Showing posts with label វះកាត់ភ្នែក. Show all posts
Showing posts with label វះកាត់ភ្នែក. Show all posts

Wednesday, February 26, 2020

ជំងឺបាយភ្នែក (CATARACT)

ជំងឺបាយភ្នែក  (CATARACT)  
                 ជំងឺបាយភ្នែកគឺជាសភាវៈការផ្លាស់ប្តូរតាមធម្មជាតិដែលបណ្តាលមកពីការស្រអាប់របស់
 “កែវភ្នែក” ឬ “កញ្ចក់ភ្នែក” ។​​ ជាទូទៅកែវភ្នែកមានលក្ខណៈថ្លាដែលអនុញ្ញាតឱ្យពន្លឺរស្មីឆ្លងកាត់
ដល់សសៃរ៉េទីនសមល្មមអាចមើលឃើញរូបភាពបានច្បាស់ ។ នៅពេលដែលកើតជំងឺបាយភ្នែក
បាតភ្នែកទទួលពន្លឺមិនគ្រប់គ្រាន់ បណ្តាលឱ្យមានការស្រអាប់ ហាកបីដូចជាការមើលតាមកញ្ចក់
ស្រអាប់ នៅពេលដែលកែវភ្នែកកាន់តែស្រអាប់ របបគំហើញកាន់តែថយចុះតាមលំដាប់ ។
 ដូច្នេះហើយ ជំងឺបាយភ្នែកមិនមានការរលាក ឬឈឺចាប់ណាមួយនោះទេ ។ ជំងឺនេះ ច្រើនជួបប្រទះចំពោះមនុស្សចាស់ ជាទូទៅកើតក្នុងកំឡុងអាយុ ៥៥ - ៦៤ ឆ្នាំ ជួបប្រទះ ៤០% ចំណែកឯក្នុងកំឡុងពេលអាយុ ៦៥ - ៧៤ ឆ្នាំ ជួបប្រទះ ៥០ % និងអាយុច្រើនជាង ៧៤ ឆ្នាំ ជួបប្រទះការកើតជំងឺបាយភ្នែកច្រើនជាង ៩០ % ។ 

ការយល់ដឹងអំពី “ជំងឺបាយភ្នែក”
               
                ១. ជំងឺបាយភ្នែកមិនមែនជារោគឆ្លងនោះទេដូច្នេះហើយវាមិនបានឆ្លងពីភ្នែកម្ខាងទៅភ្នែក
ម្ខាងទៀតនោះឡើយ ។ភាគច្រើនកើតលើភ្នែកទាំងពីរខាងប៉ុន្តែរោគសញ្ញាអាចរាលដាល
តិចច្រើនមិនដូចគ្នានោះទេ ។
          ២. ការប្រើភ្នែកច្រើនខ្លាំង មិនមែនជាមូលហេតុចម្បងនៃការកើតជំងឺបាយភ្នែក ឬធ្វើឱ្យ
អាការៈកាន់តែចុះថយនោះទេ ។
          ៣. ជំងឺបាយភ្នែកតែងកើតឡើងយឺតៗ រហូតទាល់តែភ្នែករបស់អ្នកជំងឺស្រអាប់មើល
មិនច្បាស់ អាចប្រើពេលច្រើនខែ ឬច្រើនឆ្នាំ ។ជាទូទៅជំងឺនេះនឹងទទួលបានផលល្អក្រោយ
ពីការព្យាបាលនោះ ។

មូលហេតុដែលកើតជំងឺ

                ១. មនុស្សចាស់ គឺជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុត កែវភ្នែកស្រអាប់នឹង
កាន់តែរឹងឡើង ប៉ុន្តែជំងឺបាយភ្នែកប្រភេទនេះកើតឡើងចំពោះមនុស្សដែលមានអាយុ ៤០ ឆ្នាំ ។
          ២. ការគ្រោះថ្នាក់ ជាមូលហេតុដែលអាចបង្កឱ្យកើងជំងឺបាយភ្នែកបាន ប្រសិនបើកែវភ្នែកទទួលការប៉ះទង្គិចយ៉ាងខ្លាំង ដោយរបស់មានមុខស្រួច សារធាតុគីមី
 ឬចំហាយវិទ្យុសកម្ម ។
៣. រោគភ្នែក ឬជំងឺប្រចាំខ្លួនប្រភេទខ្លះ ដូចជាការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ការទទួលទានថ្នាំប្រភេទខ្លះ រោគភ្នែកប្រភេទខ្លះ អាចជាមូលហេតុ ឬបង្កឱ្យកែវភ្នែក
កាន់តែស្រអាប់ឡើង ។
៤. កត្តាតំណពួជ  និងភាពខុសប្រក្រតីតាំងពីកំណើត ក្នុងករណីដែលជួបប្រទះ
ជំងឺបាយភ្នែកចំពោះមនុស្សពេញវ័យ កើតឡើយដោយសារតំណពួជ ឬការឆ្លង
មេរោគ និងការរលាកតាំងពីនៅក្នុងផ្ទៃ ដូចជា មាតាកើតរោគស្អូចក្នុងកំឡុងពេល
មានគភ៌ ។ ប៉ុន្តែជាច្រើនករណីដែលជំងឺបាយភ្នែកនេះអាចកើតឡើងដោយមិនមាន
មូលហេតុដែលច្បាស់លាស់នោះទេ ។ 
រោគសញ្ញា 

