Showing posts with label ការវិវត្តនៃជំងឺសរសៃឈាមខួរក្បាល. Show all posts
Showing posts with label ការវិវត្តនៃជំងឺសរសៃឈាមខួរក្បាល. Show all posts

Thursday, January 9, 2020

ការវិវត្តនៃជំងឺសរសៃឈាមខួរក្បាល

ការវិវត្តនៃជម្ងឺ

                អ្នកជម្ងឺដែលមានរោគសរសៃឈាមខួរក្បាល មានកាសបាត់បង់ជីវិត
ពីភាវៈខួរក្បាលហើម ឈាមចេញច្រើនពេក ឬជម្ងឺជ្រាតជ្រែក បានប្រហែល ២០ % នៃខែដំបូង ប្រសិនបើមិនបាត់បង់ជីវិត ក៏មានឱកាសពិការបែបមិនអាចជួយខ្លួន
ឯងបានប្រហែល ៤០ % ហើយ ៤០ % ទៀត នឹងជាសះស្បើយបែបមិនមានការ
ពិការក្នុងប្រព័ន្ធប្រសាទ ឬប្រសិនបើមានក៏មានមិនច្រើនហើយអាចជួយខ្លួនឯងបាន  
        ការពិការភាពដែលកើតពីជម្ងឺនិងចាប់ផ្តើមប្រសើរឡើងបន្តិចម្តង ប្រហែល -៤ថ្ងៃក្រោយមក ហើយប្រសើរឡើងខ្លាំងក្នុងកំឡុងពេល - ខែដំបូង និងថយ
ចុះវិញក្នុងកំឡុងពេល - ខែ បន្ទាប់មកនិងយឺតខ្លាំង រហូតដល់ពេល ឆ្នាំ 
 ហើយនឹងមិនប្រសើរជាងនេះទៀតទេ
         អ្នកជម្ងឺខ្លះមានអាការៈខ្សោយកំលាំង និយាយមិនបាន និយាយមិនច្បាស់ ដើរទ្រេតទ្រោត អាចបាត់ទៅវិញក្នុងរយៈពេលមិនប៉ុន្មាននាទី ឬប៉ុន្មានម៉ោងនោះទេ ។       អ្នកខ្លះ -សប្តាហ៍ទើបបាត់ជាប្រក្រតី ប៉ុន្តែអ្នកខ្លះមានការពិការភាពអស់មួយជីវិត
 
        ការព្យាករណ៍ជម្ងឺនៃរយៈបន្ទាន់អាស្រ័យទៅលើកត្តា ដូចជា
        - អាយុអ្នកជម្ងឺ អាយុកាន់តែតិចឱកាសជាសះស្បើយកាន់តែមានច្រើន  
        - ទំហំសាច់ខួរក្បាលដែលខួច ទំហំនៃឈាមដែលចេញក្នុងខួរក្បាល ទំហំកាន់តែតូចកាន់តែល្អ
        - រោគសញ្ញានៃថ្ងៃដំបូង ប្រសិនបើមានរោគសញ្ញមិនខ្លាំង ដូចជា ល្មមអាច
លើកដៃជើងបានប៉ុន្តែខ្សោយកំលាំង ការជាសះស្បើយវាប្រសើរជាងអ្នកដែល
មិនអាចកំរើកដៃជើងបាន
        - ការនិយាយ ឬមិនស្គាល់អត្ថន័យនៃភាសា ធ្វើអោយការទំនាក់ទំនងរវាងអ្នកជម្ងឺនិងអ្នកព្យាបាលជួបការលំបាក បណ្តាលឱ្យ
អ្នកជម្ងឺមិនងាយជាសះស្បើយ
        - ការធ្លាក់ទឹកចិត្ត ជួបប្រទះជាងពាក់កណ្តាលនៃអ្នកជម្ងឺ ដែលធ្វើឱ្យអ្នក
ជម្ងឺមិនមានកំលាំងចិត្ត និងមិនបានសហការគ្នាក្នុងការព្យាបាល ដូច្នេះហើយវា
អាចបណ្តាលឱ្យអ្នកជម្ងឺមិនងាយជាសះស្បើយ



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២