ជំងឺរបើកបាតភ្នែក (RETINAL DETACHMENT)
បាតភ្នែកជាស្រទាប់កោសិកាដែលមានលក្ខណៈស្តើងថ្លា ប្រកបដោយសរសៃប្រសាទនិងកោសិកា
ដែលមានលក្ខណៈប្រែប្រួលរហ័សទៅនឹងពន្លឺ
ហ៊ុំព័ទ្ធជុំវិញជញ្ជាំងផ្នែកខាងក្រោយនៃកែវភ្នែក ។ បាតភ្នែកប្រៀបដូចទៅនឹងហ្វីលថតរូបអញ្ចឹងដែរ
នៅពេលដែលពន្លឺចូលមកតាមភ្នែកហើយផ្តោត
ទៅបាតភ្នែក
កោសិកាដែលងាយប្រែប្រួលទៅនឹងពន្លឺមានតួនាទីក្នុងការទទួលរូបភាពហើយ
បញ្ជួនតទៅកាន់ខួរក្បាលតាមរយៈសរសៃប្រសាទ ។ នៅពេលដែលបាតភ្នែករហែកខាតឬដាច់រលាត់
បញ្ជួនតទៅកាន់ខួរក្បាលតាមរយៈសរសៃប្រសាទ ។ នៅពេលដែលបាតភ្នែករហែកខាតឬដាច់រលាត់
ចេញពីជញ្ជាំងខាងក្រោយនៃភ្នែក
កោសិកាទទួលពន្លឺចាប់ផ្តើមខ្សោយសមត្ថភាពរហូតមិនអាច
បញ្ជួនរូបភាពទៅកាន់ខួរក្បាលបាន ។
ដូច្នេះហើយភ្នែកចាប់ផ្តើមមានបញ្ហាក្នុងការទទួលរូបភាព
ប្រសិនបើមិនបានទទួលការព្យាបាលជាបន្ទាន់ ភ្នែកចាប់ផ្តើមបាត់បង់គំហើញបន្តិចម្តងៗ
រហូតដល់ពិការភ្នែកនៅទីបំផុត ។
ជំងឺរបើកបាតភ្នែក មានឱកាសកើតប្រហែលជា ១ ក្នុងចំណោមប្រជាជន
១០,០០០ នាក់ ក្នុងមួយឆ្នាំ
ទោះបីជាជួបប្រទះតិចតួចប៉ុន្តែវាជាបញ្ហាធ្ងន់ធ្ងរមួយចំពោះភ្នែក
ហើយវាអាចកើតឡើងចំពោះមនុស្សគ្រប់រូបគ្រប់វ័យ
ជាពិសេសវ័យកណ្តាលនិងវ័យចំណាស់ដែលមានភ្នែកម៉្ញូបខ្លាំង
ឬមានប្រវត្តិក្រុមគ្រួសារកើតជំងឺ
នេះពីមុនមក ។ មូលហេតុផ្សេងទៀតដែលអាចមានគឺ
ភ្នែកប៉ះទង្គិចអ្វីមួយយ៉ាងខ្លាំងនិងកត្តាតំណពួជ ។
មូលហេតុដែលកើតជំងឺរបើកបាតភ្នែក
របើកបាតភ្នែកច្រើនតែកើតឡើងដោយសារការខ្សោយនៃសារធាតុចាហួយបាតភ្នែក
ជាទូទៅនៅក្នុងភ្នែកយើងពោរពេញទៅដោយចាហួយថ្លាៗដែលគេហៅថា “ទឹកចាហួយភ្នែក” ។
