រដូវទុរេនមកដល់ហើយ មានមនុស្សជាច្រើនចូលចិត្តទទួលទានណាស់
តែមុននឹងញ៉ាំផ្លែធុរេននោះ សូមមកអាន “ ៥ យ៉ាងគួរយល់ដឹងមុនញ៉ាំទុរេន”
ដូចខាងក្រោម ៖
១. ទុរេន ជាអាហារដែលមានកាល់ឡូរីខ្ពស់ ព្រោះសាច់វា៤-៦គ្រាប់
ផ្តល់កាល់ឡូរីដល់ទៅ ៤០០ កាល់ឡូរី ។ ដូចនេះហើយសូមកុំចេះតែញ៉ាំបើមិនដូច្នោះទេ
ច្បាស់ណាស់ឡើងគីឡូ ។
២. ទុរេនមានកម្រិតជាតិស្កខ្ពស់
ដូច្នេះហើយសម្រាប់អ្នកដែលមានបញ្ហាទឹកនោមផ្អែមគួរជៀសវាង ។
៣. ក្រៅពីអ្នកដែលមានបញ្ហាទឹកនោមផ្អែមហើយនោះ
សម្រាប់អ្នកដែលមានបញ្ហាសម្ពាធឈាមខ្ពស់ រោគបេះដូង ខ្លាញ់ក្នុងឈាម និងអ្នកដែលមានបញ្ហាតម្រងនោម
ក៏ពុំគួរញ៉ាំធុរេនច្រើននោះដែរ ។
៤. ទុរេន ជាផ្លែឈើម្យ៉ាងដែលធ្វើឱ្យក្តៅ ដូច្នេះមិនគួរញ៉ាំជាមួយស្រា ឬបៀរ៍
ឬគ្រឿងស្រវឹងផ្សេងៗ នោះឡើយ ព្រោះវាអាចបណ្តាយឱ្យមានគ្រោះថ្នាក់ដល់រាងកាយបាន ។
៥. ទុរេនផ្តល់នូវថាមពលខ្ពស់ ដូច្នេះហើយពេលណាយើងញ៉ាំ
ទុរេនគួរជៀសវាងអាហារដែលផ្តល់ថាមពលខ្ពស់ដូចគ្នាដែរ ។ មិនតែប៉ុណ្ណោះគួរហាត់ប្រាណបន្ថែមផងដែរ ដើម្បីរក្សាសុខភាពរបស់លោកអ្នកឱ្យបានល្អ ។
ទុរេនគួរជៀសវាងអាហារដែលផ្តល់ថាមពលខ្ពស់ដូចគ្នាដែរ ។ មិនតែប៉ុណ្ណោះគួរហាត់ប្រាណបន្ថែមផងដែរ ដើម្បីរក្សាសុខភាពរបស់លោកអ្នកឱ្យបានល្អ ។
សរុបមកយើងមិនបានហាមមិនឱ្យញ៉ាំធុរេននោះទេ ក៏ប៉ុន្តែគួរដឹងថាយើងញ៉ាំទៅច្រើនប៉ុណ្ណាហើយ
ហាសហា ហើយកុំភ្លេចហាត់ប្រាណផង ។
អរគុណមន្ទីរពេទ្យផ្យាថៃ ២