ជំងឺស្ត្រូក(stroke)ជាជំងឺសរសៃឈាមខួរក្បាល
បណ្តាលមកពីកង្វះឈាមទៅចិញ្ចឹមខួរក្បាល
ដែលធ្វើឲ្យខូចកោសិកាខួរក្បាល
។ កង្វះឈាមទៅចិញ្ចឹម
ខួរក្បាលដែលបណ្តាលមកពីសរសៃឈាមស្ទះ
ដាច់
បែកធ្លាយ
ឬសរសៃឈាមប៉ោងផ្ទុះ មិនអាចនាំឈាម
ដែលផ្ទុកខ្យល់អុកស៊ីហ្សែនទៅដល់ខួរក្បាលបាន
។
ប្រភេទនៃជំងឺ
ដាច់សរសៃឈាមក្នុងខួរក្បាលដែលយើងគួរយល់ដឹង
!
✔ “សរសៃឈាមស្ទះ”
ដែលបណ្តាលមកពីការសន្សំរបស់ខ្លាញ់
ក្នុងសរសៃឈាមធ្វើឱ្យប្រសិទ្ធភាពចរន្តឈាម
ខ្សោយចុះ
ធ្វើឱ្យសរសៃឈាមស្ទះ បណ្តាលមក
ពីកំណកឈាមពីបេះដូងទៅកកស្ទះនៅសរសៃឈាម
ខួរក្បាល
។
✔ “សរសៃឈាមបែកធ្លាយ”
ដែលបណ្តាលមកពីបញ្ហាសរសៃឈាម
ខ្សោយ
ដោយសារតែសម្ពាធឈាមឡើងខ្ពស់ ដែល
បណ្តាលមកពីជាតិខ្លាញ់ក្នុងសរសៃឈាម
ធ្វើឱ្យ
ឆាប់បែកធ្លាយ
រហូតបណ្តាលឱ្យមានឈាមចេញ
នៅក្នុងខួរក្បាល
និងធ្វើឱ្យខួរក្បាលមានបញ្ហា ។
៥
រោគសញ្ញាព្រមាន
ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
✔ មានអាការៈស្ពឹក
ឬខ្សោយកំលាំងម្ខាងខ្លួន
ផ្ទៃមុខ
ដៃ ជើង និងបាត់បង់លំនឹង ។
✔ មិនអាចគ្រប់គ្រងមាត់បាន
វៀចមាត់
និយាយមិនច្បាស់
ឬមានទឹកមាត់ចេញតាមមាត់ ។
✔ គ្មានកំលាំងដើរ
ឬពុំមានកំលាំងចាប់យករបស់របរផ្សេងៗ ។
✔ របបគំហើញខុសប្រក្រតី
ព្រឹលភ្នែក
ឬមើលឃើញរូបភាពតែពាក់កណ្តាល
។
✔ ឈឺក្បាលស្រួចស្រាវ
។
ប្រសិនបើមានរោគសញ្ញាបង្ហាញណាមួយនោះ
សូមប្រញាប់
ទៅមន្ទីរពេទ្យដែលក្បែរផ្ទះរបស់លោកអ្នកដើម្បីទទួលការព្យាបាល
ឱ្យបានទាន់ពេលវេលា
។
#ពត៌មានបន្ថែមទាក់ទងតាមតេឡេក្រាម
៖ +66946259619
#ស្ត្រូក
#stroke #ជំងឺដាច់សរសៃឈាមខួរក្បាល
#ស្ត្រូក
#ជំងឺលើសឈាម
#សរសៃឈាមបេះដូង
#សេវាបកប្រែភាសាខ្មែរថៃនៅមន្ទីរពេទ្យ