ពិភពលោកផ្លាស់ប្តូរជាខ្លាំង ធ្វើឱ្យអាកាសធាតុកាន់តែក្តៅឡើងៗជារៀងរាល់ឆ្នាំ
ជាពិសេសប្រទេសកម្ពុជាដែលជាប្រទេសក្នុងតំបន់ក្តៅហើយនោះ កាន់តែធ្វើឱ្យមាន
អាកាសធាតុក្តៅទ្វេឡើង បង្កឱ្យប្រជាជនកើតជំងឺជាច្រើនប្រភេទ
ហើយជំងឺដែលជួបប្រទះនៅរដូវក្តៅនោះគឺ “ស្រ្តូកកម្តៅ” ឬ Heat Stroke ។
ស្រ្តូកកម្តៅ បើវាធ្ងន់ធ្ងរនោះ នឹងបង្កឱ្យមានការបាត់បង់ជីវិតផងដែរ ។
ស្រ្តូកកម្តៅ បើវាធ្ងន់ធ្ងរនោះ នឹងបង្កឱ្យមានការបាត់បង់ជីវិតផងដែរ ។
មូលហេតុ
ជំងឺ
ស្រ្តូកកម្តៅ កើតឡើងដោយសារតែរាងកាយមិនអាចផ្លាសប្តូរទៅនឹងកម្តៅដែល
កើតឡើង ។ តាមធម្មតារាងកាយមានប្រព័ន្ធការផ្លាស់ប្តូរតុល្យភាពកម្តៅ ពេល សីតុណ្ហភាពរាងកាយខ្លាំងឡើង នឹងមានវិធីបញ្ចេញកម្តៅចេញពីរាងកាយយ៉ាងមាន ប្រសិទ្ធភាព ដោយក្រពេញខួរក្បាល hypothalamus ផ្នែកខាងមុខ ។ ប្រសិនបើបាត់បង់តុល្យភាពនេះ និងបង្កើតឱ្យមានការឈឺចាប់ឡើង។

ប្រភេទនៃស្ត្រូកកម្តៅ
១. ស្ត្រូកកម្តៅកើតចេញពីការហាត់ប្រាណ (Exertional Heat Stroke : EHS) ច្រើនតែជួបប្រទះចំពោះអ្នកដែលមានរាងកាយរឹងមាំ
ដូចជាយុវវ័យ អ្នកកីឡា ឬអ្នកដែលហាត់ប្រាណហួសកំរិត រួមទាំងសីតុណ្ហភាពខាងក្រៅក្តៅខ្លាំង។
២. ស្ត្រូកកម្តៅទូទៅ (Non-exertional Heat
Stroke: NEHS) ច្រើនតែជួបប្រទះជាមួយអ្នកដែលមានអាយុច្រើន មានជំងឺប្រចាំខ្លួន អ្នកដែលទទួលទានថ្នាំប្រចាំ អ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម អ្នកជំងឺកុមារដែលមិនអាចជួយខ្លួនឯងបាន
។
រោគសញ្ញា
រោគសញ្ញាបង្ហាសំខាន់
មានដូចជា ក្តៅខ្លួនខ្លាំង សីតុណ្ហភាពក្នុងរាងកាយ
លើសពី ៤១ អង្សា ឡើងទៅ សម្រាប់ប្រភេទ EHS ច្រើនតែមានចេញញើស
និងប្រភេទ NEHS មិនមានចេញញើសនោះទេ ។ អ្នកដែលមានប្រវត្តិធ្វើកិច្ចកម្ម ឬហាត់ប្រាណក្នុងពេលដែលមានអាកាសធាតុក្តៅខ្លាំង ។ សម្ពាធឈាមធ្លាក់ចុះ មុខងារអវយវៈផ្សេងៗធ្លាក់ចុះ វង្វេង ប្រកាច់ បាត់បង់ស្មារតី ។

ប្រព័ន្ធការធ្វើការរបស់រាងកាយក្រោយពីទទួលកម្តៅខ្លាំង
មានការផ្លាសប្តូរ
ដោយបញ្ចួនទឹក ឬឈាមទៅចិញ្ចឹមអវយវៈផ្សេងៗ ដូចជា ខួរក្បាល ថ្លើម
និងសាច់ដុំជាដើម បណ្តាលឱ្យស្បែកខ្វះឈាម និងទឹកទៅចិញ្ចឹម
ទើបមិនអាច បញ្ចេញកម្តៅចេញពីរាងកាយបាន ។
ដោយបញ្ចួនទឹក ឬឈាមទៅចិញ្ចឹមអវយវៈផ្សេងៗ ដូចជា ខួរក្បាល ថ្លើម
និងសាច់ដុំជាដើម បណ្តាលឱ្យស្បែកខ្វះឈាម និងទឹកទៅចិញ្ចឹម
ទើបមិនអាច បញ្ចេញកម្តៅចេញពីរាងកាយបាន ។
ការសង្គ្រោះបឋម
យកអ្នកជំងឺដែលមានរោគសញ្ញាបែបនេះទៅកន្លែងដែលត្រជាក់
លើកជើងខ្ពស់ ដើម្បីឱ្យឈាមដើរបានល្អ ដោះសម្លៀកបំពាក់
ប្រើទឹកត្រជាក់ស្អំត្រង់បរិវេណក មុខ ភ្លៅជាដើម និងប្រើកង្ហារបក់ដើម្បីបញ្ចេញកំដៅ
ប្រើទឹកត្រជាក់ជួតខ្លួន ដើម្បីបំបាត់សីតុណ្ហភាពក្នុងរាងកាយឱ្យលឿនបំផុត
និងប្រញាប់នាំទៅកាន់មន្ទីរពេទ្យ ។
វិធីការពារ
- ទទួលទានទឹកឱ្យគ្រប់គ្រាន់
២ លីត្រក្នុងមួយថ្ងៃ
- ជៀសវាងអាកាសធាតុក្តៅខ្លាំង
- មិនគួរហាត់ប្រាណហួសកំរិតនិងមិនគួរហាត់ប្រាណ
ពេលអាកាសធាតុក្តៅខ្លាំង ។
- ពាក់អាវដែលអាចបញ្ចេញកម្តៅបានល្អ និងសមស្របទៅ
តាមអាកាសធាតុ
- ប្រសិនបើចាំបាច់ធ្វើការកន្លែងដែលមានកម្តៅខ្លាំង គួរពាក់មួក
ការពារកម្តៅ
ឬត្រៀមខ្លួនដើម្បីឱ្យរាងកាយស៊ាំទៅនឹងអាកាសធាតុ ។

សូមអរគុណ
ពត៌មានមន្ទីរពេទ្យផ្យាថៃ ២