Showing posts with label ឈឺក្បាល. Show all posts
Showing posts with label ឈឺក្បាល. Show all posts

Wednesday, February 26, 2020

កម្រិតជាតិស្ករក្នុងឈាមទាប Hypoglycemia

 កម្រិតជាតិស្ករក្នុងឈាមទាប  Hypoglycemia 


រោគសញ្ញាដែលជួបប្រទះញឹកញាប់

⃗ មានញើសចេញច្រើន ត្រជាក់ខ្លួន ញ័រដើមទ្រូង បេះដូងដើរញាប់និងលឿន
⃗ ឃ្លានខ្លាំង ញ័រដៃ អារម្មណ៍ឆាប់មួរម៉ៅ
⃗ ឈឺក្បាល ងងិតមុខ ភ្នែកស្រវាំង បើអាការៈខ្លាំងអាចបាត់បង់ស្មារតី ឬប្រកាច់
⃗ បើកើតពេលយប់ អាចមានអាការៈឈឺក្បាល ធីងធោង មានញើសពេលគេងលក់
  
សុបិន្តអាក្រក់   នៅពេលភ្ញាក់មកអាចសង្កេតឃើញថាមានភួយសើមដោយញើស​។
 
មូលហេតុ



⃗ ទទួលទានអាហារបានតិចជាងធម្មតា ដែលបណ្តាលដោយមូលហេតុ
   ច្រើនយ៉ាង ដូចជា ក្អួត ចង្អោរ ទទួលទានអាហារមិនទៀងពេល ។

⃗ ចាក់ថ្នាំអាំងសូលីនច្រើនហួសកម្រិត
⃗ ទទួលទានថ្នាំបញ្ចុះជាតិស្ករច្រើនពេក ឬទទួលទានថ្នាំហើយមិនញ៉ាំបាយ
   ឬហួសម៉ោងបាយយូរពេក ។

⃗ ហាត់ប្រាណហួសកម្រិត ឬធ្វើការធ្ងន់ជាងប្រក្រតី
⃗ មានជំងឺណាមួយ ដែលធ្វើឱ្យទទួលទានអាហារបានតិចជាងធម្មតា ។
⃗ ទទួលទានស្រា ដោយមិនបានទទួលទានបាយ ។ 

ប្រការគួរអនុវត្តិ

១.  គួរពិនិត្យជាតិស្ករក្នុងឈាម
២.  បើអាការៈមិនច្រើន ហើយកើតពេលមុនអាហារគួរប្រញាប់ញ៉ាំអាហារភ្លាមៗ
     ឬគួរប្រញាប់ទទួល ទានអាហារសម្រន់ដូចជា ៖ នំបុ័ង ទឹកដោះគោ ផ្លែឈើ ជាដើម ។

៣.  បើមានអាការៈខ្លាំង ប៉ុន្តែនៅដឹងខ្លួន គួរញ៉ាំទឹកផ្អែមៗ ១/២-១ កែវ អាការៈនឹងប្រសើរ
     ឡើង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកំឡុងពេល ៥-១០នាទី រួចហើយគួរប្រញាប់ទទួលទានអាហារប្រភេទម្សៅ ។
     ប៉ុន្តែប្រសិនបើ សង្កេតអាការៈខ្លួនឯងហើយនៅមិនប្រសើរឡើង អាចញ៉ាំទឹកផ្អែមមួយកែវថែំទៀត ។

៤.  បើអាការធ្ងន់ធ្ងររហូតដល់បាត់បង់ស្មារតី មិនដឹងខ្លួន ហាម ឱ្យកូនបី ឬញ៉ាំទឹកផ្អែម ព្រោះអាចធ្វើ
     ឱ្យឈ្លក់ គួរប្រញាប់មកមន្ទីរពេទ្យ ឬគ្លីនិកដែលនៅជិតបំផុត ហើយប្រាប់ពេទ្យ
     ថាកើតជំងឺទឹកនោមផ្អែម ។

សូមអរគុណ !!!

រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ

រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ

ស្ត្រីជាម្តាយ​គ្រប់រូប​គួរតែយក​ចិត្តទុកដាក់ថែទាំរាងកាយកំឡុងពេលមានផ្ទៃពោះ​ដើម្បីធានាសុវត្ថិភាព​របស់ទារក​

នៅពេលដែលមានផ្ទៃពោះ​ ជាការ​ល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការថែទាំ​មុនសម្រាលកូន​។ អ្នកនឹងចាប់ផ្តើម​យកចិត្តទុកដាក់​អោយបានដិតដល់ទៅនឹង​រាងកាយ
របស់អ្នក​ដើម្បីជៀសវាងបញ្ហា​ដែលអាច​កើតមានឡើង​ ។ ពិតប្រាកដណាស់ អ្នកគួរយល់
ដឹងអំពី​រោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបាន​ការព្យាបាល​ជាបន្ទាន់​។ បញ្ហាទាំងនេះមានដូចជា៖
 
១. ហូរឈាម​ បន្តិច​បន្តិច​នៅពេល​មានផ្ទៃពោះដំបូង​គឺ​ជារោគសញ្ញាធម្មតា​ដែលបង្ហាញ
ថា
​ ​ អំប្រ៊ីយ៉ុង​កំពុងបង្កើតនៅក្នុងស្បូន​ ។ ប៉ុន្តែប្រសិនបើ​អ្នកហូរឈាម​ខ្លាំង​ ​ឈឺពោះ​ធ្ងន់
ធ្ងរ
និង​ការឈឺចាប់​នោះ វា​អាចជា​រោគសញ្ញានៃ​ការមានគភ៌ក្រៅស្បូន ។​ការមានគភ៌ក្រៅ
ស្បូន​ គឺនៅពេលដែល​មេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀត​ក្រៅពីស្បូន។ ដូច្នេះ
វាគម្រាម​គំហែង​ដល់​អាយុជីវិត​របស់ម្តាយ​បាន​ ។ បញ្ហាផ្សេងទៀតដែលអាចសង្កេត
ឃើញក្រៅពីការហូរឈាមធ្ងន់​ធ្ងរ គឺ ការ​រលូតកូន​ ​។ ការហូរឈាម​ណាមួយដែល​កើត
ឡើង​នៅក្នុងកំឡុងពេល​មានផ្ទៃពោះ​ តម្រូវឱ្យមាន​ការពិចារណា​និងការ​ពិគ្រោះយោបល់​ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ ។

២. ការចង្អោរ​និងក្អួត​ធ្ងន់ធ្ងរ​   ការចង្អោរ​មួយចំនួន​កំឡុងពេលមានផ្ទៃពោះ​គឺជា រោគ
សញ្ញាធម្មតា​លើកលែងតែ​វាកើតឡើងរហូតដល់​អ្នកមិនអាច​បរិភោគឬទទួលទានអ្វី​បានឡើយ។  អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការ​ខ្សោះជាតិទឹក​ដែលជា
ហេតុធ្វើអោយ​ប៉ះពាល់ដល់​ទារក​របស់អ្នកបាន ។

៣. ចលនា​របស់ទារក​អាចចុះខ្សោយ ឬ​ ពុំមានចលនាសោះ ។  ទារក​ចាប់ផ្តើម​ធ្វើ
ចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍​ ។ ចលនា​ ឬ ស្នូរទះ កាន់តែខ្លាំងឡើងៗ
នៅពេលយប់ ​​​។   វាគឺជា​ការលំបាក​ណាស់​ក្នុងការប្រាប់​ថាតើ​ទារក​របស់អ្នកមាន
ចលនាតិច ឬច្រើន ។ ជាទូទៅ​ វាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់
ទារក ប្រសិនបើលឺស្នូរទះដប់ដង ក្នុងកំឡុងពេលពីរម៉ោងអ្នកគួរទៅជូបពេទ្យជំនាញ
ជាបន្ទាន់ ។
 