នៅពេលដែលចាហួយភ្នែកខ្សោយវាមានការបំបែកខ្លួន
បង្កឱ្យមានផលវិបាកទៅនឹងបាតភ្នែក
ដាច់រលាត់ ។ជំងឺរបើកបាតភ្នែកដែលកើតចេញពីមូលហេតុខាងលើបែងចែកចេញជា
ពីរប្រភេទដូចខាងក្រោម៖
១. របើកបាតភ្នែកដោយមានប្រហោង
ជាទូទៅចាហួយភ្នែកស្អិតជាប់ណែនទៅនឹងបាតភ្នែកដែលស្ថិតនៅខាងក្រោយកែវភ្នែក
។ ធម្មជាតិរបស់មនុស្សគឺនៅពេលមានអាយុកាន់តែច្រើនឡើងចាហួយភ្នែកចាប់ផ្តើមខ្សោយ
ហើយរួមតូច ជួនកាលទាញ់ស្រទាប់សាច់បាតភ្នែកមួយចំនួនឱ្យរលាត់តាមទៅដែរ
បណ្តាលឱ្យមានប្រហោងនៅតាមបាតភ្នែក ។
ទោះជាចាហួយភ្នែកខ្សោយនិងរួមតូចទៅតាមធម្មជាតិ
នៅពេលមនុស្សមានអាយុកាន់តែច្រើនឡើងក៏ដោយប៉ុន្តែក៏មានមនុស្សចំនួនតិចតួចទេដែលមាន
ផលវិបាកទៅលើបាតភ្នែក ។ ចំណែកឯមូលហេតុផ្សេងទៀត គឺភ្នែកម៉្ញូបខ្លាំង ការរលាកខាងក្នុង
កែវភ្នែក ភ្នែកប៉ះទង្គិចខ្លាំង
ជាពិសេសក្នុងករណីដែលមានឈាមចេញនៅចាហួយភ្នែក ។
២. របើកបាតភ្នែកដោយមានការរហែកឬរលាត់
របើកបាតភ្នែកកើតចេញពីការដែលមានប្រហោងដាច់ឬធ្លុះ
បណ្តាលឱ្យចាហួយភ្នែកតាមស្នាមដាច់រហែកឬប្រហោងនៅនឹងបាតភ្នែកចូលទៅស្រទាប់បាតភ្នែក
និងជញ្ញាំងផ្នែកខាងក្រោយភ្នែក ។
ក្រៅពីនេះនៅមានជំងឺរបើកបាតភ្នែកដែលកើតឡើងដោយសារមូលហេតុនៃជំងឺផ្នែកភ្នែក
ផ្សេងទៀត
ដូចជា ដុះសាច់ក្នុងភ្នែក រលាកភ្នែកខ្លាំង
ឬរលាកបាតភ្នែកដែលបណ្តាលមកពីជំងឺ
ទឹកនោមផ្អែម
រលាកបាតភ្នែកប្រភេទនេះមិនមានប្រហោងនៅនឹងបាតភ្នែកនោះទេ ដូច្នេះការព្យាបាល
ទើបផ្តោតទៅរកមូលហេតុរបស់ជំងឺជាសំខាន់
។
រោគសញ្ញា
១. មានឃើញស្រមោលខ្មៅ
ឬឃើញផ្ទាំងដែលកើតឡើងមួយពព្រិចភ្នែក ឬបើធ្លាប់ឃើញហើញឃើញកាន់តែខ្លាំងឡើង ។
២.
មានភ្លើងដូចភ្លើងផ្លែកបន្ទោរកើតឡើងទាំងពេលបើកនិងបិទភ្នែក ។
៣.
