Showing posts with label ទឹកនោមផ្អែម. Show all posts
Showing posts with label ទឹកនោមផ្អែម. Show all posts

Wednesday, February 26, 2020

ជាតិស្ករក្នុងឈាមឡើងលើសកម្រិតធម្មតា Hyperglycemia

ជាតិស្ករក្នុងឈាមឡើងលើសកម្រិតធម្មតា  Hyperglycemia




រោគសញ្ញាដែលជួបប្រទះញឹកញាប់


- ស្រេចទឹកញឹកញាប់ នោមញឹកនិងច្រើនខុសប្រក្រតី ជាពិសេសពេលយប់ ។
- ហត់នឿយ ឆាប់ហត់ ស្រកទម្ងន់
- ភ្នែកស្រវាំង
- សោកសៅ ជួនកាលអាចបាត់បង់ស្មារតី ឬអាចមានញាក់នៅកន្លែងខ្លះ ។ 

តើជួយខ្លួនឯងដោយរបៀបណា ?.... ពេលជាតិស្ករឡើងខ្ពស់
  

- ទទួលទានទឹកឱ្យបានច្រើន
- បើមានប្រដាប់ជោះឈាមនៅនឹងចុងដៃនៅផ្ទះ  គួរជោះឈាមឆែកកម្រិតជាតិស្ករថាខ្ពស់ប៉ុណ្ណា
- បើមិនប្រាកដក្នុងចិត្តនោះទេមិនគួរផ្លាស់ប្តូរថ្នាំដោយខ្លួនឯង 
 ទោះបីជាថ្នាំចាក់ឬថ្នាំលេប គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិន ។
- ប្រសិនបើមានរោគសញ្ញាខ្លាំងជាងនេះ គួរមកមន្ទីរពេទ្យដើម្បីទទួលការព្យាបាលបានទាន់ពេល។
  
ប្រការគួរអនុវត្តិពេលកម្រិតជាតិស្ករខ្ពស់ជាងធម្មតា 

១. គ្រប់គ្រងអាហារនិងហាត់ប្រាណឱ្យបានទៀងទាត់ ញ៉ាំថ្នាំ និងថាក់ថ្នាំ
តាមវេជ្ជបញ្ជាយ៉ាងហ្មត់ចត់ 

២. ជោះឈាមមើលកម្រិតជាតិស្ករឱ្យបានទៀងទាត់ ជាពិសេសពេលមាន
ភាពខុសប្រក្រតី ហាមឈប់ចាក់អាំងសូលីន ឬឈប់ញ៉ាំថ្នាំដោយខ្លួនឯង ។ 

៣. មកជួបពេទ្យតាមការណាត់ ដើម្បីព្យាបាលឱ្យបានជាប់ជានិច្ច ។

សូមអរគុណ !!!
 

កម្រិតជាតិស្ករក្នុងឈាមទាប Hypoglycemia

 កម្រិតជាតិស្ករក្នុងឈាមទាប  Hypoglycemia 


រោគសញ្ញាដែលជួបប្រទះញឹកញាប់

⃗ មានញើសចេញច្រើន ត្រជាក់ខ្លួន ញ័រដើមទ្រូង បេះដូងដើរញាប់និងលឿន
ឃ្លានខ្លាំង ញ័រដៃ អារម្មណ៍ឆាប់មួរម៉ៅ
ឈឺក្បាល ងងិតមុខ ភ្នែកស្រវាំង បើអាការៈខ្លាំងអាចបាត់បង់ស្មារតី ឬប្រកាច់
បើកើតពេលយប់ អាចមានអាការៈឈឺក្បាល ធីងធោង មានញើសពេលគេងលក់
  
សុបិន្តអាក្រក់   នៅពេលភ្ញាក់មកអាចសង្កេតឃើញថាមានភួយសើមដោយញើស
 
មូលហេតុ



ទទួលទានអាហារបានតិចជាងធម្មតា ដែលបណ្តាលដោយមូលហេតុ
   ច្រើនយ៉ាង ដូចជា ក្អួត ចង្អោរ ទទួលទានអាហារមិនទៀងពេល ។

ចាក់ថ្នាំអាំងសូលីនច្រើនហួសកម្រិត
ទទួលទានថ្នាំបញ្ចុះជាតិស្ករច្រើនពេក ឬទទួលទានថ្នាំហើយមិនញ៉ាំបាយ
   ឬហួសម៉ោងបាយយូរពេក ។

