Showing posts with label មហារីកសុដន់. Show all posts
Showing posts with label មហារីកសុដន់. Show all posts

Sunday, September 29, 2024

រោគសញ្ញា មហារីកសុដន់

#មហារីកសុដន់ #Breast #Cancer

📞ពត៌មានបន្ថែមទាក់ទងតេឡេក្រាម ៖ +66946259619

រោគសញ្ញាបង្ហាញមានដូចជា ៖
📌 ច្រើនតែមានជាលិការឹងនៅតំបន់ណាមួយ
ក្នុងសុដន់ កូនកណ្តុរនៅក្លៀក ឬក្នុងសុដន់ ។
📌ឈឺក្នុងក្នុងក្លៀក ឬសុដន់ឡើងក្រហម
📌មានហូរទឹករងៃ ឬខ្ទុះចេញពីចុងសុដន់
អាចមានទាំងឈាមមកជាមួយ ។
📌មានកន្ទួលក្រហម រមាស់ លើសុដន់ ឬនៅចុងសុដន់ ។






 


Wednesday, October 12, 2022

តើ​មហារីក​សុដន់ បង្ហាញ​រោគសញ្ញា​អ្វីខ្លះ​?

 







តើ​មហារីក​សុដន់ បង្ហាញ​រោគសញ្ញា​អ្វីខ្លះ​?

មហារីក​សុដន់ មិន​បង្ហាញ​ឱ្យ​ឃើញ​រោគសញ្ញា​អ្វី​ទេ នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ លើកលែងតែ​គ្រូពេទ្យ​ថត​ឆ្លុះ​ពិនិត្យ​សុដន់​ដោយ​ម៉ាស៊ីន ដែល​ហៅថា ម៉ាមម៉ូក្រាម (Mammogram) រួច​បន្ត​ធ្វើ​កោសល្យវិច័យ​លើ​សាច់ដុំ​រឹង ឬ​ថង់​ទឹក​ក្នុង​សុដន់ ទើប​អាច​បញ្ជាក់​ច្បាស់​ពី​ជំងឺ​មួយ​នេះ។ ប៉ុន្តែយើង​អាច​កត់សំគាល់​រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​សុដន់ ដូចជា​ ៖

✔ ច្រើនតែមានជាលិការឹងនៅតំបន់ណាមួយក្នុងសុដន់

​​ កូនកណ្តុរនៅក្លៀក ឬក្នុងសុដន់

✔ ឈឺក្នុងក្នុងក្លៀក ឬសុដន់ឡើងក្រហម

✔ មានហូរទឹករងៃ ឬខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ ។

✔ មានកន្ទួលក្រហម រមាស់ លើសុដន់ ឬនៅចុងសុដន់ ។

ប្រសិនបើមានការសង្ស័យ ឬរោគសញ្ញាណាមួយនោះ

សូមកុំភ្លេចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ។

ពត៌មានបន្ថែមអាចទាក់ទងតាមតេឡេក្រាម ៖

+66946259619 / 065491859

#Phyathai2cambodia #breast #cancer

#មហារីកសុដន់ #មហារីកដោះ #វះកាត់សុដន់ #វះកាត់ដោះ

#សេវាបកប្រែភាសាខ្មែរ-ថៃ #បកប្រែតាមពេទ្យ #មកពេទ្យនៅបាងកក

 

