Showing posts with label ស្បែកលិង្គបុរស. Show all posts
Showing posts with label ស្បែកលិង្គបុរស. Show all posts

Wednesday, January 8, 2020

ការវះកាត់ចុងស្បែកលិង្គបុរស (Circumcision)

ការវះកាត់ចុងស្បែកលិង្គបុរស (Circumcision)

នៅបច្ចុប្បន្នមានការនិយមច្រឹបស្បែកចុងអវយវៈភេទប្រុសតាំងតែនៅតូចៗ វាអាចមានមូលហេតុដែលទាក់ទងនិងសាសនា ឬជំនឿតាំងពីអតីតមកថា  
ការច្រឹបស្បែកនេះ​​អាចបង្ការមហារីកបាន បច្ចុប្បន្នសមាគមវេជ្ជបណ្ឌិតកុមារនៃប្រទេសសហរដ្ឋអាមេរិក មិនបានណែនាំឱ្យមានការច្រឹបស្បែកចុងអវយវៈភេទដល់កុមារគ្រប់គ្នានោះទេ  
មាតាបិតា អាណាព្យាបាលគួរប្រឹក្សាយោបល់ជាមួយពេទ្យ អំពីផលវិជ្ជមាននិង
អវិជ្ជមាន ជាមុនសិន
           . ជាធម្មតាទារកទើបកើតដំបូង អវយវៈភេទប្រុសមានស្បែក
គ្របដណ្តប់ចុងអវយវៈ ជិតស្និទ មានប្រហោងតូចសម្រាប់នោមតែប៉ុណ្ណោះ ហើយពេលអាយុកាន់តែច្រើនឡើង ស្បែកអាចលាត់ចេញកាន់តែច្រើនឡើង
           . ការច្រឹបស្បែកអវយវៈភេទគឺការយកស្បែកចុងលិង្គចេញ ដោយទារកត្រូវមានសុខ ភាពរឹងមាំ ម្តាយឳពុកត្រូវយល់ដឹងនូវហេតុផលនៃការវះកាត់ គួរប្រឹក្សាយោបល់ជាមួយនិង វេជ្ជបណ្ឌិតឱ្យយល់ជាក់ច្បាស់ជាមុនសិន
           ៣. ចំពោះកុមារប្រហែលជា ៥០​ % នៅក្នុងប្រទេសសហរដ្ឋអាមេរិក
បានធ្វើការច្រឹបស្បែកប៉ុន្តែចំនួនតួលេខទាំងនៅអាស៊ីនិងអឺរ៉ុប តិចជាងនោះឆ្ងាយ
ណាស់ លើកលែងតែប្រទេសដែលកាន់ សាសនាឥស្លាម ដែលការច្រឹបស្បែក
នេះជាគោលការណ៍របស់សាសនា
           . ពេលវេលាដែលសមស្របបំផុតគឺ ក្នុងកំឡុងពេល -៣សប្តាហ៍ក្រោយពេលសម្រាល វេជ្ជបណ្ឌិតខ្លះអាចណែនាំឱ្យធ្វើក្រោយសម្រាល
បាន ១០ ថ្ងៃក៏មាន ដោយសារពេលអាយុច្រើនជាងនេះ អាចធ្វើបានដោយលំបាក ហើយការថែទាំមុខរបួសក៏មិនបានល្អពេញលេញផងដែរ ហើយភាគច្រើន ការច្រឹបស្បែកនេះធ្វើឡើងក្រោយពេលសម្រាលមិនយូរប៉ុន្មាននោះទេ រាប់ថាគឺជាការវះកាត់ដែល
មានសុវត្ថិភាព
            
