Showing posts with label ពិនិត្យ. Show all posts
Showing posts with label ពិនិត្យ. Show all posts

Monday, November 23, 2020

ពិនិត្យ អេកូបេះដូង មានប្រយោជន៍អ្វីខ្លះ ?

 

សេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យនៅទីក្រុងបាងកក

ពិនិត្យ អេកូបេះដូង មានប្រយោជន៍អ្វីខ្លះ
?

សម្រាប់អ្នកជំងឺប្រឹសបេះដូង

- បានដឹងពីទំហំបេះដូង ថាមានបេះដូងរីកធំឬអត់

- បានដឹងពីមុខងារសាច់ដុំបេះដូង

- បានដឹងពីមុខងារប្រឹសបេះដូង

- ពិនិត្យមើលស្រោមបេះដូង

- ពិនិត្យមើលសរសៃឈាមក្រហម

 

Thursday, January 9, 2020

អ្វីទៅគឺជា ការពិនិត្យសុខភាពការដេក (Sleep test)

អ្វីទៅគឺជា ការពិនិត្យសុខភាពការដេក (Sleep test)

        ការពិនិត្យសុខភាពការគេងគឺជា ការត្រួតពិនិត្យដែលនាំយកទិន្នន័យមុខងារ
របស់ប្រព័ន្ធការដកដង្ហើមក្នុងកំឡុងពេលដេក និងការធ្វើចលនាសួត ពោះ និង
ខួរក្បាល បេះដូង សាច់ដុំ កំរិតអ៊ុកហ្សីសែនក្នុងឈាម
 ។ បច្ចុប្បន្នចាត់ទុកថា  វាជាការពិនិត្យមាត្រដ្ឋានស្តង់ដាមាស​ ( Gold Standard) សម្រាប់ការវិនិច្ឆ័យការ
បាត់ដង្ហើមក្នុងកំឡុងពេលដេក​ប្រភេទដែលស្ទះ និងជម្ងឺផ្សេងៗ ដែលទាក់ទង
និងការដេកលក់  
(Obstructive sleep apnea; OSA) ។

គោលបំណងនៃការពិនិត្យការដេក

        ដើម្បីបញ្ជាក់ការវិនិច្ឆ័យថាអ្នកជម្ងឺមានការបាត់ដង្ហើមពិតមែនឬអត់ ហើយ
អាចប្រាបពីកំរិតនៃភាពអន្តរាយរបស់រោគថា
 ​មានការបាត់ដង្ហើមក្នុងកំឡុងពេល
ដេកតិចឬច្រើនប៉ុណ្ណា និងការពិនិត្យ Sleep test បែបដែលមានប្រើឧបករណ៍
វាស់ពីកំរិតអាកាសរួមផងដែរ ដើម្បីជំនួយដល់វេជ្ជបណ្ឌិតដឹងពីតម្លៃ
នៃសម្ពាធរបស់ឧបករណ៍អាកាសធាតុ ដែលត្រូវប្រើសម្រាប់ព្យាបាល
អ្នកជម្ងឺម្នាក់ ៗ ។

ពេលណាទើបគួរទទួលការពិនិត្យការដេកលក់ ? 

·       អ្នកដែលដេកស្រម៉ុកខ្លាំង  និងអ្នកផ្សេងៗទៀត សង្កេតឃើញថា មានអាការៈ
ដកដង្ហើមផុតៗ​
 និងជួនកាលបាត់ដង្ហើម ។
·           អ្នកដែលងងុយគេងពេលថ្ងៃច្រើនជាងធម្មតា​ ទោះបីជាបានដេកគ្រប់គ្រាន់
ហើយ (
ប្រហែល ៧ ៨​ ម៉ោង)
·          អ្នកដែលមានការដេកខុសប្រក្រតីផ្សេងៗទៀត ដូចជា ដៃជើងញាក់ៗពេលដេក ដេកខាំធ្មេញ​ដេកល្មើ ដេកសុបិន្តអាក្រក់ ឆាប់ភ្ញាក់ ជាប្រចាំ ជាដើម ។