៤. ​ការមានជម្ងឺផ្សេងៗ នៅដើម​ត្រីមាស​ទីបី​   ប្រសិនបើអ្នកមានផ្ទៃពោះនៅក្នុង​ត្រីមាស​ទីបី​ហើយមានជម្ងឺផ្សេងៗ ដែលបង្ក​អោយមានអាំងតង់ស៊ីតេកើនឡើង នេះវាអាចជា​សញ្ញានៃ​ការកើតកូនមិនគ្រប់ខែ ។​

៥. ការ​ឈឺក្បាល​ជាប់​ធ្ងន់ធ្ងរ​ ឈឺពោះ​ ស្រវាំងភ្នែក និងហើម​ក្នុងអំឡុងពេល​ត្រីមាស​ 
ទីបី​ ។  រោគសញ្ញា​ទាំងអស់នេះ ​អាចបញ្ជាក់​ថាអ្នក​អាចមានសម្ពាធឈាមឡើងខ្ពស់ ​ 
វាជា​ផលវិបាក​នៃការមានផ្ទៃពោះ​ ដោយ​សម្ពាធឈាមខ្ពស់​និងប្រូតេអ៊ីនច្រើននៅក្នុង​ទឹកនោមជាធម្មតា​វាកើតឡើង​ ​ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ ។​ ​អ្វីដែល
សំខាន់​នេះគឺជា​ការត្រួតពិនិត្យ​សម្ពាធឈាម​ ប្រសិនបើវា​ឡើង​ខ្ពស់ជាង​ធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស ។

៦. មានរោគសញ្ញា​ជំងឺគ្រុនផ្តាសាយ​   ជាធម្មតា​ស្ត្រីមានផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ជំងឺផ្តាសាយ​​ ។ ប៉ុន្តែប្រសិនបើ​អ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់​ វាអាចបណ្តាលមកពី​ការឆ្លងមេរោគ​តម្រងនោម​​ ឬ​ជំងឺរលាកសួត (Listeria)​​   ។ បញ្ហាទាំងអស់នេះ​ត្រូវបានគេ​ចាត់ទុកថាជា​បញ្ហាធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​មានផ្ទៃពោះ។

សម្រាប់ព័ត៌មានបន្ថែមអំពី​សេវាសុខាភិបាល​សូមទាក់ទង មន្ទីរពេទ្យ ផ្យាថៃ ២
Source: www.webmd.com

Wednesday, May 1, 2019

ឈឺក្បាលប្រកាំង



ការឈឺក្បាលជាអាការៈមួយដែលជួបប្រទះជាញឹកញាប់ 
ប៉ុន្តែប្រសិនបើមានការឈឺក្បាលរ៉ាំរ៉ៃ ជាប់គ្នាលើសពី 15 ថ្ងៃ
ឡើងទៅនោះ វាអាចបណ្តាលឱ្យមានបញ្ហាគ្រោះថ្នាក់បាន ! 
ប្រសិនបើមានរោគសញ្ញាដូចដែលមាននៅក្នុងរូបនេះគួរទៅ
ជួបគ្រូពេទ្យេកទេសដើម្បីវិនិច្ឆ័យបន្ថែមទៀត ដើម្បីព្យាបាល
ទៅតាមសភាពជំងឺជាក់ស្តែង ។

#ឈឺក្បាល #headache #migraine #មន្ទីរពេទ្យផ្យាថៃ២

Thursday, March 21, 2019

ឈឺក្បាល

តើអ្នកមានបញ្ហាឈឺក្បាលញឹកញាប់ឬទេ ? 

តើអ្នកមានបញ្ហាដូចនៅក្នុងរូបនេះទេ ?


ប្រសិនបើលោកអ្នកមានបញ្ហាដូចដែលមាននៅក្នុងរូបនេះ នោះលោកអ្នកពិតជាមានបញ្ហាឈឺក្បាលបែបប្រកាំងហើយ ។សូមកុំភ្លេចទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា ។

សូមអរគុណមន្ទីរពេទ្យផ្យាថៃ ២