១. ភ្នែកស្រវាំងហាកដូចជា ព្រិលៗ ឬមានអ័ភ្របាំង ស្រវាំងលឿនឬយឺត តិចឬច្រើន អាស្រ័យលើកំរិតនិងតំណែងការស្រវាំងក្នុងកែវភ្នែក ។ បើកើតឡើងត្រង់បរិវេណជុំវិញកែវភ្នែក អ្នកជំងឺអាចនៅមើលឃើញតាមធម្មតាបាន ។ 
                ២. មើលឃើញរូបភាពពីរត្រួតគ្នា ស្រវាំង អាការៈដំបូងនៃបាយភ្នែកសម្រាប់អ្នកជំងឺខ្លះ​ នឹងមានម៉្ញូបកាន់តែច្រើនឡើង រហូតដល់មានការផ្លាស់ប្តូរវ៉ែនតាជាញឹកញាប់ ។ អ្នកខ្លះម៉្ញូបកាន់តែខ្លាំងឡើងអាចអានសៀវភៅបានដោយមិនចាំបាច់ប្រើវ៉ែនតា ហៅថា “ភ្នែកត្រលប់” ។ នៅពេលដែលភ្នែកឡើងបាយកាន់តែខ្លាំងឡើង ភ្នែកស្រអាប់រហូតដល់ពាក់វ៉ែនតាក៏មិនអាចជួយបាន អាចសង្កេតបានពីការមើលតាមកូនក្រមុំភ្នែក ដែលធម្មតាមើលឃើញពណ៌ខ្មៅ អាចនឹងប្តូរជាពណ៌
លឿង ឬពណ៌ស ។ 
               ៣. ចាញ់ពន្លឺ ។
          ៤. មើលឃើញពណ៌ផ្សេងៗខុសប្លែកពីប្រក្រតី ។ 
          ប្រសិនបើមិនព្យាបាលទុកយូរពេកនោះ អាចកើតការជ្រៀតជ្រែកបាន ដូចជា ទឹកដក់ភ្នែក ការរលាកក្នុងភ្នែក ដែលបណ្តាលឱ្យឈឺភ្នែក ភ្នែកក្រហម និងអាចបង្កឱ្យបាត់បង់ការគំហើយនៅ
ទីបំផុត​ ។

វិធីសាស្ត្រការព្យាបាល 

               វេជ្ជបណ្ឌិតផ្នែកភ្នែកនឹងត្រួតពិនិត្យធ្វើរោគវិនិច្ឆ័យយ៉ាងលំអិត ដើម្បីកំណត់ប្រភេទ តំណែង និងភាពធ្ងន់ធ្ងរនៃជំងឺឡើងបាយ ។ ក្រៅពីនេះ នៅមានការពិនិត្យសម្ពាធភ្នែក និងពិនិត្យកំណកចាហួយបាតភ្នែក និងបាតភ្នែកយ៉ាងលំអិត ដើម្បីឱ្យប្រាកដថាបាយភ្នែកជាមូលហេតុធ្វើឱ្យមានការស្រអាប់ ឬមានជំងឺភ្នែកផ្សេងរួមផងដែរ ។
                ក្នុងករណីខ្លះចក្ខុពេទ្យខ្លះអាចត្រូវប្រើថ្នាំបន្តក់ភ្នែក ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃបាយភ្នែក ។ ប៉ុន្តែមិនមានថ្នាំណាមួយដែលអាចបន្ថយឬបំបាត់ជំងឺបាយភ្នែកបានទេ ។ នៅពេលដែលភ្នែកស្រវាំងរហូតដល់មានបញ្ហាក្នុងការប្រើជីវិតប្រចាំថ្ងៃ គួរព្យាបាលដោយការវះកាត់ ឬបកបាយភ្នែក និងដាក់កែវភ្នែកសិប្បនិម្មិតដល់អ្នកជំងឺ ដើម្បីឱ្យមើលឃើញរយៈឆ្ងាយបានតាមប្រក្រតី ។ 

វិធីសាស្ត្របកបាយភ្នែក 

១. វិធីសាស្ត្ររំលាយបាយភ្នែកដោយម៉ាស៊ីនកំព្យូទ័រស្វ័យប្រវត្តិឈ្មោះ “ហ្វេកូ”
(Phacoemulsification + Intraocular Lens Implantation)
ការរំលាយបាយភ្នែកដោយប្រើ Ultrasound  ជាវិធីសាស្ត្រដែលពេញនិយមបំផុតនា
ពេលបច្ចុប្បន្ន ដោយមន្ទីរពេទ្យច័កស៊ុ រ័ត្តនីន ជាមន្ទីរពេទ្យឯកជនដំបូងគេដែលមាន
ការព្យាបាលជំងឺ បាយភ្នែកដោយប្រើវិធីសាស្ត្រនេះ ។ 
ចក្ខុពេទ្យនឹងបើកចន្លោះតូចៗ នៅនឹងភ្នែកសប្រហែលជា​ ៣ មម. ដើម្បីដាក់ឧបករណ៍ចក្ខុសាស្ត្រចូលទៅកន្លែងបាយភ្នែក នឹងប្រើ Ultrasound​ ចូលទៅបំបែកនិងកំចាត់បាយភ្នែករហូតអស់ ទុកតែសំបកក្រោយនៃកែវភ្នែកសម្រាប់ទ្រកែវភ្នែក
សិប្បនិម្មិត រួចហើយដាក់កែវភ្នែកសិប្បនិម្មិតចូលទៅ ។ ដោយសារតែរបួសដែលកើតចេញពីការព្យាបាលនេះមានខ្នាតតូចណាស់ ទើបជាសះបានដូចធម្មតាយ៉ាងលឿន ដោយមិនចាំបាច់ដេរក្រោយពីការវះកាត់សម្រាប់អ្នក
ជំងឺភាគច្រើន ។ ក្រោយពីការវះកាត់អ្នកជំងឺមិនអាចមើលឃើញច្បាស់បានភ្លាមៗនោះទេ និងប្រើជីវិតបានតាមប្រក្រតី ប៉ុន្តែត្រូវប្រុងប្រយ័ត្នមិនឱ្យទឹកចូលភ្នែកក្រោយពីការរំលាយបាយ
ភ្នែកតាមរយៈពេលដែលវេជ្ជបណ្ឌិតបានកំណត់ និងសំអាតគ្រាប់ភ្នែក ទទួលទានថ្នាំ និងបន្តក់ថ្នាំ
តាមការណែនាំរបស់វេជ្ជបណ្ឌិតឱ្យបានហ្មត់ចត់ ។

