Showing posts with label កាត់ប្រអប់ជើង. Show all posts
Showing posts with label កាត់ប្រអប់ជើង. Show all posts

Wednesday, February 26, 2020

មើលថែសុខភាពប្រអប់ជើងជាចម្បង ដើម្បីបង្ការការកាត់ប្រអប់ជើង

មើលថែសុខភាពប្រអប់ជើងជាចម្បង 

ដើម្បីបង្ការការកាត់ប្រអប់ជើង 



ទិវាយល់ដឹងទឹកនោមផ្អែមពិភពលោក ផ្តោតសំខានទៅលើរឿងទឹកនោមផ្អែម និងការថែទាំ
ប្រអប់ជើង ដោយសារតែទឹកនោមផ្អែមជាមូលហេតុសំខាន់ធ្វើឱ្យមានការកាត់ប្រអប់ជើង ។ ការថែទាំអ្នកជំងឺទឹកនោមផ្អែមយ៉ាងត្រឹមត្រូវ រួមជាមួយនឹងការណែនាំ ការថែទាំប្រអប់ជើង ដោយខ្លួនឯងនៃអ្នកជំងឺ នឹងអាចបង្ការការកាត់ប្រអប់ជើង ដែលបណ្តាលមកពីជំងឺទឹកនោម
ផ្អែមបាន ។

·        មានអ្នកជំងឺទឹកនោមផ្អែម​ ២០ ភាគរយ ដែលត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារដែលមានដំបៅតាមប្រអប់ជើង ។
·        ជំងឺទឹកនោមផ្អែមគឺជាមូលហេតុដែលធ្វើឱ្យមានការកាត់ប្រអប់ជើង ឬជើងដល់ទៅ ៤០ - ៧០ ភាគរយ ។
·        អ្នកជំងឺទឹកនោមផ្អែមដែលត្រូវកាត់ប្រអប់ជើង ៨៥ ភាគរយ ចាប់ផ្តើមពីការមានដំបៅនៅប្រអប់ជើងមកពីមុន ។
·        ជារៀងរាល់ ៣០​ វិនាទី អ្នកជំងឺទឹកនោមបាត់បង់ប្រអប់ជើងដោយការកាត់ប្រអប់ជើងចេញ​ ។
·        អ្នកជំងឺទឹកនោមផ្អែមមានហានិភ័យដែលត្រូវកាត់ប្រអប់ជើងខ្ពស់ជាងអ្នកដែល
     មិនមានជំងឺដល់ទៅ ៤០ ដង ។
ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមានភាពកាចសាហាវខ្លាំង ក្នុងឆ្នាំ ២០០៣ មានអ្នកជំងឺ
ទឹកនោមផ្អែមទូទាំងពិភពលោកប្រហែលជា ១៩៤ លាននាក់ ដែលត្រូវរំពឹងថានឹងកើន
ឡើងដល់ទៅ ៣៣៣ លាននាក់ ក្នុងឆ្នាំ ២០២៥ ។ ដោយសារតែប្រជាជនមានអាយុកាន់
តែយូរជាងមុន ។ ការមិនសូវហាត់ប្រាណ ការទទួលទានអាហារដែលមិនត្រឹមត្រូវតាម
សុខអនាម័យ ។ តាមតួលេខដែលមានអ្នកជំងឺទឹកនោមផ្អែមកាន់តែកើនឡើង ចំនួនអ្នក
ជំងឺដែលមានភាវៈជ្រៀតជ្រេកនៃជំងឺទឹកនោមផ្អែមក៏កើនឡើងផងដែរ រួមទាំងបញ្ហាដែល
ទាក់ទងនឹងប្រអប់ជើងផងដែរ ។ ប្រសិនបើមិនទទួលការចាប់ អារម្មណ៍ យកចិត្តទុក
ដាក់នោះ នឹងមានអ្នកជំងឺត្រូវកាត់ជើងកាន់តែច្រើនឡើង​ ។

ការផ្តល់ការថែទាំព្យាបាលប្រអប់ជើងយ៉ាងសមស្រប រួមទាំងការផ្តល់ការណែនាំ 
ថែទាំប្រអប់ជើងដោយខ្លួនឯងដល់អ្នកជំងឺទឹកនោមផ្អែម 
ជាវិធីសាស្រ្តដែលកាត់បន្ថយការកាត់ប្រអប់ជើងបាន ដែលមានដូចខាងក្រោម ៖
·        → ការបង្ការ  
ការព្យាបាលរបួស (មានវិធីសាស្ត្រជាច្រើនរួមគ្នា)
អង្គការ ឬស្ថាប័នដែលសមស្រប
ការតាមដានថែទាំយ៉ាងជិតដិត
ការផ្តល់ការណែនាំដល់អ្នកជំងឺនិងបុគ្គលិកដែលថែទាំព្យាបាលជំងឺទឹកនោមផ្អែម ។ 


ដោយការរួមបញ្ចូលវិធីសាស្ត្រផ្សេងៗរំពឹងថានឹងអាចកាត់បន្ថយអត្រាការកាត់ប្រអប់ជើង
បានដល់ទៅ ៤៩ - ៨៥ ភាគរយ ដូច្នេះហើយ
ដល់ពេលហើយដែលត្រូវថែទាំប្រអប់ជើងឱ្យកាន់តែល្អឡើង ដោយផ្តោតសំខាន់ទៅលើការបង្ការនិងការផ្តល់ចំណេះដឹង ។