មានស្រមោលដូចវាំននខ្មៅមកបាំង បណ្តាលឱ្យភ្នែកស្រវាំងនិងងងិតនៅទីបំផុត ។
ប្រការគួរចង់ចាំ
នៅពេលដែលមានរោគសញ្ញាដូចខាងលើ
ទោះបីជារោគសញ្ញាណាមួយក៏ដោយ
អ្នកជំងឺគួរត្រូវទៅពិនិត្យជាមួយគ្រូពេទ្យឱ្យបានល្អភ្លាមៗ
ដើម្បីឱ្យជាក់ច្បាស់ថាមានស្នាមដាច់
ឬរលាត់នៅបាតភ្នែកឬអត់
ព្រោះថាបើមានហើយមិនបានទទួលការព្យាបាលឱ្យទាន់ពេលនោះ អ្នកជំងឺអាចកើតជំងឺរបើកបាតភ្នែកកម្រិតធ្ងន់ធ្ងររហូតដល់ខ្វាក់ភ្នែកបាន
។
ក្រុមអ្នកដែលមានការប្រឈមនឹងជំងឺ
ជំងឺនេះកើតឡើងចំពោះអ្នកដែលមានម៉្ញូបខ្ពស់
មានប្រវតិ្តការរបើកបាតភ្នែកហើយម្ខាង មានការប៉ះទង្គិចក្រោយពីការបកបាយភ្នែក
និងអ្នកដែលមានប្រវតិ្តក្រុមគ្រួសារកើតជំងឺរបើកបាតភ្នែក គឺជាក្រុមមនុស្សដែលមានការប្រឈមខ្ពស់
ដូច្នេះគួរទៅពិនិត្យយ៉ាងលំអិតពីគ្រូពេទ្យជំនាញផ្នែកភ្នែក ជាប្រចាំ ។
ការត្រួតពិនិត្យ និងធ្វើរោគវិនិច្ឆ័យ
ជំងឺរបើកបាតភ្នែកមិនអាចពិនិត្យឃើញដោយអាស្រ័យការមើលពីក្រៅបានទេ
ប្រសិនបើអ្នកជំងឺណាមួយមានរោគសញ្ញាខាងលើនេះ ឬមានការប្រឈមនឹងជំងឺនេះខ្ពស់ គ្រូពេទ្យ
នឹងពិនិត្យ
ធ្វើរោគវិនិច្ឆ័យយ៉ាងហ្មត់ចត់ ដោយប្រើឧបរណ៍វេជ្ជសាស្ត្រសម្រាប់ពិនិត្យបាតភ្នែក Ophthalmoscope ដែលមានពន្លឺនិងការពង្រីកខ្ពស់
ធ្វើឱ្យគ្រូពេទ្យអាចពិនិត្យរកតំណែង
នៃបាតភ្នែកដែលរហែក ឬស្តើងជាងប្រក្រតី ។
ជួនកាលគ្រូពេទ្យត្រូវប្រើឧបរណ៍ពិសេសជួយ
ពិនិត្យវិនិច្ឆ័យ ដូចជា មីក្រូទស្សន៍ (Slit
Lamp) រួមជាមួយនិង Contact Lense ពិសេស
ព្រមទាំងឧបរកណ៍ពិនិត្យភ្នែកដោយ Ultrasound ជាដើម ។
វិធីព្យាបាល
១. ក្នុងករណីដែលបាតភ្នែកមានការរហែកឬមានប្រហោង
តែមិនទាន់រលាត់ចេញមក
គ្រូពេទ្យនឹងពិនិត្យមើលតំណែងនៃជំងឺ
ដើម្បីពិចារណាថានឹងជ្រើសរើសវិធីណាមួយ គឺ ៖
១.១
ការបាញ់កាំរស្មីឡាស៊ែរ៍ទៅនឹងបាតភ្នែក (Argon
Multiwavelength)
ចក្ខុពេទ្យនឹងបាញ់កាំរស្មីឡាស៊ែរ៍ទៅជុំវិញកន្លែងដែលរហែកឬប្រហោងធ្លុះ
ដើម្បីផ្សាភ្ជាប់
ឱ្យណែនទៅនឹងជញ្ជាំងខាងក្រោយកែវភ្នែក ធ្វើឱ្យចាហួយភ្នែកមិនអាចជ្រាបចូលទៅបាតភ្នែក ។