ការត្រៀមខ្លួនមុនត្រួតពិនិត្យ 

នៅក្នុងថ្ងៃធ្វើតេស្ត អ្នកជម្ងឺគួរអនុវត្តដូចតទៅនេះ 

·     គួរស្លៀកពាក់ខោអាវសម្រាប់ដេកជាប្រចាំថ្ងៃ ធ្វើចិត្តឱ្យសប្បាយ                       មិនចាំបាច់ព្រួយបារម្ភ ។
·     ចៀសវាងការទទួលទានកាហ្វេ តែ ភេសជ្ជៈដែលមានជាតិអាល់កុល ។
·     មិនគួរប្រើចាហួយលាបសក់ ឬក្រែមលាបសក់ ។
·     គួរដេកក្នុងឥរិយាបថដែលងាយស្រូល និងថ្នឹកបំផុត។
·     គួរផ្តល់ដំណឹងដល់បុគ្គលិកនិងពេទ្យ​ឲ្យបានដឹង ​ពីថ្នាំដែលព្យាបាលរោគ
ប្រចាំខ្លួន ដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំទឹកនោមផ្អែម ឬថ្នាំគេងលក់ ។
·     ចៀសវាងការដេកថ្ងៃ មុនថ្ងៃធ្វើតេស្ត ។



សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២

Tuesday, December 17, 2019

អ្នកម្តាយដែលមានអាយុ 35 ឆ្នាំ គួរពិនិត្យអ្វីខ្លះទៅ ?




 

អ្នកម្តាយដែលមានអាយុ 35 ឆ្នាំ គួរពិនិត្យអ្វីខ្លះទៅ ?

អ្នកម្តាយដែលមានអាយុ 35 ឆ្នាំ គួរពិនិត្យអ្វីខ្លះទៅ ? 
ដើម្បីឱ្យដឹងថា ម្តាយមិនមានហានិភ័យនោះ 
- អ្នកម្តាយគួរទៅពិនិត្យអេកូពោះ 
-ជោះឈាមមើលក្រូម៉ូសូម
- ពិនិត្យកោសិកាសាច់សុក 
- និងពិនិត្យទឹកភ្លោះ ។ 

ប្រសិនបើដឹងថា អ្នកមានផ្ទៃពោះនោះ ដើម្បីជៀសវាងបញ្ហាផ្សេងៗ ដែលអាចកើតឡើងចំពោះកូនរបស់លោកអ្នកបាន គួរទៅពិនិត្យផ្ទៃពោះ និងផ្ញើពោះ ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារ ។ 

  សូមអរគុណពត៌មានពីមន្ទីរពេទ្យផ្យាថៃ ២

Monday, October 14, 2019

កញ្ចប់ពិនិត្យសុខភាព ប្រចាំឆ្នាំ បញ្ចុះតម្លៃពិសេស



កញ្ចប់ពិនិត្យសុខភាពតម្លៃពិសេស 
នៅមន្ទីរពេទ្យផ្យាថៃ ២ ទីក្រុងបាងកក 
 

កញ្ចប់នេះមានពិនិត្យច្រើនមុខ ជាពិសេស គឺមានពិនិត្យស៊ីធីស្គែន មើលជាតិកំបោរក្នុងសរសៃឈាមបេះដូងទៀតផង ។ 

សម្រាប់បុរស

 
ការពិនិត្យរាងកាយទូទៅដោយវេជ្ជបណ្ឌិត
— ពិនិត្យភ្នែក - Visual Acuity
— ពិនិត្យដង់ស៊ីតេឆ្អឹង - Lumber Spine Hip
— ថតសួតដោយកាំរស្មី X - (Chest X-Ray)
— CT ស្គែន សរសៃឈាមបេះដូង(CT 256 slices)
— ពិនិត្យចង្វាក់បេះដូង (EKG)
— ពិនិត្យចង្វាក់បេះដូងពេលហាត់ប្រាណ(EST)ឬអេកូបេះដូង
— អេកូសាស្ត្រពិនិត្យពោះទាំងមូល 
— ថតឆ្អឹងជង្គង់ទាំងសងខាង (AP, Lat Standing)
— ថតឆ្អឹង  C. Spine (AP, LAT)
— ថតឆ្អឹង  LS. Spine (AP, LAT)
— ការវិភាគគ្រាប់ឈាម (CBC)
— ពិនិត្យរកកំរិតជាតិស្ករក្នុងឈាម (Glucose)
— ពិនិត្យរកទឹកនោមផ្អែម-(HbA1C)
— ពិនិត្យរកមេរោគថ្លើមប្រភេទ B - HBsAg
— ពិនិត្យរកប្រព័ន្ធភាពស៊ាំថ្លើមប្រភេទ B - Anti HBs
— ពិនិត្យរកប្រព័ន្ធភាពស៊ាំថ្លើមប្រភេទ C - Anti HCV       
— ពិនិត្យមុខងារតម្រងនោម - BUN
— ពិនិត្យមុខងារតម្រងនោម -  Creatinine
— ពិនិត្យមុខងារថ្លើម - AGOT (AST)
— ពិនិត្យមុខងារថ្លើម - SGPT (ALT)
— ពិនិត្យមុខងារថ្លើម - Alk Phosphatase 
— ពិនិត្យអាស៊ីដយូរិក
— តេស្តទឹកនោម
— ពិនិត្យបរិមាណជាតិខ្លាញ់ក្នុងឈាម - Cholesteral
— ពិនិត្យបរិមាណជាតិខ្លាញ់ក្នុងឈាម(ខ្លាញ់ល្អ) - HDL
— ពិនិត្យបរិមាណជាតិខ្លាញ់ទ្រីគ្លីសឺរឺត -Triglyceride
— ពិនិត្យបរិមាណជាតិខ្លាញ់ក្នុងឈាម(ខ្លាំញ់អាក្រក់) -LDL
— ពិនិត្យមហារីកក្រពេញប្រូស្តាត-PSA
— ពិនិត្យរកកោសិកាមហារីកថ្លើម -AFP
— ពិនិត្យរកកោសិកាមហារីកពោះវៀន- CEA
— ពិនិត្យរកកោសិកាមហារីកលំពែង - CA 19-9
— ពិនិត្យរកមុខងារក្រពេញទីរ៉ូអ៊ីត- FT4&TSH
— វីតាមិន D -(25-OH Vitamin D Total)