២.​ វិធីវះកាត់បាយភ្នែកដោយមានស្នាមរបួសធំ  

                ជាវិធីវះកាត់ពីមុនដែលប្រើនៅក្នុងករណីដែលបាយភ្នែកឡើងរឹងខ្លាំងមិនងាយ
ស្រួលក្នុងការរំលាយដោយ Ultrasound ។ ចក្ខុពេទ្យនឹងបើកចន្លោះតាមបណ្តោយដែលភ្ជាប់
គ្នារវាងកញ្ចក់ភ្នែកខ្មៅ និងជញ្ជាំងភ្នែកសបរិវេណពាក់កណ្តាល់ខាងលើកែវភ្នែកប្រវែងប្រហែង
ជា ១០ មម.​ដើម្បីយកកញ្ចក់កែវភ្នែកដែលជាបាយភ្នែកចេញដោយទុកតែសំបកក្រោយសម្រាប់
ដាក់កែវភ្នែកសិប្បនិម្មិតចូលទៅជំនួស ។ ក្រោយពីនោះទើបបិទរបួសដោយនីឡុងស្តើងប្រភេទ
ពិសេស ។

ហេតុអ្វីត្រួវដាក់កែវភ្នែកសិប្បនិម្មិត ?

ក្រោយពីការរំលាយកែវភ្នែកនៅភ្នែកដែលមានបាយភ្នែករួចហើយ គ្រាប់ភ្នែកនឹងមិនមានកញ្ចក់កែវភ្នែកដើម្បីធ្វើតួនាទីក្នុងការបង្រួមពន្លឺដែលនាំឱ្យខ្សែភ្នែកនៅស្រវាំង ។ ដូច្នេះហើយ ទើបគ្រួពេទ្យបានដាក់កែវភ្នែកសិប្បនិម្មិតដើម្បីឱ្យមើលឃើញបានតាមធម្មតា ។ 

កែវសិប្បនិម្មិត 
                កែវសិប្បនិម្មិតគឺវត្ថុម្យ៉ាងដែលចក្ខុពេទ្យប្រើសម្រាប់ដាក់ចូលទៅក្នុងស្រទាប់ដែលរុំ
កញ្ចក់ក្នុងគ្រាប់ភ្នែក ក្រោយពីការរំលាយបាយភ្នែកទៅហើយ ដើម្បីប្រើក្នុងការវាស់កែវសិប្បនិម្មិត ។
                 
ការដាក់កែវសិប្បនិម្មិត ឬដែលហៅថា “ការដាក់កែវភ្នែកសិប្បនិម្មិត” ដែលចក្ខុពេទ្យនឹងមានការវាស់ខ្នាតទំហំគ្រាប់ភ្នែក និងទម្រង់កែវភ្នែកដើម្បីប្រើក្នុងការគណនាពីកំលាំងកញ្ចក់កែវសិប្បនិម្មិតឱ្យបានត្រឹមត្រូវ មុននឹងធ្វើការរំលាយបាយភ្នែក ។ ក្រោយពីការដាក់កែវសិប្បនិម្មិតរួចហើយ អ្នកជំងឺអាចមើលឃើញរូបភាពបានច្បាស់ល្អដូចកាលពីមុនកើតជំងឺភ្នែកឡើងបាយ ។
                កែវភ្នែកសិប្បនិម្មិត មានអាយុការប្រើប្រាស់បានយូររហូតអស់មួយជីវិត ។ ហើយច្រើនជាង៩៥ % នៃអ្នកជំងឺដែលទទួលការព្យាបាលបាយភ្នែកត្រូវដាក់កែវភ្នែកសិប្បនិម្មិតនឹងទទួលបានលទ្ផផលការមើល
ឃើញប្រសើរឡើង ។ មានចំនួនតិចតួចដែលមានបញ្ហាមិនអាចចាំងពន្លឺបាន ក្រោយពីដាក់កែវភ្នែកសិប្បនិម្មិតជាច្រើនឆ្នាំ ខ្សែភ្នែកដែលធ្លាប់មើលឃើញច្បាស់ក៏នឹងស្រវាំងបន្តិចម្តងៗ គ្រូពេទ្យអាចកែបញ្ហានេះបានដោយយ៉ាងលឿននិងងាយស្រួល មិនឈឺចាប់ដោយការប្រើ Yzag Laser ដើម្បីកំចាត់ភាពស្រអាប់នេះឱ្យអស់បានទាន់ពេលហើយមើលឃើញបានតាមធម្មតា ។
                ការដាក់កែវភ្នែកសិប្បនិម្មិត មិនមានផលវិបាក ផលប៉ះទង្គិចពីការធ្វើធ្ងន់ធ្ងរណាមួយនោះទេ វៀរលែងតែត្រូវប្រយ័ត្នកុំឱ្យភ្នែកខាងដែលដាក់កែវសិប្បនិម្មិតនោះប៉ះទង្គិចខ្លាំងដោយផ្ទាល់ ព្រោះថាកែវដែលដាក់អាចរំកិលបាន និងធ្វើឱ្យភ្នែកស្រវាំងភ្លាមៗ ។
                ការដាក់កែវភ្នែកសិប្បនិម្មិត ជាការដាក់កែវទុកយូររហូតអស់មួយជីវិត ដោយមិនមានការផ្លាស់ប្តូរខ្នាត ព្រោះថាបើមានការផ្លាស់ប្តូរត្រូវធ្វើការវះកាត់ថ្មីម្តងទៀត ។ ហើយច្រើនតែមិនមានការជួបប្រទះផលវិបាកដោយការដាក់កែវភ្នែកសិប្បនិម្មិត ប្រសិនបើអ្នកជំងឺបានទទួលការវះកាត់បាយភ្នែកបានដោយត្រឹមត្រូវតាំងពីដំបូង ។