ហាត់ប្រាណហួសកម្រិត ឬធ្វើការធ្ងន់ជាងប្រក្រតី
មានជំងឺណាមួយ ដែលធ្វើឱ្យទទួលទានអាហារបានតិចជាងធម្មតា ។
ទទួលទានស្រា ដោយមិនបានទទួលទានបាយ ។ 

ប្រការគួរអនុវត្តិ

គួរពិនិត្យជាតិស្ករក្នុងឈាម
បើអាការៈមិនច្រើន ហើយកើតពេលមុនអាហារគួរប្រញាប់ញ៉ាំអាហារភ្លាមៗ
     ឬគួរប្រញាប់ទទួល ទានអាហារសម្រន់ដូចជា ៖ នំបុ័ង ទឹកដោះគោ ផ្លែឈើ ជាដើម ។

បើមានអាការៈខ្លាំង ប៉ុន្តែនៅដឹងខ្លួន គួរញ៉ាំទឹកផ្អែមៗ ១/-១ កែវ អាការៈនឹងប្រសើរ
     ឡើង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកំឡុងពេល ៥-១០នាទី រួចហើយគួរប្រញាប់ទទួលទានអាហារប្រភេទម្សៅ ។
     ប៉ុន្តែប្រសិនបើ សង្កេតអាការៈខ្លួនឯងហើយនៅមិនប្រសើរឡើង អាចញ៉ាំទឹកផ្អែមមួយកែវថែំទៀត ។

បើអាការធ្ងន់ធ្ងររហូតដល់បាត់បង់ស្មារតី មិនដឹងខ្លួន ហាម ឱ្យកូនបី ឬញ៉ាំទឹកផ្អែម ព្រោះអាចធ្វើ
     ឱ្យឈ្លក់ គួរប្រញាប់មកមន្ទីរពេទ្យ ឬគ្លីនិកដែលនៅជិតបំផុត ហើយប្រាប់ពេទ្យ
     ថាកើតជំងឺទឹកនោមផ្អែម ។

សូមអរគុណ !!!

មើលថែសុខភាពប្រអប់ជើងជាចម្បង ដើម្បីបង្ការការកាត់ប្រអប់ជើង

មើលថែសុខភាពប្រអប់ជើងជាចម្បង 

ដើម្បីបង្ការការកាត់ប្រអប់ជើង 



ទិវាយល់ដឹងទឹកនោមផ្អែមពិភពលោក ផ្តោតសំខានទៅលើរឿងទឹកនោមផ្អែម និងការថែទាំ
ប្រអប់ជើង ដោយសារតែទឹកនោមផ្អែមជាមូលហេតុសំខាន់ធ្វើឱ្យមានការកាត់ប្រអប់ជើង ។ ការថែទាំអ្នកជំងឺទឹកនោមផ្អែមយ៉ាងត្រឹមត្រូវ រួមជាមួយនឹងការណែនាំ ការថែទាំប្រអប់ជើង ដោយខ្លួនឯងនៃអ្នកជំងឺ នឹងអាចបង្ការការកាត់ប្រអប់ជើង ដែលបណ្តាលមកពីជំងឺទឹកនោម
ផ្អែមបាន ។

·        មានអ្នកជំងឺទឹកនោមផ្អែម​ ២០ ភាគរយ ដែលត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារដែលមានដំបៅតាមប្រអប់ជើង ។
·        ជំងឺទឹកនោមផ្អែមគឺជាមូលហេតុដែលធ្វើឱ្យមានការកាត់ប្រអប់ជើង ឬជើងដល់ទៅ ៤០ - ៧០ ភាគរយ ។
·        អ្នកជំងឺទឹកនោមផ្អែមដែលត្រូវកាត់ប្រអប់ជើង ៨៥ ភាគរយ ចាប់ផ្តើមពីការមានដំបៅនៅប្រអប់ជើងមកពីមុន ។
·        ជារៀងរាល់ ៣០​ វិនាទី អ្នកជំងឺទឹកនោមបាត់បង់ប្រអប់ជើងដោយការកាត់ប្រអប់ជើងចេញ​ ។
·        អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យដែលត្រូវកាត់ប្រអប់ជើងខ្ពស់ជាងអ្នកដែល
     មិនមានជំងឺដល់ទៅ ៤០ ដង ។
ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមានភាពកាចសាហាវខ្លាំង ក្នុងឆ្នាំ ២០០៣ មានអ្នកជំងឺ
ទឹកនោមផ្អែមទូទាំងពិភពលោកប្រហែលជា ១៩៤ លាននាក់ ដែលត្រូវរំពឹងថានឹងកើន
ឡើងដល់ទៅ ៣៣៣ លាននាក់ ក្នុងឆ្នាំ ២០២៥ ។ ដោយសារតែប្រជាជនមានអាយុកាន់
តែយូរជាងមុន ។ ការមិនសូវហាត់ប្រាណ ការទទួលទានអាហារដែលមិនត្រឹមត្រូវតាម
សុខអនាម័យ ។ តាមតួលេខដែលមានអ្នកជំងឺទឹកនោមផ្អែមកាន់តែកើនឡើង ចំនួនអ្នក
ជំងឺដែលមានភាវៈជ្រៀតជ្រេកនៃជំងឺទឹកនោមផ្អែមក៏កើនឡើងផងដែរ រួមទាំងបញ្ហាដែល
ទាក់ទងនឹងប្រអប់ជើងផងដែរ ។ ប្រសិនបើមិនទទួលការចាប់ អារម្មណ៍ យកចិត្តទុក
ដាក់នោះ នឹងមានអ្នកជំងឺត្រូវកាត់ជើងកាន់តែច្រើនឡើង​ ។

