ទឹកនោមផ្អែម និងប្រអប់ជើង
អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យដែលនឹងកើតការខូចខាតរបស់សរសៃប្រសាទ
(ការជ្រៀតជ្រេតតាមប្រព័ន្ធប្រសាទ) និងមានឈាមទៅចិញ្ចឹមនៅប្រអប់ជើងមិនគ្រប់គ្រាន់
(ការខ្វះឈាម) ដែលទាំងពីរនេះជាមូលហេតុធ្វើឱ្យកើតដំបៅនៅជើង និងមិនងាយជា ។ ហើយនៅពេលដែលមានការឆ្លងមេរោគ
គឺអាចឈានទៅដល់ការកាត់ប្រអប់ជើង ។
ការកាត់ប្រអប់ជើងច្រើនតែបណ្តាលមកពីមានដំបៅនៅនឹងជើង
អ្នកជំងឺទឹកនោមផ្អែមមានដំបៅនឹងប្រអប់ជើងបានជាញឹកញាប់
ក្នុងប្រទេសអភិវឌ្ឍន៍
ហើយច្រើនជួបប្រទះថាអ្នកជំងឺទឹកនោមផ្អែម៥ភាគរយមានដំបៅនៅប្រអប់ជើង
និងអ្នកជំងឺទឹកនោមផ្អែមម្នាក់ ក្នុងចំណោម ៦ នាក់ ដែលធ្លាប់កើតដំបៅយ៉ាងតិច ១ ដង ។
បញ្ហាដែលពាក់ព័ន្ធនឹងប្រអប់ជើងរបស់អ្នកជំងឺជាមូលហេតុសំខាន់ដែលធ្វើឱ្យអ្នកជំងឺ
សម្រាក់ក្នុងមន្ទីរពេទ្យ ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសនៅក្នុងតំបន់
សម្រាក់ក្នុងមន្ទីរពេទ្យ ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសនៅក្នុងតំបន់
យើងនេះ ។បញ្ហាទាក់ទងនឹងប្រអប់ជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែមកាន់តែជួបប្រទះ
ច្រើនឡើង
និងកាន់តែធ្ងន់ធ្ងរឡើង ។
មានអ្នកជំងឺដែលត្រូវកាត់ជើងដល់ទៅពាក់កណ្តាលដែលមានជំងឺទឹកនោមផ្អែម
ទោះបី
ជាមានកត្តាផ្សេងៗ ពាក់ព័ន្ធទៀតដូចជា ជាតិសាសន៍ តំបន់ និងបរិស្ថានផ្នែកសង្គម
ដែល
បន្ថែមហានិភ័យចំពោះការកាត់ជើង
ក៏នៅតែជួបប្រទះឃើញថាការកាត់ជើងសម្រាប់
អ្នកជំងឺទឹកនោមផ្អែមនឹងខ្ពស់ជាងក្នុងករណីផ្សេងៗទៀត
ដូច្នេះហើយការកើតដំបៅនៅ
ប្រអប់ជើងអ្នកដែលមានទឹកនោមផ្អែម
បង្កឱ្យមានភាពថយចុះនៃគុណភាពជីវិត ។
សម្រាប់អ្នកដែលបាត់បង់ជើងនោះ
ឃើញថាជីវិតនឹងផ្លាស់ប្តូររហូតទៅ ពីព្រោះត្រូវពឹង
ពាក់ការ ជួយសង្គ្រោះពីអ្នកដទៃ
អាចត្រូវបាត់បង់ការងារ និងស្ថិតនៅក្នុងសភាពដែល
គួរឱ្យអាណិត ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២