ចង់ផ្លាស់ប្តូរជីវិត រឿងពិត
ត្រូវគិតគឺប្តូរសំណួរ
ត្រូវគិតគឺប្តូរសំណួរ
តាមពិតទៅមិនមែនចម្លើយទេដែលផ្លាស់ប្តូរជីវិតយើង
ប៉ុន្តែគឺជាសំណួរដែលយើងចោទសួរទៅលើខ្លួនឯងឱ្យមាន
ភាពស៊ីជម្រៅនោះទៅវិញ ។
មនុស្សភាគច្រើនតែងចូលចិត្តរស់នៅក្នុងអតីតកាល
ហើយតែងតែចោទសួរខ្លួនឯងម្តងហើយម្តងទៀតថា “ហេតុអ្វីជីវិតកន្លងមកវាអាភព្វម្លេះ ?”
មានមនុស្សមួយចំនួនទៀតតែងបង្កើតសំនួរក្នុងចិត្តដដែលៗថា “ល្ងាចនេះទៅញ៉ាំបាយនៅណា
ហើយត្រូវញ៉ាំអី ? ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតតែងចោទសំណួរទាក់ទងនឹង
រឿងអនាគតថា “ឆ្នាំក្រោយយើងនឹងមានគម្រោងអ្វីៗថ្មីៗខ្លះ
?”
ពិតណាស់ដោយចំណោទខុសគ្នា
ចម្លើយក៏រមែងខុសគ្នាដែរ “សំណួរដែលប្រកបទៅដោយគុណភាព” នោះវាមានន័យដល់ការកំណត់ “គុណភាពជីវិត”
បានផងដែរ ។ ប្រសិនបើយើងមិនបានចោទសួរខ្លួនឯងថា “ធ្វើយ៉ាងណាទើបយើងទទួលបាននូវភាពជោគជ័យ
?” នោះវាមានន័យថា យើងក៏មិនងាយនឹងទទួលបានភាពជោគជ័យ
ផងដែរ ។
ព្រោះហេតុនេះហើយសាកល្បងទាំងអស់គ្នា ដោយការចោទសួរ
ខ្លួនឯង ដោយពុំគិត ឬកុំរអួរពីអតីតភាពដែលពោរពេញ
ទៅដោយភាពជួរចត់
មកសួរខ្លួនឯងថា “ធ្វើយ៉ាងណាទើបជីវិតយើងវាប្រសើរជាងនេះ ?”
ជាឧទាហរណ៍ នៅពេលដែលយើងជួបប្រទះ ឧបសគ្គ ភាពលំបាកផ្សេងៗ
យើងតែងចោទសួរថា
យើងធ្វើអ្វីខុសត្រង់ណា ? ហើយសំនួរនេះវាហាក់បីដូចជាយើងស្តីបន្ទោស
ខ្លួនឯងតែប៉ុណ្ណោះមិនបានធ្វើឱ្យស្ថានការណ៍
អ្វីប្រសើរឡើងឡើយ
ផ្ទុយទៅវិញយើងគួរចោទសួរថា “យើងនឹងធ្វើយ៉ាងណាខ្លះទើបធ្វើឱ្យស្ថានភាព
របស់យើងប្រសើរឡើង?”
។
អូខេ តោះសាកល្បងមកចោទសួរខ្លួនឯងម្តងទៀត ៕៕៕៕
Please share your comments with us !!! Thank you.