Showing posts with label ប្រអប់ជើងខុសប្រក្រតី. Show all posts
Showing posts with label ប្រអប់ជើងខុសប្រក្រតី. Show all posts

Wednesday, February 26, 2020

ប្រអប់ជើងខុសប្រក្រតី,

ប្រអប់ជើងខុសប្រក្រតី

                មនុស្សយើងមានរូបសណ្ឋានជើងខុសគ្នា រូបប្រអប់ជើងអាចផ្លាស់ប្តូរបាន
តាំងតែកំណើត ឬកើតចេញពីការពាក់ស្បែកជើងមិនសមស្រប ឬកើតចេញពីការវះកាត់ ។ ប្រសិនបើមានរោគជ្រៀតជ្រេកតាមប្រព័ន្ធសរសៃប្រសាទក៏អាចធ្វើឱ្យមានការផ្លាស់ប្តូរ
រូបសណ្ឋាននៃប្រអប់ជើងបាន ។ នឹងអាចធ្វើឱ្យមានការដើរខុសប្រក្រតីដែលបង្កើន
ការសង្កត់ទៅលើកែងជើង ។ ប្រសិនបើសង្កត់ខ្លាំងឡើងសាំទៀត ក៏អាចធ្វើឱ្យស្បែក
ត្រង់បរិវេណនោះក្រាស់រឹងឡើង ស្បែកនោះកាន់តែធ្វើឱ្យមានកំលាំងសង្កត់ខ្លាំងឡើង រហូតធ្វើឱ្យមានដំបៅនៅតាមស្បែកក្រាស់នោះបានដែរ ។

ការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់

ប្រសិនបើឈាមទៅចិញ្ចឹមផ្នែកប្រអប់ជើងបានតិច ឬមិនគ្រប់គ្រាន់ នឹងធ្វើឱ្យដំបៅ
មិនងាយជា ពីព្រោះប្រអប់ជើងត្រូវការអ៊ុកស៊ីហ្សេន និងសារធាតុអាហារដែល
ត្រូវចិញ្ចឹមមកតាមសរសៃឈាម ។ ការខ្វះឈាមនឹងបង្កើនហានិភ័យឱ្យ
សាច់ត្រូវបំផ្លាញនិងងាប់បាន ដែលអាចធ្វើឱ្យប្រអប់ជើងផ្នែកនោះមានពណ៌ខ្មៅបាន ។

ការរបួសស្នាម

        អ្នកជំងឺដែលមានសរសៃប្រសាទខូចនឹងធ្វើឱ្យកើតរបួសបានដោយងាយ ពីព្រោះ
មិនមានអារម្មណ៍ឈឺចាប់ ដែលជាសញ្ញាបង្ហាញពីភាពគ្រោះថ្នាក់ ។ ដំបៅច្រើនតែ
កើតចេញពីគ្រួស ខ្សាច់ឬរបស់ផ្សេងៗនៅក្នុងស្បែកជើង ស្នាមដេរនៅតាមស្បែកជើង របស់មានមុខស្រួចដែលអាចចាក់ធ្លុះស្បែកជើង ពងបែកដែលកើតចេញពីការកកិត
ស្បែកជើង ឬរលាកភ្លើង រលាកទឹកក្តៅ ការដើរជើងទទេក៏អាចបង្កើនហានិភ័យ
ឱ្យមានការឈឺចាប់កាន់តែខ្លាំងឡើង ដោយសារតែមានវត្ថុដែលមានមុខស្រួចមុត ឬភ្លាត់ម្រាមជើងខ្លួនឯង ។
ការឆ្លងមេរោគ

            នៅពេលស្បែកមានស្នាមបែក ធ្វើឱ្យមេរោគបាក់តេរីចូលទៅបង្កការឆ្លងមេរោគបាន អ្នកជំងឺទឹកនោមផ្អែមដែលមានអាការៈស្ពឹកនៅនឹងជើងឬឈាមទៅផ្គត់ផ្គង់មិនគ្រប់គ្រាន់ វា
កាន់តែធ្វើឱ្យ ដំបៅមិនងាយជា ។ ជាពិសេសទៅទៀត ប្រសិនបើអង់ទិគ័រការពារមេរោគ
ខ្សោយទៀត ជួនកាល ទាំរាំតែឃើញថាមានការឆ្លងមេរោគកើតឡើងក៏យឺតពេលទៅ
ហើយ ។ 




សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២