Showing posts with label សុដន់. Show all posts
Showing posts with label សុដន់. Show all posts

Sunday, January 5, 2020

ស្វែងយល់ជម្ងឺមហារីកដោះ និងមហារីកដៃស្បូន



ជម្ងឺមហារីកដោះ និងមហារីកដៃស្បូន
ជាជម្ងឺដែលកញ្ឆក់យកជីវិតស្រ្តីថៃចំនួនជាច្រើន ស្ត្រីគ្រប់គ្នាតែង យល់ដឹងអំពីការត្រួតពិនិត្យដោះដោយខ្លួនឯង ហើយនៅពេលដែលអ្នកមានអាយុច្រើនជាង ៥០ ឆ្នាំឡើងទៅ អ្នកគួរទទួលការត្រួតពិនិត្យជម្ងឺដូចដែលពោលមកជាប្រចាំ ជាមួយនឹងការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ដូចជា ការត្រួតម៉ាម៉ូក្រាម ការត្រួតពិនិត្យរោគស្ត្រីដោយវេជ្ជបណ្ឌិតរោគស្ត្រី ដើម្បីវិនិច្ឆ័យរោគជាដំបូង ។ ដោយសារតែរោគមហារីកដោះ និងមហារីកដៃស្បូន ត្រូវប្រើពេលរាលដាលយូរ ដែលក្នុងរយៈដំបូង ជម្ងឺមហារីកនៅមិនទាន់បង្ហាញរោគសញ្ញានៅឡើយ ។ ប៉ុន្តែប្រសិនបើអ្នកអាចត្រួតពិនិត្យឃើញតាំងតែដំបូង នឹងអាចព្យាបាលឳ្យជាសះស្បើយបាន ។
ប៉ុន្តែក្នុងសម័យបច្ចុប្បន្ន អ្នកជម្ងឺមហារីកជាច្រើន
មានអាយុតិចជាង ៣០ - ៤០ ដែលក្រុមជម្ងឺមហារីកនេះ ភាគច្រើនកើតមកពី តំណពួជទាំងអស់ ។ ដូច្នេះហើយ កាលបើយើងត្រួតពិនិត្យ នៅពេលអាយុច្រើនជាង ៥០ ឆ្នាំនោះ វាអាចជាហួសពេលទៅហើយ ។ ការកើតមហារីកតាំងតែអាយុនៅក្មេងវាមានផល
ប៉ះពាល់ដល់ការប្រកបមុខរបរ ដែលជាបង្គោល
ក្នុងការថែទាំក្រុមគ្រួសារ ការមានគម្រោងរៀបអាពាហ៍ពិពាហ៍ និងការមានកូន ។ ស្ត្រីគ្រប់រូបគួរយល់ដឹង ថាខ្លួនមាន
ហានិភ័យនៃការកើតជម្ងឺមហារីកតិច ឬច្រើនប៉ុណ្ណា ចាំបាច់ត្រូវត្រួតពិនិត្យ តាំងតែអាយុប៉ុន្មានឆ្នាំ ប្រើឧបករណ៍វេជ្ជសាស្ត្រអ្វីខ្លះ ។
ទាំងអស់នេះ ប្រវត្តិនៃសមាជិកក្រុមគ្រួសារ និងការត្រួតពិនិត្យខាងតំណពួជ ជាជំនួយសម្រាប់រៀបចំគម្រោងជីវិតបានយ៉ាងងាយស្រូល ។
អ្នកអាចមានហានិភ័យចំពោះការកើតជម្ងឺមហារីកសុដន់ និងមហារីកដៃស្បូន តាំងតែនៅក្មេង ហើយគួរប្រឹក្សា
យោបល់ជាមួយវេជ្ជបណ្ឌិត ក្នុងករណីដូចតទៅនេះ ៖
នៅពេលដែលសាច់ញាតិរបស់អ្នក ដូចជា មាតា បងស្រី ប្អូនស្រី 
មានប្រវត្តិដូច្នេះ គឺ
មានប្រវត្តិកើតជម្ងឺមហារីកដោះ ឬមហារីកដៃស្បូន តាំងតែអាយុតិច
ជាង ៥០ ឆ្នាំ ។
