ការវិនិច្ឆ័យ ជម្ងឺសរសៃឈាមខួរក្បាល
វេជ្ជបណ្ឌិតធ្វើការវិនិច្ឆ័យជម្ងឺនេះតាម ៖
១. ប្រវត្តិរោគសញ្ញាខាងខួរក្បាលដែលកើតឡើងភ្លាម
ៗ
២. ការត្រួតពិនិត្យរាងកាយរកភាពខុសប្រក្រតីនៃប្រព័ន្ធប្រសាទ
ឬអត់ ។
៣. ការវិនិច្ឆ័យដោយការឆ្លុះខួរក្បាល
។
ការថតឆ្លុះខួរក្បាលដើម្បីវិនិច្ឆ័យជម្ងឺសរសៃឈាមខួរក្បាលនៅបច្ចុប្បន្ននិយមប្រើមាន
២ វិធី ៖
១. ការថតឆ្លុះខួរក្បាលដោយកុំព្យូទ័រ ឬ ស៊ីធី ស្កេន (
Computerized tomography scan ឬ CT scan ) ជាវិធីចាស់
ត្រូវបាញ់កាំរស្មី អោយកុំព្យូទ័រគណនាផលជារូបភាព
ខួរក្បាល ដែលកាត់ជាផែនដើម្បីអោយវេជ្ជបណ្ឌិតវិនិច្ឆ័យ
។ មានចំនុចល្អ គឺ ធ្វើរហ័ស ប្រហោងដែលដាក់ក្បាលអ្នកជម្ងឺចូលមានទំហំធំ ហើយជ្រៅ ។ ម៉ាស៊ីននេះមានប្រើ
ទូទៅ និងតម្លៃថោកសមរម្យ ។
ប៉ុន្តែមានចំនុចមិនល្អគឺ រូបភាពមិនច្បាស់ មិនឃើញរូបភាពខួរក្បាលដែលខ្វះឈាមទៅផ្គត់ផ្គង់
នៅពេល ៣ ម៉ោងដំបូង ។
២. ការថតឆ្លុះរូបភាពខួរក្បាលដោយកំព្យូរទ័រដោយប្រើម៉ាញេទិក ឬ អេម រៃ ( Magnetic Resonance imaging ឬ MRI ) ជាឧបករណ៍វេជ្ជសាស្ត្រសម័យថ្មី
ធ្វើការយឺតប៉ុន្តែ
បានរូបភាពច្បាស់ជាង ឃើញបរិវេណខួរក្បាលដែលខ្វះឈាម
ទៅផ្គត់ផ្គង់បាន
តាំងតែរយៈពេលដំបូង ។ ប៉ុន្តែត្រូវអាស្រ័យការសហការនៃអ្នកជម្ងឺ
ដោយដេកស្ងៀមៗ ប្រហោងដែលដាក់ក្បាលចូលទៅមានទំហំតូច និងមានសំលេងខ្លាំង មានតម្លៃខ្ពស់
ហើយឧបករណ៍នេះមានមិនច្រើន ។ ជាទូទៅ ឧបករណ៍ទាំងពីរបែបនេះ ឆ្លុះតែខួរក្បាល
ប្រសិនបើត្រូវការឆ្លុះមើលសរសៃឈាមខួរក្បាល ត្រូវមានវេជ្ជបញ្ជាបន្ថែម ។
ដោយបែបដែលប្រើកាំរស្មីអ៊ិច ត្រូវចាក់ថ្នាំពណ៌និងធ្វើបានចំពោះឧបករណ៍
ដែលថ្មីទាន់សម័យ
ទទួលរូបភាពច្រើនរូបក្នុងការបាញ់ពណ៌ម្តង ដូចជា ការថតឆ្លុះ
ដោយកំព្យូទ័រ ៦៤ ១២៨ ឬ ២៥៦
ស្លៃដ៍ ហើយហៅការថតឆ្លុះនេះថា ការឆ្លុះ
សរសៃឈាមដោយការថតឆ្លុះដោយកំព្យូទ័រ ( Computerizd tomography angiography scan ឬ CTA scan )
។ ចំពោះឧបករណ៍ម៉ាញ៉េទិក អាចធ្វើបានដោយមិនចំបាច់ចាក់
ថ្នាំពណ៌ ហៅការថតឆ្លុះនេះថា ការឆ្លុះសរសៃឈាមខួរក្បាលដោយម៉ាញេទិក
( Magnetic resonance angiography ឬ MRA) ។
( Magnetic resonance angiography ឬ MRA) ។