                                សម្រាប់ស្ត្រី

ការពិនិត្យរាងកាយទូទៅដោយវេជ្ជបណ្ឌិត
— ពិនិត្យភ្នែក - Visual Acuity
— ពិនិត្យដង់ស៊ីតេឆ្អឹង
- Lumber Spine Hip
— ថតសួតដោយកាំរស្មី X - (Chest X-Ray)
— CT
ស្គែន សរសៃឈាមបេះដូង(CT 256 slices)
—
ពិនិត្យចង្វាក់បេះដូង (EKG)
—
ពិនិត្យចង្វាក់បេះដូងពេលហាត់ប្រាណ(EST) ឬអេកូបេះដូង
— អេកូសាស្ត្រពិនិត្យពោះទាំងមូល
— ពិនិត្យរកមហារីកមាត់ស្បូន (Thin Prep)
— ថត Mammogram និង អេកូដោះ
—
ថតឆ្អឹងជង្គង់ទាំងសងខាង (AP, Lat Standing)
—
ថតឆ្អឹង  C. Spine (AP, LAT)
—
ថតឆ្អឹង  LS. Spine (AP, LAT)
—
ការវិភាគគ្រាប់ឈាម (CBC)
—
ពិនិត្យរកកំរិតជាតិស្ករក្នុងឈាម (Glucose)
—
ពិនិត្យរកទឹកនោមផ្អែម-(HbA1C)
—
ពិនិត្យរកមេរោគថ្លើមប្រភេទ B - HBsAg
—
ពិនិត្យរកប្រព័ន្ធភាពស៊ាំថ្លើមប្រភេទ B - Anti HBs
—
ពិនិត្យរកប្រព័ន្ធភាពស៊ាំថ្លើមប្រភេទ C - Anti HCV        
—
ពិនិត្យមុខងារតម្រងនោម - BUN
—
ពិនិត្យមុខងារតម្រងនោម -  Creatinine
—
ពិនិត្យមុខងារថ្លើម - SGOT (AST)
— ពិនិត្យមុខងារថ្លើម - SGPT (ALT)
— ពិនិត្យមុខ
ងារថ្លើម - Alk Phosphatase  
— ពិនិត្យអាស៊ីដយូរិក
— តេស្តទឹកនោម
— ពិនិត្យបរិមាណជាតិខ្លាញ់ក្នុងឈា
ម - Cholesteral
— ពិនិត្យបរិមាណជាតិខ្លាញ់ក្នុងឈា
ម(ខ្លាញ់ល្អ) - HDL
— ពិនិត្យបរិមាណជាតិខ្លាញ់
ទ្រីគ្លីសឺរឺត -Triglyceride
— ពិនិត្យបរិមាណជាតិខ្លាញ់ក្នុងឈា
ម(ខ្លាំញ់អាក្រក់) -LDL
— ពិនិត្យរកកោសិកាមហារីកថ្លើម -
AFP
— ពិនិត្យរកកោសិកាមហារីកពោះវៀន
- CEA
—
ពិនិត្យរកកោសិកាមហារីកលំពែង - CA 19-9
—
ពិនិត្យរកមុខងារក្រពេញទីរ៉ូអ៊ីត- FT4&TSH
— វីតាមិន D   -        25-OH Vitamin D Total)

+66 (0) 946259619