មានប្រវត្តិកើតជម្ងឺមហារីកដោះ ឬមហារីកដៃស្បូន ក្នុងមនុស្សតែមួយ ដោយមិនកំណត់អាយុ ។
មានប្រវត្តិកើតជម្ងឺមហារីកដោះទាំង ២ ខាង ដែលអាចកើតឡើងព្រមគ្នា ឬមិនកើតក៏មាន ហើយមិនកំណត់អាយុ ។
នៅពេលដែលសមាជិកក្រុមគ្រួសារអ្នក ដូចជា តាយាយខាងឪពុក តាយាយខាងម្តាយ ធំប្រុស ធំស្រី មានប្រវត្តិដូចតទៅនេះ គឺ
មានប្រវត្តិកើតមហារីកដោះច្រើនជាង ២ នាក់ឡើងទៅ ហើយក្នុងចំណោមទាំងពីរនាក់ មានម្នាក់អាយុតិចជាង ៥០ ឆ្នាំ ។
មានប្រវត្តិកើតជម្ងឺមហារីកដោះ រួមជាមួយមហារីកផ្សេងៗ មកជាច្រើន
តំណ ច្រើនគ្នា ។ ជាពិសេសជម្ងឺមហារីកដៃស្បូន មហារីកក្រពេញប្រូស្តាត ជម្ងឺមហារីកសាច់ (ឆ្អឹង ក្រពេញខ្លាញ់ សាច់ខ្លាញ់ ។ល។ )
មានប្រវត្តិកើតជម្ងឺមហារីកដោះ ចំពោះបុរសដោយមិន
កំណត់អាយុ ។
មានប្រវត្តិនៃការត្រួតពិនិត្យឃើញ មានហ្សែនខុសប្រក្រតី
ដូចជា BRCA1, BRCA2 និង TP53
ប្រសិនបើសមាជិកនៃក្រុមគ្រួសាររបស់អ្នកមានប្រវត្តិដូច
ពោលមកនេះ អ្នកគួរធ្វើយ៉ាងណា ?
អ្នកមិនប្រាកដក្នុងចិត្តថាឳកាសហានិភ័យរបស់ខ្លួន ការទទួលយោបល់
ជាមួយ វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ
ជម្ងឺទូទៅ ជំនាញខាងរោគតំណពួជ និង
រោគមហារីក អាចជួយអ្នកបាន ។
វេជ្ជបណ្ឌិតនឹងសាកសួរប្រវត្តិសមាជិកគ្រួសារអ្នកដោយលំអិត ហើយធ្វើការវិភាគទៅលើ ហានិភ័យរបស់អ្នកថាមានហានិភ័យតិច 
ឬច្រើនប៉ុណ្ណា ។
ប្រយោជន៍ដែលអ្នកទទួលបាន បន្ទាប់ពីការទទួលយោបល់ និងការណែនាំពីវេជ្ជបណ្ឌិតឯកទេស
ជម្ងឺតំណពួជ និងមហារីក
អ្នកមានអារម្មណ៍សប្បាយចិត្ត កាត់បន្ថយក្តីកង្វល់ដែលទាក់ទង
និងខ្លួនឯងថាមាន ឱកាសកើតជម្ងឺមហារីក ឬទេនោះ ។
អ្នកយល់ដឹងពីវិធីសាស្ត្រការត្រួតពិនិត្យ និងការត្រួតពិនិត្យ
សុខភាព ចំពោះវិធីសាស្ត្រដែលសមស្របនឹងខ្លួនឯង ដោយមិនចាំបាច់កង្វល់ទៅលើការជ្រើសរើសវិធីត្រួតពិនិត្យ ។
អ្នកអាចយល់ដឹងពីអត្រាគ្រោះថ្នាក់ ឬហានិភ័យនៃការកើតមហារីក របស់ខ្លួនយើង
និងមនុស្សជាទីស្រលាញ់របស់យើង រួមទាំងសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ ។
ប្រសិនបើអ្នកបានត្រួតពិនិត្យហើយជួបប្រទះតាំងតែរយៈ
ដំបូងអាចព្យាបាលឳ្យជាសះស្បើយបាន ។
អ្នកនៅតែជាបុគ្គលសំខាន់នៅក្នុងគ្រួសារក្នុងការមើល ថែទាំគ្រួសារ
តទៅបានដូចបុគ្គលធម្មតា ។