Sunday, January 5, 2020

ស្វែងយល់ជម្ងឺមហារីកដោះ និងមហារីកដៃស្បូន



ជម្ងឺមហារីកដោះ និងមហារីកដៃស្បូន
ជាជម្ងឺដែលកញ្ឆក់យកជីវិតស្រ្តីថៃចំនួនជាច្រើន ស្ត្រីគ្រប់គ្នាតែង យល់ដឹងអំពីការត្រួតពិនិត្យដោះដោយខ្លួនឯង ហើយនៅពេលដែលអ្នកមានអាយុច្រើនជាង ៥០ ឆ្នាំឡើងទៅ អ្នកគួរទទួលការត្រួតពិនិត្យជម្ងឺដូចដែលពោលមកជាប្រចាំ ជាមួយនឹងការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ដូចជា ការត្រួតម៉ាម៉ូក្រាម ការត្រួតពិនិត្យរោគស្ត្រីដោយវេជ្ជបណ្ឌិតរោគស្ត្រី ដើម្បីវិនិច្ឆ័យរោគជាដំបូង ។ ដោយសារតែរោគមហារីកដោះ និងមហារីកដៃស្បូន ត្រូវប្រើពេលរាលដាលយូរ ដែលក្នុងរយៈដំបូង ជម្ងឺមហារីកនៅមិនទាន់បង្ហាញរោគសញ្ញានៅឡើយ ។ ប៉ុន្តែប្រសិនបើអ្នកអាចត្រួតពិនិត្យឃើញតាំងតែដំបូង នឹងអាចព្យាបាលឳ្យជាសះស្បើយបាន ។
ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន អ្នកជម្ងឺមហារីកជាច្រើន
មានអាយុតិចជាង ៣០ - ៤០ ដែលក្រុមជម្ងឺមហារីកនេះ ភាគច្រើនកើតមកពី តំណពួជទាំងអស់ ។ ដូច្នេះហើយ កាលបើយើងត្រួតពិនិត្យ នៅពេលអាយុច្រើនជាង ៥០ ឆ្នាំនោះ វាអាចជាហួសពេលទៅហើយ ។ ការកើតមហារីកតាំងតែអាយុនៅក្មេងវាមានផល
ប៉ះពាល់ដល់ការប្រកបមុខរបរ ដែលជាបង្គោល
ក្នុងការថែទាំក្រុមគ្រួសារ ការមានគម្រោងរៀបអាពាហ៍ពិពាហ៍ និងការមានកូន ។ ស្ត្រីគ្រប់រូបគួរយល់ដឹង ថាខ្លួនមាន
ហានិភ័យនៃការកើតជម្ងឺមហារីកតិច ឬច្រើនប៉ុណ្ណា ចាំបាច់ត្រូវត្រួតពិនិត្យ តាំងតែអាយុប៉ុន្មានឆ្នាំ ប្រើឧបករណ៍វេជ្ជសាស្ត្រអ្វីខ្លះ ។
ទាំងអស់នេះ ប្រវត្តិនៃសមាជិកក្រុមគ្រួសារ និងការត្រួតពិនិត្យខាងតំណពួជ ជាជំនួយសម្រាប់រៀបចំគម្រោងជីវិតបានយ៉ាងងាយស្រូល ។
អ្នកអាចមានហានិភ័យចំពោះការកើតជម្ងឺមហារីកសុដន់ និងមហារីកដៃស្បូន តាំងតែនៅក្មេង ហើយគួរប្រឹក្សា
យោបល់ជាមួយវេជ្ជបណ្ឌិត ក្នុងករណីដូចតទៅនេះ ៖
នៅពេលដែលសាច់ញាតិរបស់អ្នក ដូចជា មាតា បងស្រី ប្អូនស្រី 
មានប្រវត្តិដូច្នេះ គឺ
មានប្រវត្តិកើតជម្ងឺមហារីកដោះ ឬមហារីកដៃស្បូន តាំងតែអាយុតិច
ជាង ៥០ ឆ្នាំ ។
មានប្រវត្តិកើតជម្ងឺមហារីកដោះ ឬមហារីកដៃស្បូន ក្នុងមនុស្សតែមួយ ដោយមិនកំណត់អាយុ ។
