ជំងឺខ្សោយបេះដូង
ឬ Heart
failure
ជំងឺខ្សោយបេះដូង ជាប្រភេទអាការៈដែលមានមូលហេតុពីភាពខុសប្រក្រតី
នៃការធ្វើការរបស់បេះដូង
ដោយអាចកើតចេញពីភាពខុសប្រក្រតីរបស់ទម្រង់
ឬការធ្វើតួនាទីរបស់បេះដូង បង្កអោយបេះដូងមិនអាចបញ្ជូនឈាមទៅចិញ្ចឹម
រាងកាយ
ឬទទួលឈាមត្រឡប់ចូលទៅកាន់បេះដូងបានតាមប្រក្រតីធ្វើអោយការ
ធ្វើអ្វីផ្សេងៗដែលតាមធម្មតាជារឿងងាយស្រួល ក្លាយទៅជារឿងកាន់តែពិបាក។
អាការៈរបស់ជំងឺខ្សោយបេះដូង
អាចមានច្រើនអាការៈរួមគ្នា ឬ មានត្រឹមតែអាការៈម្យ៉ាង
ក៏បានដែរ ដួចជា
● ធុញថប់ ដកដង្ហើមពិបាក ពេលហាត់ប្រាណ
● ដកដង្ហើមពិបាកពេលដេកផ្ងារ / ដេករាបស្មើ
● ភ្ញាក់កណ្ដាលអាធ្រាត ព្រោះក្អក ឬ ដកដង្ហើមពិបាក
● អស់កម្លាំង នឿយហត់ងាយ
● វិលមុខ ងងឹតមុខ
● កជើង, ប្រអប់ជើងឬជើង ហើម
● ហើមពោះ ធុញថប់ក្នុងពោះ
● ចូលបន្ទប់ទឹកញឹកពេលពាក់កណ្ដាលយប់
មូលហេតុនៃជំងឺខ្សោយបេះដូង
● សាច់ដុំបេះដូងខ្វះឈាមដោយសារស្ទះសរសៃឈាមចិញ្ចឹមបេះដូង
● សម្ពាធឈាមខ្ពស់
● ចង្វាក់បេះដូងដើរមិនប្រក្រដី
● ជំងឺខូចប្រឹសបេះដូង
● ការឆ្លងមេរោគរបស់សាច់ដុំបេះដូង
● មូលហេតុផ្សេងៗ
ដូចជា ជំងឺបេះដូងពីកំណើត ការបានទទួល
ជាតិពុល/ជាតិគ្រឿងញាន ទឹកនោមផ្អែម ទីរ៉ូអ៊ីត ប្រព័ន្ធភាពស៊ាំ
ចុះខ្សោយ ជាដើម។
មូលហេតុផ្សេងៗទាំងនេះ ធ្វើអោយសាច់ដុំបេះដូងបញ្ជូនឈាមបានកាន់
តែតិច
ធ្វើអោយបរិមាណឈាមហូរតាមរាងកាយបានកាន់តែតិចផងដែរ
បេះដូងទើបព្យាយាមកែតម្រូវអោយបរិមាណឈាមដែលបញ្ជូនទៅចិញ្ចឹមផ្នែក
ផ្សេងៗរបស់រាងកាយតាមប្រក្រតី
ប្រអប់បេះដូង ទើបពង្រីកដើម្បីផ្ទុកឈាម
អោយបានកាន់តែច្រើន
ដែលនឹងធ្វើបានត្រឹមតែមួយរយៈតែប៉ុណ្ណោះ ព្រោះ
សាច់ដុំប្រអប់បេះដូងដែលនឹងពង្រីកនេះ
នឹងទន់ខ្សោយហើយក៏មិនអាច
បញ្ជូនឈាមបានតទៅទៀត ក្នុងការលោតម្ដងៗ
បេះដូងដែលទន់ខ្សោយកម្លាំង នឹងបញ្ជូនឈាមបានកាន់តែតិច ធ្វើអោយមានទឹក(វត្ថុរាវ)នៅស្ទះក្នុងសួត ធ្វើអោយ
អុកហ្ស៊ីហ្សែនដែលទៅចិញ្ចឹមអវយវៈផ្សេងៗ
ដូចជា តម្រងនោម បានកាន់តែតិច
ធ្វើអោយតម្រងនោមកម្ចាត់ទឹកដែលលើសចេញពីរាងកាយបានកាន់តែតិច
ទឹកទើបស្ទះតាមផ្នែកផ្សេងៗនៃរាងកាយ កើតជាលក្ខណៈហើមទឹក
ជាវដ្ដដែ
លធ្វើអោយសភាវៈបេះដូងទន់ខ្សោយ។
ការបែងចែកកម្រិតធ្ងន់ធ្ងរនៃជំងឺខ្សោយបេះដូង
បែងចែកតាមសភាវៈដែលមានសាច់ដុំបេះដូងរងរបួស
រយៈ A អ្មកជំងឺដែលមានភាពប្រថុយលើការរងរបួសនៃសាច់ដុំ
បេះដូងប៉ុន្តែនៅមានកម្លាំងសាច់ដុំបេះដូងដ៏ល្អ
ដូចជា អ្នកជំងឺ
ដែលមានសម្ពាធឈាមខ្ពស់, អ្នកជំងឺធាត់, អ្នកជំងឺដែលមាន
សភាវៈរឹងសរសៃឈាម
(atherosclerosis),មានប្រវត្តិក្រុម
គ្រួសារដែលជួបប្រទះសភាវៈសាច់ដុំ
អោយកើតសភាវៈសាច់
ដុំបេះដូងទន់ខ្សោយ
ឬបានទទួលថ្នាំដែលមានផលធ្វើបេះដូង
ទន់ខ្សោយ។
រយៈ B អ្នកជំងឺដែលប្រទះឃើញការរងរបួសខូចខាតដល់សាច់ដុំ
ហើយ បានដល់
អ្នកជំងឺដែលធ្លាប់ស្ទះសរសៃឈាមចិញ្ចឹម
បេះដូងពីមុន ហើយមានភាពខូចខាតដល់សាច់ដុំបេះដូង
ហើយ ឬ អ្នកជំងឺខូចប្រឹស បេះដូងដែលមិនទាន់មានអាការៈ។
រយៈ
C
អ្នកជំងឺដែលមានសាច់ដុំរងរបួសខូចខាត
និងធ្លាប់មាន
សភាវៈបេះដូងចុះខ្សោយ(ទឹកចូលសួត)ហើយ ឬ នៅ កំពុង
មានសភាវៈបេះដូងចុះខ្សោយ(ទឹកចូលសួត)។
រយៈ D អ្នកជំងឺខ្សោយបេះដូងដែលនៅមានអាការៈធ្ងន់ធ្ងរ មិនសូវ
ឆ្លើយតបនឹងការរក្សា បានដល់អ្នកជំងឺដែលមានអាការៈទឹក
ចូលសួតយ៉ាងខ្លាំងក្លា ទោះបីនៅក្នុងអំឡុងពេលសម្រាក, អ្នក
ជំងឺដែលមានការដេកសម្រាកព្យាបាលខ្លួនក្នុងមន្ទីរពេទ្យ
ជាញឹកញាប់ ទោះបីជាបានថ្នាំគ្រប់សប់តាមស្តង់ដារួចហើយ
(GDMT; Guideline directed Medical Therapy) ។
សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២