ហើយក្រោយការព្យាបាល អ្នកជំងឺអាចត្រលប់ទៅផ្ទះបានភ្លាមដោយមិនចាំបាច់សម្រាកនៅ
មន្ទីរពេទ្យនោះទេ ។
ឱ្យណែនទៅនឹងជញ្ជាំងខាងក្រោយកែវភ្នែក ធ្វើឱ្យចាហួយភ្នែកមិនអាចជ្រាបចូលទៅបាតភ្នែក ។
ហើយក្រោយការព្យាបាល អ្នកជំងឺអាចត្រលប់ទៅផ្ទះបានភ្លាមដោយមិនចាំបាច់សម្រាកនៅ
មន្ទីរពេទ្យនោះទេ ។
១.២ វិធីព្យាបាលដោយប្រើ Cryoplexy
គ្រូពេទ្យប្រើឧបករណ៍ដែលមានភាពត្រជាក់ខ្លាំងដុតជញ្ជាំងខាងក្រៅនៃកែវភ្នែកចំបាតភ្នែក
ដែលរហែកឬចំកន្លែងដែលធ្លុះ ភាពត្រជាក់នឹងផ្សាភ្ជាប់ស្នាមរហែកឱ្យជាប់គ្នានឹងជញ្ជាំងផ្នែក
ដែលរហែកឬចំកន្លែងដែលធ្លុះ ភាពត្រជាក់នឹងផ្សាភ្ជាប់ស្នាមរហែកឱ្យជាប់គ្នានឹងជញ្ជាំងផ្នែក
ខាងក្រោយក្នុងកែវភ្នែក
ដូចគ្នាទៅនឹងការព្យាបាលដោយបាញ់ឡាស៊ែរ៍ដែរ ។ ក្រោយការព្យាបាល
អ្នកជំងឺអាចត្រលប់ទៅផ្ទះវិញបាន
ដោយមិនចាំបាច់សម្រាក់នៅមន្ទីរពេទ្យនោះឡើយ ។
២. ករណីដែលបាតភ្នែករហែកឬមានប្រហោង ហើយបាតភ្នែករបើក
រលាត់ចេញមកហើយ
ចក្ខុពេទ្យនឹងព្យាបាលតាមវិធីសាស្ត្រដូចខាងក្រោមនេះ ៖
២.១ បាញ់បញ្ចូលហ្គាស (Retinopneumoplexy)
គ្រូពេទ្យនឹងបាញ់បញ្ចូលហ្គាសចូលទៅក្នុងចាហួយភ្នែក
ដើម្បីរុញឱ្យបាតភ្នែកត្រឡប់ទៅ
ជាប់ជាមួយនឹងជញ្ជាំងផ្នែកខាងក្រោយនៃកែវភ្នែក
រួចហើយបាញ់ឡាស៊ែរ៍ ឬដុតដោយវិធីត្រជាក់
ដើម្បីបិទប្រហោងដែលធ្លុះ ។
២.២ ដេរដោយស៊ីលីកូនទ្រជញ្ជាំងភ្នែកផ្នែកសនិងចងខ្សែស៊ីលីកូនជុំវិញកែវភ្នែក
(Scleral Buckling)
គឺជាវិធីវះកាត់ចោះទឹកក្រោមបាតភ្នែកចេញរួចហើយដេរផ្ទាំង Silicone Strap ជុំវិញ
កែវភ្នែក
ដើម្បីទ្រឱ្យជញ្ជាំងភ្នែកផ្នែកសស្រកទៅជាប់ជាមួយនឹងប្រហោងធ្លុះនៅបាតភ្នែក
ហើយបិទប្រហោងធ្លុះដោយការបាញ់កាំរស្មីឡាស៊ែរ៍ឬដុតដោយវិធីត្រជាក់ ។
២.៣ ការវះកាត់ចាហួយភ្នែក (Vitrectomy)
គ្រូពេទ្យនឹងកាត់យកចាហួយភ្នែកចេញ
ដើម្បីកាត់បន្ថយកំលាំងទាញនៃចាហួយភ្នែកទៅនឹង
បាតភ្នែក
ឬដើម្បីបកយកភ្លាសដែលជាប់នឹងបាតភ្នែក ។