ប្រការគួរប្រុងប្រយ័ត្នក្រោយរំលាយបាយភ្នែក 

          ១. ឱ្យពាក់វ៉ែនដើម វ៉ែនតាការពារខ្យល់ ឬវ៉ែនតាការពារកំដៅថ្ងៃ ដើម្បីការពារការញីភ្នែកនិងបង្ការការប៉ះទង្គិចនៅនឹងភ្នែក និងមុនគេងរាល់យប់ត្រូវបិទភ្នែកដែលរំលាយបាយភ្នែកដោយ Eye Shield (គម្រប់បិទភ្នែក) ដើម្បីបង្ការការញីភ្នែកពេលគេងលក់ផងដែរ ។ 

          ២. ហាមទឹកចូលភ្នែកដោយដាច់ខាត តាមរយៈពេលដែលគ្រួពេទ្យបានកំណត់ ដើម្បីបង្ការមេរោគឆ្លងចូលភ្នែក ត្រូវប្រើកន្សែងដែលស្អាតជ្រលក់ទឹក ជួតមុខជំនួសការលប់លាងមុខ និងមិនគួរកក់សក់ដោយខ្លួនឯងនោះទេ គួរគេងផ្ងាឱ្យអ្នកដទៃកក់ឱ្យ ហើយក្នុងកំឡុងពេលកក់សក់គួរបិទភ្នែក ដើម្បីបង្ការទឹកដែលអាចខ្ទាត់ចូលភ្នែកបាន ។ 

          ៣. ធ្វើការសំអាតភ្នែកតាមវិធីដែលគ្រួពេទ្យបានណែនាំយ៉ាងហ្មត់ចត់ ។

 អត្ថបទដកស្រង់ពីមន្ទីរពេទ្យភ្នែក រត្តនីន 
ទីក្រុងបាងកក

ជំងឺទឹកដក់ក្នុងភ្នែក (GLAUCOMA)

ជំងឺទឹកដក់ក្នុងភ្នែក  (GLAUCOMA)
ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺភ្នែកម្យ៉ាងមិនមែនជាជំងឺឆ្លងនោះទេប៉ុន្តែមានគ្រោះថ្នាក់អាច
ធ្វើឱ្យភ្នែកបាត់បង់គំហើញបាន ។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនឯងកើតជំងឺនេះទេ ជាពិសេសក្នុងដំណាក់កាលដំបូងនៃជំងឺ នេះ​ប៉ុន្តែនៅពេលដែលបានដឹងច្រើនតែបាត់បង់
គំហើញច្រើនទៅហើយ ។ ដូច្នេះហើយ ជំងឺទឹកដក់ក្នុងភ្នែកអាចកើតឡើងចំពោះភ្នែក
ទាំងសងខាង ដែលបណ្តាលមកពីភាពខុសប្រក្រតីនៃសម្ពាធទឹកក្នុងភ្នែកដែលតែង
កើនឡើងបន្តិចម្តងៗ រហូតដល់ទៅបំផ្លាញ់សរសៃបាតភ្នែក ហើយនឹងបាត់បង់
គំហើញនៅទីបំផុត​ ។ ហើយមូលហេតុមួយចំនួនក៏បណ្តាលមកពីតំណពួជផងដែរ ។ ជំងឺទឹកដក់ភ្នែកដែលជួបប្រទះជាញឹកញាប់ ច្រើនតែជាប្រភេទទឹកដក់ភ្នែកបែបមុំបើក
 (Primary open-angle glaucoma) ។
មូលហេតុដែលកើតជំងឺទឹកដក់ក្នុងភ្នែក
                ភាពខុសប្រក្រតីនៃសម្ពាធទឹកក្នុងភ្នែក ជាមូលហេតុចម្បងដែលបណ្តាលឱ្យមាន
ជំងឺទឹកដក់ក្នុងភ្នែក ។ ភ្នែករបស់មនុស្សមានសរីរាង្គមួយដែលហៅថា ផ្នែកថតខាងមុខ 
Anterior chamber ដែលស្ថិតនៅចន្លោះប្រស្រីភ្នែកនិងខូនា ។ នៅក្នុងនោះមានផ្ទុក
សារធាតុរាវម្យ៉ាង ឈ្មោះ Aqueous humor ។ សារធាតុរាវនេះ មានតួនាទីនាំយក
អុកស៊ីសែននិងអាហារទៅចិញ្ចឹមពាសពេញបរិវេណនៃជាលិកា ។ ហើយអត្រាការសាង
សារធាតុរាវនេះមានតុល្យភាពគ្នាទៅអត្រាការហូរចេញទៅក្រៅ ដូច្នេះហើយវាធ្វើឱ្យសម្ពាធទឹក
ក្នុងភ្នែកមានសភាពធម្មតា ។                  
ប៉ុន្តែចំពោះអ្នកដែលកើតជំងឺទឹកដក់ក្នុងភ្នែក ទឹកដែលហូរចេញពីខូនា តាមថតខាង
មុននៃខូនាមានកម្រិតតិចទៅៗទើបមានការស្ទះសារធាតុរាវក្នុងកែវភ្នែករហូតធ្វើឱ្យសម្ពាធ
ក្នុងភ្នែកកាន់តែកើនឡើងជាលំដាប់ ។ បើសម្ពាធទឹកក្នុងភ្នែកកាន់តែឡើងទៅៗជាប់ជានិច្ច
អស់រយៈពេលយូរ សម្ពាធទឹកក្នុងកែវភ្នែកនេះនឹងទៅស្កត់សរសៃប្រសាទភ្នែក ធ្វើឱ្យឈាមទៅ
ចិញ្ចឹមសរសៃប្រសាទមិនគ្រប់គ្រាន់ បណ្តាលឱ្យសរសៃប្រសាទភ្នែកខូចស្វិតស្នូលនៃសរសៃ
ប្រសាទភ្នែកត្រូវបំផ្លាញអស់ដូច្នេះហើយភ្នែកចាប់ផ្តើមស្រវាំងនឹងឈានទៅដល់ការបាត់បង់
គំហើញទាំងស្រុងនៅទីបំផុត ។                                                                                                             