       . ការសិក្សាស្រាវជ្រាវឃើញថាក្មេងដែលមានការច្រឹបស្បែកមានការឆ្លងមេរោគ តាមផ្លូវតម្រងនោម តិចជាងយ៉ាងពិតប្រាកដដល់ទៅ ១០ ដង ហើយឃើញថា អ្នក ដែលមិនបានច្រឹបស្បែកកើតមហារីកនៅ អវយវៈភេទ ច្រើនជាងតិចតួច ។ ប៉ុន្តែ  ពត៌មាននៅមិនទាន់មានច្រើនគ្រប់គ្រាន់សម្រាប់ណែនាំឱ្យក្មេងគ្រប់គ្នា ព្រោះថាការកើត មហារីកនៅអវយវៈភេទ ជាធម្មតាកើតមានតិចតួចបំផុត ។ 


     . ការវះកាត់ចំពោះក្មេងមានផលប៉ះពាល់តិចតួចបំផុត ប៉ុន្តែក៏នៅមានប្រហែលជា .- % ដូចជា មានចេញឈាម ហើម ឬឆ្លងមេរោគ ដែលសំខាន់នោះគឺការឈឺចាប់ ទោះបីជាក្មេងមិនអាចប្រាប់បានក៏ ដោយ ប៉ុន្តែវេជ្ជបណ្ឌិតជាច្រើនតែងឱ្យថ្នាំបំបាត់ការឈឺចាប់ និងថ្នាំស្ពឹកដែលមានប្រសិទ្ធិភាពក្នុងការវះកាត់ ចំពោះក្មេងតូច

ផលវិជ្ជមាននៃការវះកាត់ចុងស្បែកលិង្គបុរស

·  ការច្រឹបស្បែកនឹងកាត់បន្ថយការឆ្លងមេរោគ និងការរលាកស្បែកហ៊ុំអវយវៈភេទ ដែលជាការ កាត់បន្ថយការកើតមហារីកនៅអវយវៈភេទ
·  ការច្រឹបស្បែកកាត់បន្ថយការឆ្លងមេរោគតានការរួមរក្ស
·  ការច្រឹបស្បែកកាត់បន្ថយ ការឆ្លងមេរោគតាមផ្លូវតម្រងនោម ការឆ្លងមេរោគតាមផ្លូវតម្រងនោម  អាចបណ្តាលឱ្យកើតរោគករលៀន
·  ងាយស្រូលសំអាតនៅចុងអវយវៈភេទ
·  បង្ការការរលាកនៅស្បែកជុំវិញអវយវៈភេទបាន
 
ផលអវិជ្ជមាននៃការវះកាត់ចុងស្បែកលិង្គបុរស
·          អាចបណ្តាលឱ្យមានឈាមចេញឬឆ្លងមេរោគនៅម្តុំមុខរបួសការវះកាត់
·          ធ្វើឱ្យមានការឈឺចាប់ អាណាព្យាបាលគួរប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជាមុនទាក់ទងទៅនឹងការឱ្យថ្នាំស្ពឹក
·          គឺជាការបង្ការ ប៉ុន្តែមិនទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ថា ក្រោយពេលច្រឹបហើយនោះ និងប្រាសចាកពីការឆ្លងមេរោគឬ មហារីកបាននោះទេ

វិធីសាស្រ្ត នៃការវះកាត់ចុងស្បែកលិង្គបុរស
· សម្រាប់ក្មេង អត់បាយ និងទឹកមុនវះកាត់ ប៉ុន្តែមនុស្សចាស់មិនចាំបាច់អត់អាហារនោះទេ អ្នកជម្ងឺ គេងនៅលើគ្រែ សម្រាប់ក្មេងត្រូវចាប់ឬចង់ដៃជើង ឬឱ្យថ្នាំសន្លប់
· សំអាតអវយវៈភេទ និងថ្ងាស់ដោយទឹកថ្នាំសម្លាប់មេរោគ
· ចាក់ថ្នាំស្ពឹកត្រង់បរិវេណថ្ងាស់
· កាត់ស្បែកនៅចុងអវយវៈភេទ ហើយដេរ ប្រើក្រណាត់សំអាតមុខរបួសហើយបិទរបួស


សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២