ការផ្តល់ការថែទាំព្យាបាលប្រអប់ជើងយ៉ាងសមស្រប រួមទាំងការផ្តល់ការណែនាំ 
ថែទាំប្រអប់ជើងដោយខ្លួនឯងដល់អ្នកជំងឺទឹកនោមផ្អែម 
ជាវិធីសាស្រ្តដែលកាត់បន្ថយការកាត់ប្រអប់ជើងបាន ដែលមានដូចខាងក្រោម ៖
·        → ការបង្ការ  
ការព្យាបាលរបួស (មានវិធីសាស្ត្រជាច្រើនរួមគ្នា)
អង្គការ ឬស្ថាប័នដែលសមស្រប
ការតាមដានថែទាំយ៉ាងជិតដិត
ការផ្តល់ការណែនាំដល់អ្នកជំងឺនិងបុគ្គលិកដែលថែទាំព្យាបាលជំងឺទឹកនោមផ្អែម ។ 


ដោយការរួមបញ្ចូលវិធីសាស្ត្រផ្សេងៗរំពឹងថានឹងអាចកាត់បន្ថយអត្រាការកាត់ប្រអប់ជើង
បានដល់ទៅ ៤៩ - ៨៥ ភាគរយ ដូច្នេះហើយ
ដល់ពេលហើយដែលត្រូវថែទាំប្រអប់ជើងឱ្យកាន់តែល្អឡើង ដោយផ្តោតសំខាន់ទៅលើការបង្ការនិងការផ្តល់ចំណេះដឹង ។

មានការវាយតម្លៃថា ៦.៣ ភាគរយ នៃប្រជាជននៃពិភពលោក កើងជំងឺទឹកនោមផ្អែម ។ ក្នុងមួយឆ្នាំៗ មានអ្នកជំងឺដែលបាត់បង់ជីវិតដោយមូលហេតុទាក់ទងនឹងជំងឺទឹកនោមផ្អែម
ច្រើនជាង ៣ លាននាក់ទូទាំងពិភពលោក និងបច្ចុប្បន្នគិតថាជំងឺទឹកនោមផ្អែមជា
សាហេតុនៃការបាត់បង់ជីវិតលំដាប់ដើមគេ សម្រាប់ប្រទេសអភិវឌ្ឍន៍ហើយ ។


សូមអរគុណប្រភព 
មន្ទីរពេទ្យផ្យាថៃ ២ 


ទឹកនោមផ្អែម និងប្រអប់ជើង

ទឹកនោមផ្អែម និងប្រអប់ជើង

អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យដែលនឹងកើតការខូចខាតរបស់សរសៃប្រសាទ (ការជ្រៀតជ្រេតតាមប្រព័ន្ធប្រសាទ) និងមានឈាមទៅចិញ្ចឹមនៅប្រអប់ជើងមិនគ្រប់គ្រាន់ (ការខ្វះឈាម) ដែលទាំងពីរនេះជាមូលហេតុធ្វើឱ្យកើតដំបៅនៅជើង និងមិនងាយជា ។ ហើយនៅពេលដែលមានការឆ្លងមេរោគ គឺអាចឈានទៅដល់ការកាត់ប្រអប់ជើង ។