        
ហេតុដូច្នេះហើយ ភ្នែកមានសភាពរឹងដូចដុំថ្ម ដែលបណ្តាលមកពីសម្ពាធទឹកក្នុងភ្នែក
ដែលខ្ពស់ឡើង ខាងផ្នែកវេជ្ជសាស្ត្រឱ្យឈ្មោះថា “ទឹកដក់ក្នុងភ្នែក” ។
កត្តាដែលងាយប្រឈមនឹងជំងឺទឹកដក់ក្នុងភ្នែក  
- អ្នកដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ប៉ុន្តែអាចជួបប្រទះឃើញចំពោះអ្នកដែល
មានអាយុតិចជាងនេះ (ទោះជាយ៉ាងណាក៏ដោយ ទឹកដក់ក្នុងភ្នែកកើតចេញពីមូលហេតុច្រើនយ៉ាង
រួមគ្នា មិនមែនគ្រាន់តែអាយុប៉ុណ្ណោះនោះទេ) ។
- ប្រវត្តិគ្រួសារធ្លាប់មានទឹកដក់ក្នុងភ្នែកនឹងទទួលបានទម្រង់ភ្នែកដែលប្រឈមនឹងការកើត
ទឹកដក់ក្នុងភ្នែក
- អ្នកដែលមានម៉្ញូបខ្ពស់ ឃើញថាមានទំហំកែវភ្នែកធំ បាតភ្នែកស្តើង ងាយប្រឈមទៅនឹង
សម្ពាធទឹកក្នុងភ្នែកទៅសង្កត់ប្រសាទភ្នែក បណ្តាលឱ្យងាយខូចលឿនជាងដែលមានខ្សែភ្នែកធម្មតា ។
           
-  អ្នកដែលមានអ៊ីពែមេត្រូបខ្ពស់ ឃើញថាមានទំហំកែវភ្នែកតូច មានថតខាងមុខរាក់និងមុំចង្អៀត បណ្តាលឱ្យមានឱកាសប្រឈមនឹងការកើតទឹកដក់ក្នុងភ្នែកបានងាយជាងមនុស្សដែលមានភ្នែកធម្មតា ។
-  អ្នកជំងឺទឹកនោមផ្អែម អ្នកដែលមានភាពខុសប្រក្រតីនៃប្រព័ន្ធចរន្តឈាម ដូចជា ជំងឺបេះដូង លើសសម្ពាធឈាម ត្បៀតសរសៃឈាម ឃើញថាងាយប្រឈមនឹងការកើតជំងឺទឹកដក់ក្នុងភ្នែកជាងមនុស្សដែលមានសុខភាពល្អ ។
-  មនុស្សសម្បុរលឿង សណ្តែកបាយ និងជនជាតិស្បែកខ្មៅ ដែលមានអាយុចាប់ពី ៤០​ ឆ្នាំ
ឡើងទៅ ប្រឈមនឹងការកើតទឹកដក់ក្នុងភ្នែកដល់ទៅ ៥ ដងនៃជនជាតិស្បែកស មានអាការៈធ្ងន់ធ្ងរនិងឱកាសបាត់បង់គំហើញច្រើនជាងជនជាតិស្បែកសដល់ទៅ ៤ ដង ហើយក្នុងកំឡុងពេលអាយុ ៤៥
- ៦៤ ឆ្នាំ​ជនជាតិស្បែកខ្មៅដែលកើតទឹកដក់ក្នុងភ្នែក នឹងប្រឈមនឹងការបាត់បង់គំហើញច្រើនជាងជនជាតិស្បែកសដល់ទៅ ១៥ ដង ។  
-          អ្នកដែលមានការប៉ះទង្គិចភ្នែក
-  អ្នកដែលមានបញ្ហាទាក់ទងនឹងទម្រង់របស់កែវភ្នែក ដូចជា កែវភ្នែកតូច ឬមានភាពខុសប្រក្រតី
ខាងខ្សែភ្នែកផ្សេងៗ ។
ប្រភេទនៃជំងឺទឹកដក់ក្នុងភ្នែក
១. ទឹកដក់ក្នុងភ្នែកប្រភេទ
                ១.១ ប្រភេទមុំបើក (Primary open-angle glaucoma)  ប្រភេទនេះជាជំងឺទឹកដក់ក្នុងភ្នែកដែលជួបប្រទះជាញឹកញប់ ចែកចេញជា ២ ប្រភេទ គឺ ប្រភេទដែលមានសម្ពាធទឹកក្នុងភ្នែកខ្ពស់ និងប្រភេទដែលមានសម្ពាធទឹកក្នុងភ្នែកធម្មតា ។
ជំងឺទឹកដក់ ក្នុងភ្នែកទាំង ២ ប្រភេទនេះ មិនមានការឈឺភ្នែក ឬភ្នែកក្រហមនោះឡើយ ។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនកើតជំងឺទឹកដក់ក្នុងភ្នែកនោះទេ ។ ប៉ុន្តែភ្នែកនឹងបាត់បង់គំហើញ
បន្តិចម្តងៗ អាចសង្កេតឃើញការផ្លាស់ប្តូរក្នុងរយៈពេលយូររាប់ខែ ឬរាប់ឆ្នាំក៏មាន ។ ប្រសិនបើមិនបានទទួលការព្យាបាលយ៉ាងទាន់ពេលនោះទេ​​ នឹងបណ្តាលឱ្យភ្នែកងងិតបាននៅ
ទីបំផុត ។ ប៉ុន្តែបើបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវនិងឆាប់រហ័សនោះ នឹងអាចព្យាបាលភ្នែកបាន ។

                ១.២ ប្រភេទមុំបិទ (Primary angle-closure glaucoma)  ចែកចេញជា ២ ប្រភេទទៀត គឺ ៖
(១) ទឹកដក់ក្នុងភ្នែកប្រភេទស្រួចស្រាវ កើតឡើងដោយសារសម្ពាធទឹកក្នុងភ្នែកឡើងខ្ពស់ភ្លាមៗ បណ្តាលឱ្យស្រវាំងភ្នែកយ៉ាងគំហុក អាចឃើញរង្វង់ឥន្ទធនូនៅជុំវិញភ្លើង ๐ឈឺភ្នែកយ៉ាងខ្លាំង
ភ្នែកក្រហម ឈឺក្បាល ក្អួត ចង្អោរ ភាគច្រើនទទួលទានបំបាត់ការឈឺចាប់ក៏នៅតែមិនបាត់ ។ ប្រសិនបើមិនបានទទួលការព្យាបាលឱ្យទាន់ពេលនោះអាចបណ្តាលឱ្យខ្វាក់បានយ៉ាងឆាប់រហ័ស ។

               
(២) ទឹកដក់ក្នុងភ្នែកប្រភេទរ៉ាំរ៉ៃ កើតចេញពីសម្ពាធទឹកក្នុងភ្នែកឡើងយឺតៗ អាចមិន
ខ្ពស់ខ្លាំងនោះទេ មានការឈឺភ្នែក ឈឺក្បាលតិចតួច ឬមិនឈឺឡើយ ។ ភ្នែកចាប់ផ្តើមស្រវាំងបន្តិចម្តងៗ ដោយមិនមានការសង្កេតឃើញ ថាមានភាពខុសប្រក្រតី មនុស្សភាគច្រើនតែងមិនគិតពីបញ្ហា
នេះរហូតដល់បាតភ្នែកខូចច្រើន ទើបមកជួបគ្រូពេទ្យ ដែលអាចយឺតពេលក្នុងការព្យាបាល
ឱ្យត្រឡប់មកសភាពដើមវិញ ។
សារធាតុរាវដែលនៅខាងមុខកែវភ្នែកនឹងហូរចេញតាមកន្លែងស្រូបចេញ Trabecular Meshwork ដែលនៅត្រង់បរិវេណមុំថតខាងមុខកែវភ្នែក ។
បច្ចុប្បន្នជួបប្រទះអ្នកជំងឺទឹកដក់ក្នុងភ្នែកដែលមានសម្ពាធទឹកក្នុងភ្នែកស្ថិតនៅមាត្រដ្ឋានប្រក្រតី ( ២១ មីលីម៉ែត្របារ៉ត) កាន់តែច្រើនឡើង ដោយមិនបានពីមូលហេតុឱ្យបានច្បាស់លាស់ ។ សន្និដ្ឋានថាអាចកើតចេញពីសម្ពាធទឹកក្នុងភ្នែកខ្ពស់នៅពេលខ្លះ ដែលមិនចំពេលដែលគ្រូពេទ្យពិនិត្យ កើតចេញពីភាពខុសប្រក្រតីនៃការចរន្តឈាមត្រង់បរិវេណបាតភ្នែក ឬកើតចេញពីជាលិកាបាតភ្នែកទន់ខ្សោយជាងប្រក្រតី រោគសញ្ញាដូចគ្នាទៅនឹងទឹកដក់ក្នុងភ្នែក
ប្រភេទរ៉ាំរ៉ៃ ។ វិធីសាស្ត្រការព្យាបាលដូចគ្នាទៅនឹងទឹកដក់ក្នុងភ្នែកប្រភេទរ៉ាំរ៉ៃដែរ ដោយសារតែឃើញថាការចុះថយសម្ពាធទឹកក្នុងភ្នែកអាចពន្យាឬទប់ការវិវត្តរបស់ជំងឺបាន ។ 


២. ជំងឺទឹកដក់ក្នុងភ្នែកប្រភេទ Secondary glaucoma
គឺជាជំងឺទឹកដក់ក្នុងភ្នែកដែលកើតចេញពីមូលហេតុផ្សេងៗ ដូចជា កើតចេញពី
ទឹកដក់ក្នុងភ្នែកខ្លាំង រលាកប្រសីភ្នែក គ្រោះថ្នាក់ផ្នែកភ្នែក ការប្រើថ្នាំបន្តក់ភ្នែកប្រភេទ
ស្តេរ៉យរយៈពេលយូរ បណ្តាលមកពីទឹកនោមផ្អែម ការស្ទះសរសៃឈាមនៅបាតភ្នែក
 ឬក្រោយពីវះកាត់ភ្នែកប្រភេទខ្លះ ។

៣. ជំងឺទឹកដក់ក្នុងភ្នែកពីកំណើត  (Congenital glaucoma)
        ជាជំងឺទឹកដក់ក្នុងភ្នែកដែលជួបប្រទះចំពោះទារកទើបកើតរហូតដល់អាយុ ៣ ឆ្នាំ មូលហេតុអាចជាតំណពួជ ឬបណ្តាលមកពីមូលហេតុផ្សេងទៀត ដូចជា មាតាមានកញ្ច្រើលក្នុងកំឡុងពេលមានគភ៌ រោគសញ្ញាទឹកដក់ក្នុងភ្នែកប្រភេទនេះគឺ កុមារមានហូរ
ទឹកភ្នែក ចាញ់ពន្លឺ មិនព្រមបើកភ្នែក កែវភ្នែកមានទំហំរីកធំ ភ្នែកខ្មៅទំហំធំជាធម្មតា កញ្ចក់ភ្នែកខ្មៅសស្រអាប់ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលកុមារអាចមើល
មិនឃើញ ហើយពិការភ្នែកនៅទីបំផុត ។

រោគសញ្ញា
១. បាត់បង់គំហើញ ដូចជាមើលពន្លឺកាន់តែតួច មិនឃើញផ្នែកជុំវិញ ឬបើបិទភ្នែកមើលម្ខាងម្តងអាចមានកន្លែងខ្លះមើលមិនឃើញ ។
២. ភ្នែកស្រវាំង រោគសញ្ញានេះនឹងបង្ហាញឡើងនៅពេលដែលជំងឺធ្ងន់ធ្ងរហើយ ។
៣. នៅក្នុងពន្លឺតិចៗនឹងមើលមិនឃើញច្បាស់ដូចដើម ។
៤. មើលឃើញឥន្ទធនូជុំវិញ អំពូលភ្លើង​ ។
៥. ករណីដែលទឹកដក់ក្នុងភ្នែកប្រភេទស្រួចស្រាវ នឹងមានរោគសញ្ញា ចង្អោរ ក្អួត
និងឈឺក្បាល ព្រមទាំងគំហើញមានការថយចុះយ៉ាងគំហុក ។
វិធីព្យាបាល
ទោះបីជាជំងឺទឹកដក់ក្នុងភ្នែកព្យាបាលមិនជាសះស្បើយបាន ពីព្រោះថាបាតភ្នែកខូចរហូតមិនអាចព្យាបាលឱ្យត្រលប់មកដូចដើមបាន​ ។ ប៉ុន្តែការព្យាបាលដែលត្រឹមត្រូវអាចបង្កាមិនឱ្យបាតភ្នែកត្រូវបំផ្លាញឱ្យកាន់តែច្រើន
ឡើងថែមទៀត ។ នៅពេលដែលជួបប្រទះឃើញថា ទឹកដក់ក្នុងភ្នែក អ្នកជំងឺត្រូវទទួលការព្យាបាលដើម្បីគ្រប់គ្រងសម្ពាធក្នុងភ្នែកឱ្យស្ថិតនៅក្នុងកម្រិតដែល
មានសុវត្ថិភាព ហើយវិធីព្យាបាលមានច្រើនវិធីដូចខាងក្រោម ៖
១. ការប្រើថ្នាំ
                សម្រាប់ការប្រើថ្នាំគឺមានទាំងថ្នាំបន្តក់ ថ្នាំគ្រាប់និងថ្នាំសម្រាប់ចាក់ចូលសរសៃឈាមដើម្បីជួយបញ្ចុះការផលិតទឹកដែលចិញ្ចឹមខាង
ក្នុងកែវភ្នែក ឬទៅពង្រីកចរន្តបញ្ចេញ ស្រូបឱ្យកាន់តែប្រសើរឡើង ។ ប៉ុន្តែដោយសារតែ
ថ្នាំមានប្រសិទ្ធិភាពមិនយូរ អ្នកជំងឺត្រូវព្យាយាមដាក់ថ្នៃឱ្យទៀងពេលតាមការណែនាំរបស់
គ្រូពេទ្យយ៉ាងហ្មត់ចត់ ។ ប្រសិនបើប្រើថ្នាំមិនទៀងទាត់ សម្ពាធទឹកនឹងឡើងខ្ពស់នៅ
ពេលដែលថ្នាំអស់ប្រសិទ្ធិភាព ហើយបំផ្លាញគំហើញរបស់អ្នកជំងឺរហូតដល់បាត់បង់គំហើញ
នៅទីបំផុត ។ ក្រៅពីនេះអ្នកជំងឺត្រូវទៅត្រួតពិនិត្យ ព្យាបាលជាមួយគ្រូពេទ្យជាប្រចាំ ដើម្បីវាស់
មើលសម្ពាធទឹកក្នុងភ្នែក និងខ្សែភ្នែក រួមទាំងការពិនិត្យផ្សេងទៀត ដើម្បីធានាបានថាការ
ប្រើថ្នាំនោះគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺបាន គ្រូពេទ្យនឹងជួយផ្លាស់ប្តូរវិធីការព្យាបាលទៅ
តាមសភាពជំងឺ ។
២. វិធីព្យាបាលដោយប្រើឡាស៊ែរ៍ និងវិធីព្យាបាលដោយការវះកាត់
          សម្រាប់អ្នកជំងឺដែលប្រើថ្នាំមិនបានឬប្រើថ្នាំមិនមានប្រសិទ្ធិភាព ដោយសារថ្នាំមិនអាចបញ្ចុះសម្ពាធទឹកក្នុងភ្នែកបាន ឬអាល់ឡ័រហ្ស៊ីទៅថ្នាំ ត្រូវប្រើវិធីបាញ់
កាំរស្មីឡាស៊ែរ៍ ឬការវះកាត់ ដោយត្រូវបង្កើតផ្លូវទឹក
(Trabeculectomy) ថ្មីដើម្បីឱ្យមានផ្លូវ
ទឹកចេញស្រួល ។ វិធីប្រើសម្រាប់អ្នកជំងឺដែលសរសៃប្រសាទភ្នែកត្រូវបានបំផ្លាញអស់ជាច្រើន ទោះបីជាសម្ពាធទឹកក្នុងភ្នែកមិនខ្ពស់ខ្លាំងក្តី ឬអ្នកជំងឺដែលប្រើថ្នាំមិនបានឬប្រើហើយមិនមាន
ប្រសិទ្ធិភាព ហើយអ្នកជំងឺស្នាក់នៅឆ្ងាយពីកន្លែងព្យាបាលមិនអាចមកទទួលការព្យាបាល
ជាប់ជានិច្ចបាន ។
ការជ្រើសរើសវិធីព្យាបាលណាមួយ អាស្រ័យលើប្រភេទ ភាពធ្ងន់ធ្ងរនិងរោគសញ្ញានៃជំងឺ និងការពិចារណារបស់វេជ្ជបណ្ឌិតជំនាញផ្នែកភ្នែក
ភាគច្រើនជំងឺទឹកដក់ក្នុងភ្នែកកើតឡើងដោយខ្លួនឯង ប៉ុន្តែអ្នកជំងឺខ្លះកើតចេញពីការប្រើថ្នាំបន្តក់ភ្នែកប្រភេទខ្លះដែលទិញមកដោយខ្លួនឯង ដូចជា ថ្នាំបន្តក់ភ្នែកប្រភេទស្តេរ៉យ ដែលប្រើក្នុងការព្យាបាលការរលាក តែអាច
បណ្តាលឱ្យកើតជំងឺទឹកដក់ក្នុងភ្នែកបាន ប្រសិនបើប្រើជាប់ជាប្រចាំអស់ច្រើនដប ដូច្នេះហើយទើបមិនគួរទិញមកបន្តក់ដោយខ្លួនឯង គួរប្រើថ្នាំតាមការណែនាំរបស់
គ្រូពេទ្យតែប៉ុណ្ណោះ ។ សម្រាប់អ្នកជំងឺដែលគ្រួពេទ្យយល់ឃើញថា មានឱកាសកើត
ជំងឺទឹកដក់ក្នុងភ្នែក ឬកើតឡើងរួចហើយចំពោះភ្នែកម្ខាង គ្រូពេទ្យនឹងណែនាំឱ្យអ្នក
ជំងឺការពារមិនឱ្យភ្នែកម្ខាងទៀតកើតឡើងដែរ ដោយសារតែទឹកដក់ក្នុងភ្នែកច្រើន
តែកើតទាំងសងខាង ហើយវិធីការពារគឺត្រូវបន្តក់ថ្នាំ ការបាញ់កាំរស្មីឡាស៊ែរ៍ ឬការវះកាត់ ។

