បញ្ហាសម្រាប់ស្ត្រីដែលមានផ្ទៃពោះ
ស្ត្រីជាម្តាយគ្រប់រូបគួរតែយក
ចិត្តទុកដាក់ថែទាំរាងកាយកំឡុងពេលមានផ្ទៃពោះដើម្បីធានា
សុវត្ថិភាពរបស់ទារក
នៅពេលដែលមានផ្ទៃពោះ ជាការល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការថែទាំមុនសម្រាលកូន។ អ្នកនឹង
ចាប់ផ្តើមយកចិត្តទុកដាក់អោយបានដិតដល់ ទៅនឹងរាងកាយរបស់អ្នកដើម្បីជៀសវាងបញ្ហាដែលអាចកើតមានឡើង ។ ពិតប្រាកដណាស់ អ្នកគួរយល់ដឹងអំពីរោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបានការព្យាបាល
ជាបន្ទាន់។ បញ្ហាទាំងនេះមានដូចជា៖
1. ហូរឈាម បន្តិចបន្តិចនៅពេលមានផ្ទៃពោះដំបូងគឺជារោគសញ្ញាធម្មតាដែលបង្ហាញថា អំប្រ៊ីយ៉ុងកំពុងបង្កើតនៅក្នុងស្បូន ។ ប៉ុន្តែប្រសិនបើអ្នកហូរឈាមខ្លាំង ឈឺពោះធ្ងន់ធ្ងរ និងការឈឺចាប់នោះ វាអាចជារោគ
សញ្ញានៃការមានគភ៌ក្រៅស្បូន ។ ការមានគភ៌ក្រៅស្បូន គឺនៅពេលដែលមេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀតក្រៅពីស្បូន។ ដូច្នេះវាគម្រាម
គំហែងដល់អាយុជីវិតរបស់ម្តាយបាន
។ បញ្ហាផ្សេងទៀងដែលអាចសង្កេតឃើញក្រៅពីការហូរឈាមធ្ងន់ធ្ងរ គឺ ការរលូតកូន ។ ការហូរឈាមណាមួយដែលកើតឡើងនៅក្នុងកំឡុងពេលមានផ្ទៃពោះ តម្រូវឱ្យមានការពិចារណានិងការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ ។
2. ការចង្អោរនិងក្អួតធ្ងន់ធ្ងរ
ការចង្អោរមួយចំនួនកំឡុងពេលមានផ្ទៃពោះគឺជារោគសញ្ញាធម្មតាលើកលែងតែវាកើតឡើងរហូតដល់អ្នកមិនអាចបរិភោគឬទទួលទានអ្វីបានឡើយ។ អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការខ្សោះជាតិទឹកដែលជាហេតុធ្វើអោយប៉ះពាល់ដល់ទារករបស់អ្នកបាន ។
3. ចលនារបស់ទារកអាចចុះខ្សោយ ឬ ពុំមានចលនាសោះ ។ ទារកចាប់ផ្តើមធ្វើចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍ ។ ចលនា ឬ ស្នូរទះ កាន់តែខ្លាំងឡើងៗនៅពេលយប់ ។
វាគឺជាការលំបាកណាស់ក្នុងការប្រាប់
ថាតើទារករបស់អ្នកមានចលនាតិច ឬច្រើន ។ ជាទូទៅ វាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់ទារក ប្រសិនបើលឺស្នូរទះដប់ដង ក្នុង
កំឡុងពេលពីរម៉ោង អ្នកគួរទៅជូបពេទ្យជំនាញជាបន្ទាន់ ។
4. ការមានជម្ងឺផ្សេងៗ នៅដើមត្រីមាសទីបី ប្រសិនបើអ្នកមានផ្ទៃពោះ
នៅក្នុងត្រីមាសទីបីហើយមានជម្ងឺផ្សេងៗ ដែលបង្កអោយមានអាំងតង់ស៊ីតេកើនឡើង នេះវាអាចជាសញ្ញានៃការកើតកូនមិន
គ្រប់ខែ ។
5. ការឈឺក្បាលជាប់ធ្ងន់ធ្ងរ ឈឺពោះ ស្រវាំងភ្នែក និងហើមក្នុងអំឡុងពេលត្រីមាសទីបី ។ រោគសញ្ញាទាំងអស់នេះ អាចបញ្ជាក់ថាអ្នកអាចមានសម្ពាធឈាមឡើងខ្ពស់ ។ វាជាផលវិបាកនៃការមានផ្ទៃពោះ ដោយសម្ពាធឈាមខ្ពស់និងប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម ។ ជាធម្មតាវាកើតឡើង ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ
។ អ្វីដែលសំខាន់នេះគឺជាការត្រួតពិនិត្យសម្ពាធឈាម ប្រសិនបើវាឡើងខ្ពស់ជាងធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស ។
6. មានរោគសញ្ញាជំងឺគ្រុនផ្តាសាយ ជាធម្មតាស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងជំងឺផ្តាសាយ ។ ប៉ុន្តែប្រសិនបើអ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់ វាអាចបណ្តាលមកពីការឆ្លងមេរោគតម្រងនោម ឬជំងឺរលាកសួត (Listeria) ។ បញ្ហាទាំងអស់នេះត្រូវបានគេចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ។