់ក្មេងត្រូវចាប់ឬចង់ដៃជើង ឬឱ្យថ្នាំសន្លប់ ។
· សំអាតអវយវៈភេទ និងថ្ងាស់ដោយទឹកថ្នាំសម្លាប់មេរោគ ។
· ចាក់ថ្នាំស្ពឹកត្រង់បរិវេណថ្ងាស់ ។
· កាត់ស្បែកនៅចុងអវយវៈភេទ ហើយដេរ ប្រើក្រណាត់សំអាតមុខរបួសហើយបិទរបួស ។


សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២