ការថែរក្សាខ្លួនរបស់អ្នកជំងឺទឹកដក់ក្នុងភ្នែក
អ្នកជំងឺអាចរស់នៅបានតាមធម្មតា ប៉ុន្តែត្រូវយកចិត្តទុកដាក់ ប្រើថ្នាំតាមពេលវេលាដែល
គ្រូពេទ្យណែនាំយ៉ាងហ្មតចត់ ទៅត្រួតពិនិត្យភ្នែកយ៉ាងទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ។
ចំពោះការហាត់ប្រាណនោះ ភាគច្រើនអ្នកជំងឺអាចលេងកីឡាបានគ្រប់ប្រភេទ វៀរលែងតែ
កីឡាដែលត្រូវដាំក្បាលទាបយូរមានអ្នកជំងឺទឹកដក់ក្នុងភ្នែកប្រភេទខ្លះតែប៉ុណ្ណោះដែលមិន
អាចហាត់ប្រាណបាន ហើយគ្រូពេទ្យនឹងមានការណែនាំពីការហាត់ប្រាណ ។
ទោះបីជាជំងឺទឹកដក់ក្នុងភ្នែកភាគច្រើន មិនអាចព្យាបាលឱ្យត្រឡប់មកដូចដើមវិញមិនបាន ប៉ុន្តែការព្យាបាលដែលត្រឹមត្រូវ អាចថ្នមខ្សែភ្នែក និងសរសៃប្រសាទភ្នែកមិនឱ្យខូចខ្លាំងឡើង រហូតដល់ពិការភ្នែកបាន ។ ដោយសារតែជំងឺទឹកដក់ក្នុងភ្នែកមិនអាចព្យាបាលឱ្យជាសះស្បើយ
បាន ឬឱ្យប្រសើរឡើង ការការពារមិនឱ្យកើតជំងឺទឹកដក់ក្នុងភ្នែកជាវិធីដែលល្អបំផុត ទោះបី
ជាជំងឺទឹកដក់ក្នុងភ្នែកភាគច្រើនកើតឡើងដោយខ្លួនឯងហើយការពារមិនបាន ប៉ុន្តែមានច្រើន
ប្រភេទដែលអាចចការពារបាន ជាពិសេសជំងឺទឹកដក់ក្នុងភ្នែកប្រភេទស្រួចស្រាវ ឬទឹកដក់
ក្នុងភ្នែកប្រភេទមុំបិទ ដែលជួបប្រទះជាច្រើនសម្រាប់មនុស្សនៅតំបន់អាស៊ី ។
ដូច្នោះហើយ
គួរថែរក្សាភ្នែក ជៀសវាងគ្រោះថ្នាក់ និងមិនត្រូវទិញថ្នាំមកបន្តក់ដោយខ្លួនឯង អ្នកដែលមាន
អាយុច្រើនជាង ៣៥ ឆ្នាំ ហើយប្រឈមនឹងការកើតជំងឺទឹកដក់ក្នុងភ្នែកបាន
ដោយងាយ ដូចជាមានក្រុមគ្រូសារកើតជំងឺទឹកដក់ក្នុងភ្នែក ភ្នែកម៉្ញូប ឬអ៊ីពែមេត្រូប មានឆ្នៅ

ក្រហមឬខ្មៅនៅនឹងផ្ទៃមុខ លើសសម្ពាធឈាម ឬធ្លាប់មានគ្រោះថ្នាក់ត្រង់បរិវេណភ្នែក
ពីមុនមក គួរទទួលការពិនិត្យដោយគ្រូពេទ្យឯកទេសផ្នែកភ្នែកយ៉ាងហោចណាស់ ១ ឆ្នាំម្តង។