Wednesday, February 26, 2020

មហារីកពោះវៀនធំ


 មហារីកពោះវៀនធំ
 
ការមិនមានរោគជាលាភដ៏ប្រសើរ សុខភាពល្អរមែងមានតម្លៃជាងទ្រព្យសម្បត្តិណាៗ
ទាំងអស់ ពីព្រោះថាជួនកាលទោះជាខំព្យាយាមទៅ
ព្យាបាល នៅមន្ទីរពេទ្យឈានមុខ មានបច្ចេកវិទ្យាវេជ្ជសាស្ត្រទាន់ សម័យប៉ុណ្ណាក៏ដោយ ក៏នៅមិនអាចទិញសុខភាពដ៏ល្អ មកបានដែរ ។

រោគ ឬជំងឺខ្លះដោយគ្រាន់តែផ្លាស់ប្តូរឥរិយាបថការរស់
នៅ ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ក៏អាចបង្ការឬព្យាបាល ឱ្យជាសះស្បើយបាន ជាឧទាហរណ៍ដូចជាជំងឺទាក់ទង នឹងក្រពះ ពោះវៀនជាដើម ។ ការប្រើជីវិត ដោយការ ញ៉ាំអាហារដែលមិនមានប្រយោជន៍ និងមិនសូវហាត់ ប្រាណឱ្យទៀងទាត់ មានស្ត្រេសរួម
ជាមួយផង បណ្តាល ឱ្យប្រព័ន្ធផ្លូវរំលាយអាហារធ្វើការខុសប្រក្រតី ដែលជា កត្តាបង្កឱ្យកើតជំងឺមហារីកពោះវៀននៅថ្ងៃអនាគតបាន ដែលជាជំងឺដែលមាន
គ្រោះថ្នាក់បំផុត ឆក់យកអាយុ ជីវីតមនុស្សជាច្រើនក្នុងមួយឆ្នាំៗ ។ក្រៅពីកត្តាខាងលើ
នោះ នៅមានកត្តាប្រឈមផ្សេងៗទៀតដូចជា
- មានប្រវត្តិមានដុំសាច់នៅពោះវៀន ពីព្រោះថាដុំសាច់ នេះអាចវិវត្តន៍
ទៅជាមហារីកពោះវៀនធំបាន ។
- មានប្រវត្តិក្រុមគ្រូសារកើតជំងឺមហារីកពោះវៀន ជាពិសេសសមាជីកគ្រូសារដែលមានជំងឺនេះនៅមុនអាយុ 60 ឆ្នាំ ។
- មានជំងឺធាត់
- មានអាយុលើស ពី 50 ឆ្នាំឡើងទៅ ប៉ុន្តែអាច
ជួបប្រទះបានចំពោះមនុស្សដែលមានអាយុតិច
ជាងនេះផងដែរ ។

ការត្រួតពិនិត្យរកសារធាតុដែលបង្ហាញពីជំងឺ
មហារីកពោះវៀនមានដូចជា ការជោះឈាម
ការថតឆ្លុះដោយ CT scan ជាដើម ។ ហើយវិធីដែលងាយបំផុតនោះ គឺការ
សុងពោះវៀននោះឯង ។ ការបង្ការតាំងពីដំបូង ប្រយ័ត្នយឺតពេលក្នុងការព្យាបាល ។ សុខភាពរបស់យើងប្រសើរឡើង
ដោយការថែទាំសុខ ភាពរបស់
យើងដោយខ្លួនឯងបាទ ៕

អត្ថបទដកស្រងចេញពីមន្ទីរពេទ្យផ្យាថៃ ២

No comments:

Post a Comment