ការការពារ ការកើតជម្ងឺសរសៃឈាមខួរក្បាល
សម្រាប់អ្នកដែលមិនធ្លាប់កើត
សម្រាប់អ្នកដែលមិនធ្លាប់កើត
ជាការពិតណាស់ ការការពារពីជម្ងឺសរសៃឈាមខួរក្បាល
តែងតែ
ប្រសើរជាង ការបណ្តោយឱ្យកើតការស្ទះសរសៃឈាមក្នុងខួរក្បាល
ឬបណ្តោយ
ឱ្យសរសៃឈាមខួរក្បាលបែកធ្លាយ ។ ហើយវាមានផលជាវិជ្ជមាន ក្នុងការអនុវត្តន៍ មនុស្សទូទៅខ្លាចខ្លាំងណាស់ចំពោះការពិការភាព
ការស្លាប់មួយចំហៀងខ្លួន ។ ក៏ប៉ុន្តែមិនដឹងវិធីការពារយ៉ាងណា ចាំតែព្រួយបារម្ភ មានអ្នកខ្លះដឹងតែពីរបៀបវិធីការពារ
មិនដឹងពិវិធីអនុវត្តន៍ វាជារឿងគួរអោយសោកស្តាយខ្លាំងណាស់ ។
គោលការណ៍ការការពារសំខាន់គឺ
ការស្វែងយល់ពីខ្លួនឯងថាមានកត្តាហានិភ័យ
អ្វីខ្លះ ប្រសិនបើមានត្រូវគ្រប់គ្រងឱ្យមានតុល្យភាព
មិនគួរឱ្យមានច្រើនហួសកំរិត ។ ប្រសិនបើមិនមាន គួរជៀសវាង ឬ ប្រតិបត្តិខ្លួនឱ្យផុតពីកត្តាហានិភ័យទាំងនោះ
ហើយអាចអនុវត្តន៍បានដូចតទៅនេះ ៖
១. សម្ពាធឈាមខ្ពស់ មនុស្សធម្មតាគួរវាស់សម្ពាធឈាមគ្រប់
៦ ខែ
កំរិតធម្មតាមិនគួរលើស ១៣០/៨៥ មម. ប៉ារ៉ត ។ ប្រសិនបើមិនទាន់មានជម្ងឺសរសៃឈាមខួរក្បាល គួររក្សាទម្ងន់មិនឱ្យលើសច្រើន កុំទទួលទានអាហារមានជាតិប្រៃពេក ហើយគួរហាត់ប្រាណឱ្យបានទៀងទាត់ ។ ប្រសិនបើមាន
ជម្ងឺសរសៃឈាមខួរក្បាលរួចហើយនោះ គួរប្រតិបត្តិខ្លួនឱ្យដូចកាលពីមិន
ទានមាន ហើយទទួលទានថ្នាំបញ្ចុះឈាម ដើម្បីគ្រប់គ្រងសម្ពាធឈាមឱ្យទាបជាង ១៤០/ ៩០ មម. ប៉ារ៉ត ។

២. ទឹកនោមផ្អែម មនុស្សធម្មតាត្រួតពិនិត្យជាតិស្ករ
ក្នុងឈាមរៀង
រាល់ ១ ឆ្នាំ ម្តង កំរិតជាតិស្ករក្នុងឈាមធម្មតាមិនលើសពី១២៦ មក/ឌល ។ ប្រសិនបើនៅមិនទាន់កើតជម្ងឺ សរសៃឈាមខួរក្បាល គួររក្សាទម្ងន់មិនឲ្យលើស ច្រើនមិនគួរទទួលទានអាហារដែលមានជាតិផ្អែមខ្លាំង ហើយហាត់ប្រាណឲ្យបាន
ទៀងទាត់ ។ ប្រសិនបើមានជម្ងឺខួរក្បាលរួចហើយនោះ គួរប្រតិបត្តិខ្លួនឱ្យដូចកាល

ពីមិនទានមានជម្ងឺនេះ ហើយទទួលទានថ្នាំឬចាក់ថ្នាំបញ្ចុះជាតិស្ក
ដើម្បីគ្រប់គ្រង
កំរិតជាតិស្កមធ្យម( HbA1C) ទាបជាង ៧ % ។
៣. ខ្លាញ់ក្នុងឈាមខ្ពស់ មនុស្សធម្មតាគួរត្រួតពិនិត្យជាតិខ្លាញ់ក្នុងឈាម
រៀងរាល់ ១ ឆ្នាំ ម្តង កំរិតធម្មតានៃកូឡេស្តេរ៉ុល មិនគួរលើស ២០០មក/ឌល ។ ប្រសិនបើនៅមិនទាន់កើតជម្ងឺសរសៃឈាមក្នុងខួរក្បាល គួរជៀសវាងការទទួល
រៀងរាល់ ១ ឆ្នាំ ម្តង កំរិតធម្មតានៃកូឡេស្តេរ៉ុល មិនគួរលើស ២០០មក/ឌល ។ ប្រសិនបើនៅមិនទាន់កើតជម្ងឺសរសៃឈាមក្នុងខួរក្បាល គួរជៀសវាងការទទួល
ទានអាហារដែលមានជាតិខ្លាញ់ច្រើន ដូចជា អាហារបំពង អាហារឆាខ្លាញ់ អាហារ មានជាតិខ្ទិះ គ្រឿងក្នុងនិងស្បែកសត្វ និងគួរហាត់ប្រាណឱ្យបានទៀងទាត់ ។ ប្រសិនបើមានជម្ងឺខួរក្បាលហើយនោះ គួរប្រតិបត្តិខ្លួនឱ្យដូចកាលពីមិនទាន់មាន ហើយទទួលទានថ្នាំ បញ្ចុះខ្លាញ់ ក្រុមថ្នាំប្រភេទ ស្តេទិន (Statin) ។
៤. បារី អ្នកដែលមិនធ្លាប់ជក់បារី ក៏មិនគួរជក់ អ្នកដែលចេះជក់បារី គួរបញ្ឈប់ គួរឈប់ជាបន្ទន់ ការឈប់បន្តិចម្តងៗ ច្រើនតែត្រឡប់មកជក់វិញ ។ អ្នកដែលឈប់ជក់បារីបាន ១ ឆ្នាំ ឱកាសហានិភ័យ ធ្លាក់ចុះ ៥០ % ហើយប្រសិនបើឈប់
បាន ៥ ឆ្នាំ ឱកាសដែលកើតជម្ងឺនេះស្មើ និងអ្នកដែលមិនបានជក់បារី ។
បាន ៥ ឆ្នាំ ឱកាសដែលកើតជម្ងឺនេះស្មើ និងអ្នកដែលមិនបានជក់បារី ។
៥. ជម្ងឺបេះដូងលោតខុសប្រក្រតី ត្រួតឃើញដោយវេជ្ជបណ្ឌិតតែប៉ុណ្ណោះ ជាដំបូងអាចដឹងបានដោយការចាប់ចង្វាក់ជីពចរ
ថា ចង្វាក់បេះដូងដើរមិនទៀង
ទាត់ បញ្ជាក់បន្ថែមបានដោយការត្រួតចង្វាក់បេះដូង ។ ប្រសិនបើមានភាវៈ
ទាត់ បញ្ជាក់បន្ថែមបានដោយការត្រួតចង្វាក់បេះដូង ។ ប្រសិនបើមានភាវៈ
នេះរួមជាមួយអាយុលើសពី ៧៥ ឆ្នាំ មានសម្ពាធឈាមខ្ពស់ បេះដូងមិនដំណើរការ ទឹកនោមផ្អែម គួរទទួលទានថ្នាំរំលាយឈាម ដើម្បីការពារមិនឱ្យឈាមកកនៅបេះដូង ។
៦. ស្រា ឬ ភេសជ្ជៈដែលមានជាតិអាល់កុល ការទទួលទានស្រា ជាកត្តា
ហានិភ័យ នៃការធ្លាយសរសៃឈាមក្នុងខួរក្បាល ដូច្នេះគួរបញ្ឈប់ និងឈប់ការ
ទទួលទានស្រា ។
ទទួលទានស្រា ។
៧. កត្តាផ្សេងៗ ការគ្រប់គ្រងទម្ងន់ ការហាត់ប្រាណទៀងទាត់ យ៉ាងហោចណាស់កន្លះម៉ោង ក្នុងមួយថ្ងៃ ហើយ ៤ ថ្ងៃ ក្នុងមួយសប្តាហ៍ នឹងជួយបន្ថយឱកាសហានិភ័យនៃការកើតជម្ងឺនេះបាន ។ មិនគួរនៅតែអង្គុយ ដេកៗ នោះទេ ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២