មានប្រវត្តិកើតជម្ងឺមហារីកដោះទាំង ២ ខាង ដែលអាចកើតឡើងព្រមគ្នា ឬមិនកើតក៏មាន ហើយមិនកំណត់អាយុ ។
នៅពេលដែលសមាជិកក្រុមគ្រួសារអ្នក ដូចជា តាយាយខាងឪពុក តាយាយខាងម្តាយ ធំប្រុស ធំស្រី មានប្រវត្តិដូចតទៅនេះ គឺ
មានប្រវត្តិកើតមហារីកដោះច្រើនជាង ២ នាក់ឡើងទៅ ហើយក្នុងចំណោមទាំងពីរនាក់ មានម្នាក់អាយុតិចជាង ៥០ ឆ្នាំ ។
មានប្រវត្តិកើតជម្ងឺមហារីកដោះ រួមជាមួយមហារីកផ្សេងៗ មកជាច្រើន
តំណ ច្រើនគ្នា ។ ជាពិសេសជម្ងឺមហារីកដៃស្បូន មហារីកក្រពេញប្រូស្តាត ជម្ងឺមហារីកសាច់ (ឆ្អឹង ក្រពេញខ្លាញ់ សាច់ខ្លាញ់ ។ល។ )
មានប្រវត្តិកើតជម្ងឺមហារីកដោះ ចំពោះបុរសដោយមិន
កំណត់អាយុ ។
មានប្រវត្តិនៃការត្រួតពិនិត្យឃើញ មានហ្សែនខុសប្រក្រតី
ដូចជា BRCA1, BRCA2 និង TP53
ប្រសិនបើសមាជិកនៃក្រុមគ្រួសាររបស់អ្នកមានប្រវត្តិដូច
ពោលមកនេះ អ្នកគួរធ្វើយ៉ាងណា ?
អ្នកមិនប្រាកដក្នុងចិត្តថាឳកាសហានិភ័យរបស់ខ្លួន ការទទួលយោបល់
ជាមួយ វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ
ជម្ងឺទូទៅ ជំនាញខាងរោគតំណពួជ និង
រោគមហារីក អាចជួយអ្នកបាន ។
វេជ្ជបណ្ឌិតនឹងសាកសួរប្រវត្តិសមាជិកគ្រួសារអ្នកដោយលំអិត ហើយធ្វើការវិភាគទៅលើ ហានិភ័យរបស់អ្នកថាមានហានិភ័យតិច 
ឬច្រើនប៉ុណ្ណា ។
ប្រយោជន៍ដែលអ្នកទទួលបាន បន្ទាប់ពីការទទួលយោបល់ និងការណែនាំពីវេជ្ជបណ្ឌិតឯកទេស
ជម្ងឺតំណពួជ និងមហារីក
អ្នកមានអារម្មណ៍សប្បាយចិត្ត កាត់បន្ថយក្តីកង្វល់ដែលទាក់ទង
និងខ្លួនឯងថាមាន ឱកាសកើតជម្ងឺមហារីក ឬទេនោះ ។
អ្នកយល់ដឹងពីវិធីសាស្ត្រការត្រួតពិនិត្យ និងការត្រួតពិនិត្យ
សុខភាព ចំពោះវិធីសាស្ត្រដែលសមស្របនឹងខ្លួនឯង ដោយមិនចាំបាច់កង្វល់ទៅលើការជ្រើសរើសវិធីត្រួតពិនិត្យ ។
អ្នកអាចយល់ដឹងពីអត្រាគ្រោះថ្នាក់ ឬហានិភ័យនៃការកើតមហារីក របស់ខ្លួនយើង
និងមនុស្សជាទីស្រលាញ់របស់យើង រួមទាំងសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ ។
ប្រសិនបើអ្នកបានត្រួតពិនិត្យហើយជួបប្រទះតាំងតែរយៈ
ដំបូងអាចព្យាបាលឳ្យជាសះស្បើយបាន ។
អ្នកនៅតែជាបុគ្គលសំខាន់នៅក្នុងគ្រួសារក្នុងការមើល ថែទាំគ្រួសារ
តទៅបានដូចបុគ្គលធម្មតា ។