មានការវាយតម្លៃថា ៦.៣ ភាគរយ នៃប្រជាជននៃពិភពលោក កើងជំងឺទឹកនោមផ្អែម ។ ក្នុងមួយឆ្នាំៗ មានអ្នកជំងឺដែលបាត់បង់ជីវិតដោយមូលហេតុទាក់ទងនឹងជំងឺទឹកនោមផ្អែម
ច្រើនជាង ៣ លាននាក់ទូទាំងពិភពលោក និងបច្ចុប្បន្នគិតថាជំងឺទឹកនោមផ្អែមជា
សាហេតុនៃការបាត់បង់ជីវិតលំដាប់ដើមគេ សម្រាប់ប្រទេសអភិវឌ្ឍន៍ហើយ ។


សូមអរគុណប្រភព 
មន្ទីរពេទ្យផ្យាថៃ ២ 


ការថែទាំប្រអប់ជើង

ការថែទាំប្រអប់ជើង

                ការថែទាំប្រអប់ជើងបានយ៉ាងល្អ អាចការពារការកាត់ប្រអប់ជើងបាន សម្រាប់
អ្នកជំងឺទឹកនោមផ្អែមភាគច្រើន ។បើទោះបីជាមិនអាចជៀសវាងការត្រូវកាត់ជើងចេញបាន
ប៉ុន្តែអាចថែទាំជើងខាងដែលនៅសល់និងអាចរស់នៅបានយ៉ាងមានសេចក្តីសុខតទៅក្រោម
ការមើលថែទាំយ៉ាងល្អពីក្រុមថែទាំសុខភាពប្រអប់ជើង ។


ការបង្ការការកាត់ប្រអប់ជើង អាចធ្វើបានដោយ ៖ 

          ការផ្តល់ចំណេះដឹងដើម្បីឱ្យអាចពិនិត្យឃើញបញ្ហាតាំងតែរយៈដំបូង
          ការផ្តល់សេវាកម្មបែបសង្គ្រោះបន្ទាន់
          ការពិនិត្យរកការឆ្លងមេរោគ និងការផ្តល់ការព្យាបាលតាំងតែពីដំបូង
          ការគ្រប់គ្រងទឹកនោមផ្អែមឱ្យបានល្អបំផុត
          ការថែទាំដំបៅដោយក្រុមអ្នកជំនាញ

ដំបៅនៅនឹងប្រអប់ជើងរបស់អ្នកជំងឺទឹកនោមផ្អែម បានបង្កឱ្យមានបញ្ហារឿងហិរញ្ញ
វត្ថុដ៏សំខាន់ ។ ប្រសិនបើត្រូវកាត់ប្រអប់ជើង គឺត្រូវដេកសម្រាក់នៅមន្ទីរពេទ្យកាន់
តែយូរឡើង ត្រូវធ្វើស្តានីតិសម្បទា និងត្រូវអាស្រ័យការថែទាំប្រកបដោយការ
យកចិត្តទុកដាក់ខ្លាំងនៅផ្ទះ និងសេវាខាងផ្នែកសង្គមដែលត្រូវចំណាយជាច្រើន ។


អ្វីគឺជាមូលហេតុនៃការកើតដំបៅនៅប្រអប់ជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែម ?

ជាទូទៅបញ្ហានេះបង្កដោយមូលហេតុសំខាន់ៗ ដូចជា ៖
          ការខូចសរសៃប្រសាទ / បំផ្លាញ (ការជ្រៀតជ្រេកតាមប្រព័ន្ធសរសៃប្រសាទ
            ខាងចុងដែល បណ្តាលមកពីទឹកនោមផ្អែម ) ។
          ប្រអប់ជើងនិងម្រាប់ជើងខុសប្រក្រតី ដូចជា ប្រអប់ជើង.... ឆ្អឹងមេជើងប៉ោង
            ឡើង ឬមានប្រអប់ជើងខុសប្លែក មិនត្រូវនឹងស្បែកជើងដែលពាក់ ។
          ឈាមទៅចិញ្ចឹមប្រអប់ជើងមិនគ្រប់គ្រាន់ (ការជ្រៀតជ្រេកនៃសរសៃឈាម
            ដែលបណ្តាល មកពីទឹកនោមផ្អែម ) ។
          មានរបួសស្នាម (អាចចាប់ផ្តើមពីរបួសតូចៗ ) ។

ការខូចសរសៃប្រសាទ /បំផ្លាញ  

            ការជ្រៀតជ្រេកនៃប្រព័ន្ធសរសៃប្រសាទខាងចុង ធ្វើឱ្យមិនមានអារម្មណ៍
ឈឺជើង ស្ពឹកជើង និងនៅពេលមានរបួសស្នាមក៏មិនបានសង្កេត ព្រោះមិនមាន
អារម្មណ៍ឈឺជើង ។ ស្បែកប្រអប់ជើង ច្រើនតែស្ងួតខ្លាំង  និងងាយបែក ដាច់ រលាត់ ដែលជាហេតុបង្កឱ្យមានដំបៅ និងឆ្លងមេរោគ ជាពិសេសអ្នកជំងឺដែលខូចសរសៃ
ប្រសាទ ហើយមិនបានប្រើស្បែកជើងដែលសមស្របនឹងធ្វើឱ្យកើតដំបៅបានងាយឡើង ។
 


សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២