ក្រោយពីការវះកាត់គ្រូពេទ្យអាចដាក់
បញ្ចូលហ្គាស (Gas-Fluid
Exchange) ឬSilicone oil ឬPerflurocarbon
liquid ទុកជំនួស
ចាហួយភ្នែកជាបណ្តោះអាសន្ន ដើម្បីឱ្យមានកំលាំងរុញនៅបាតភ្នែកឱ្យជាប់ដូចដើមវិញ ។
ចាហួយភ្នែកជាបណ្តោះអាសន្ន ដើម្បីឱ្យមានកំលាំងរុញនៅបាតភ្នែកឱ្យជាប់ដូចដើមវិញ ។
ជាង ៨៥ % - ៩០ % នៃអ្នកជំងឺរបើកបាតភ្នែក អាចព្យាបាលឱ្យជាសះស្បើយបាន
ដោយការព្យាបាលតែម្តងប៉ុណ្ណោះ
។ ប៉ុន្តែអ្នកជំងឺខ្លះដែលមានរបើកបាតភ្នែកបែបស្មុគ្រស្មាញ
អាចត្រូវមកព្យាបាលច្រើនជាង ១ ដង ។
សម្រាប់ការដាក់ថ្នាំសណ្តំក្នុងកំឡុងពេលព្យាបាលដោយវិធីវះកាត់ចាហួយភ្នែក
និងវិធី
Scleral Buckling នឹងជ្រើសរើសប្រើវិធីដាក់ថ្នាំសណ្តំឬថ្នាំស្ពឹកបែបចំគោលដៅ
អាស្រ័យលើសភាពរបស់អ្នកជំងឺនិងរយៈពេលនៃការវះកាត់
អ្នកជំងឺដែលមានជំងឺរបើកបាតភ្នែកប្រភេទមិនស្មុគ្រស្មាញ
អាចត្រឡប់ទៅផ្ទះភ្លាមក្រោយការវះកាត់ បន្ទាប់មកត្រលប់មកពិនិត្យនៅថ្ងៃបន្ទាប់
ប៉ុន្តែអ្នកជំងឺខ្លះតម្រូវឱ្យមានការគេងសម្រាកនៅមន្ទីរពេទ្យ
១- ៣ ថ្ងៃ
តាមសភាពអ្នកជំងឺនិងការព្យាបាលរបស់គ្រូពេទ្យ ។
ក្នុងករណីដែលត្រូវការការមើលថែយ៉ាងជិតស្និទ្ធប្រសិនបើមានការស្មុគ្រស្មាញក្នុងការព្យាបាល
។ ចំណែកឯអ្នកជំងឺដែលត្រូវដាក់បញ្ចូលហ្គាសក្នុចាហួយភ្នែក
ត្រូវអង្គុយឬគេងផ្កាប់មុខមួយរយៈរហូតដល់បាតភ្នែកបិទជាប់ណែនឡើងវិញ ។
អ្នកជំងឺខ្លះដែលមានជំងឺរបើកបាតភ្នែកប្រភេទធ្ងន់ធ្ងរនិងរ៉ាំរ៉ៃ
មានភ្នាសសាច់ណែនជាប់នឹងបាតភ្នែកដែលរលាត់ឱ្យរួមចូលគ្នា ។
ករណីនេះគ្រូពេទ្យទំនងជាមិនអាចពន្លាបាតភ្នែកឱ្យត្រលប់មកដូចដើមវិញបានឡើយ ។
អ្នកជំងឺនឹងបាត់បង់គំហើញបន្តិចម្តងៗរហូតដល់ភ្នែកខ្វាក់នៅទីបំផុត ។
ដូច្នោះហើយ អ្នកជំងឺដែលមានរោគសញ្ញាណាមួយនៃជំងឺរបើកបាតភ្នែក
ត្រូវប្រញាប់មកជួបវេជ្ជបណ្ឌិតជំនាញផ្នែកភ្នែកដើម្បីត្រួតពិនិត្យភ្នែក ។
ជាពិសេសការត្រួតពិនិត្យបាតភ្នែកឱ្យបានហ្មត់ចត់
ដើម្បីស្វែងរកមូលហេតុការខុសប្រក្រតី ហើយទទួលការព្យាបាលបានទាន់ពេលវេលា ។