ការកាត់ប្រអប់ជើងច្រើនតែបណ្តាលមកពីមានដំបៅនៅនឹងជើង

អ្នកជំងឺទឹកនោមផ្អែមមានដំបៅនឹងប្រអប់ជើងបានជាញឹកញាប់ ក្នុងប្រទេសអភិវឌ្ឍន៍
ហើយច្រើនជួបប្រទះថាអ្នកជំងឺទឹកនោមផ្អែម៥ភាគរយមានដំបៅនៅប្រអប់ជើង និងអ្នកជំងឺទឹកនោមផ្អែមម្នាក់ ក្នុងចំណោម ៦ នាក់ ដែលធ្លាប់កើតដំបៅយ៉ាងតិច ១ ដង ។ បញ្ហាដែលពាក់ព័ន្ធនឹងប្រអប់ជើងរបស់អ្នកជំងឺជាមូលហេតុសំខាន់ដែលធ្វើឱ្យអ្នកជំងឺ
សម្រាក់ក្នុងមន្ទីរពេទ្យ ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសនៅក្នុងតំបន់
យើងនេះ ។បញ្ហាទាក់ទងនឹងប្រអប់ជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែមកាន់តែជួបប្រទះ
ច្រើនឡើង និងកាន់តែធ្ងន់ធ្ងរឡើង​ ។

មានអ្នកជំងឺដែលត្រូវកាត់ជើងដល់ទៅពាក់កណ្តាលដែលមានជំងឺទឹកនោមផ្អែម ទោះបី
ជាមានកត្តាផ្សេងៗ ពាក់ព័ន្ធទៀតដូចជា ជាតិសាសន៍ តំបន់ និងបរិស្ថានផ្នែកសង្គម ដែល
បន្ថែមហានិភ័យចំពោះការកាត់ជើង ក៏នៅតែជួបប្រទះឃើញថាការកាត់ជើងសម្រាប់
អ្នកជំងឺទឹកនោមផ្អែមនឹងខ្ពស់ជាងក្នុងករណីផ្សេងៗទៀត ដូច្នេះហើយការកើតដំបៅនៅ
ប្រអប់ជើងអ្នកដែលមានទឹកនោមផ្អែម បង្កឱ្យមានភាពថយចុះនៃគុណភាពជីវិត ។

សម្រាប់អ្នកដែលបាត់បង់ជើងនោះ ឃើញថាជីវិតនឹងផ្លាស់ប្តូររហូតទៅ ពីព្រោះត្រូវពឹង
ពាក់ការ ជួយសង្គ្រោះពីអ្នកដទៃ អាចត្រូវបាត់បង់ការងារ និងស្ថិតនៅក្នុងសភាពដែល
គួរឱ្យអាណិត ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២ 


Wednesday, January 8, 2020

HbA1c មានប្រយោជន៍អ្វីខ្លះទៅ ?



HbA1c មានប្រយោជន៍អ្វីខ្លះទៅ ?
ជាទូទៅ វាមានតួនាទីសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យ
ជំងឺទឹកនោមផ្អែម។ កាលណាHbA1Cធំជាង 6.5% គឺអ្នកជំងឺមានកើតជំងឺទឹកនោមផ្អែមហើយ។
តាមដានជំងឺទឹកនោមផ្អែម និងការពារជំងឺជ្រៀតជ្រៀកបាន
យ៉ាងល្អប្រសើរ ។
ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ ហេតុនេះហើយការវាយតម្លៃ
កម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះ
អាចវាយតម្លៃជាតិស្កររបស់យើងក្នុងរយៈពេល៣ខែចុងក្រោយ។
តេស្តដើម្បីឱ្យដឹងថាតើក្នុងកំឡុងពេល 3 ខែនេះយើងគ្រប់
គ្រងជាតិស្ករបានល្អប៉ុណ្ណា ដោយការពិនិត្យមើលមធ្យមភាគ
ក្នុងរយៈពេល ៣ ខែចុងក្រោយ ។
លើសពីនេះទៅទៀត HbA1Cមានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានប្រសិទ្ធិភាព
ព្យាបាលជំងឺទឹកនោមផ្អែម។កាលណា HbA1Cកើនឡើង
ខ្ពស់អ្នកជំងឺនឹងប្រឈមមុខនឹងផលវិបាកផ្សេងៗ
ដូចជាផលវិបាកលើភ្នែក លើតំរងនោម លើប្រពន័្ធសសៃវិញ្ញាណឬលើសសៃឈាមបេះដូងជាដើម។ ហេតុនេះហើយសម្រាប់បងប្អូនប្រជាជនដែលមានជំងឺ
ទឹកនោមផ្អែមចាំបាច់ត្រូវស្គាល់អ្វីដែលជា HbA1C