ពីមួយថ្ងៃទៅមួយថ្ងៃប្រជាជនខ្មែរបានធ្វើដំណើរមកព្យាបាលនៅ
មន្ទីរពេទ្យនានាក្នុងទីក្រុងបាងកកកាន់តែមានចំនួនច្រើនឡើងៗ ។
ក្នុងការទំនាក់ទំនងជាមួយពេទ្យនោះ ប្រសិនបើបងប្អូនយើង អាចនិយាយភាសាអង់គ្លេសបាននោះ
ក៏ពុំមានឧបសគ្គអ្វីឡើយ ។ ក៏ប៉ុន្តែប្រសិនបើយើងមិនអាច ទំនាក់ទំនងជាភាសាថៃបាននោះ
ជាការពិតណាស់យើងមិនអាចបដិសេធបានទេ ថាយើងមិនត្រួវការអ្នកបកប្រែនោះ ។
សម្រាប់ប្រជាជនខ្មែរដែលទៅពិនិត្យ
និងព្យាបាលជំងឺនៅ
ប្រទេសថៃនោះ ត្រូវប្រយ័ត្នក្នុងការជ្រើសរើសយកសេវាបកប្រែ
ដោយសារតែការទំនាក់ទំនងដែលមិនច្បាស់លាស់
នឹងធ្វើឱ្យមានបញ្ហាដល់ការសម្រេចចិត្តក្នុងការទទួលសេវា
ការព្យាបាល និងប្រសិទ្ធភាពការព្យាបាលផងដែរ ។
ការយល់ច្បាល់ពីបញ្ហារបស់អ្នកជំងឺនឹងជួយដល់គ្រូពេទ្យនៅ
ក្នុងការធ្វើរោគវិនិច្ឆ័យ
ហើយការយល់ច្បាស់អំពីដំណើរការព្យាបាល
និងការផ្តល់យោបល់ពីគ្រូពេទ្យនឹងជួយដល់ការសម្រេចចិត្តរបស់
អ្នកជំងឺនិងជួយដល់អោយការព្យាបាលកាន់តែមានប្រសិទ្ធភាពតាមរយៈ
ការអនុវត្តន៍ពេញលេញរាល់ការផ្តល់យោបល់ដោយគ្រូពេទ្យ។
ដូច្នេះការប្រាស្រ័យទាក់ទងគ្នាយ៉ាងមានប្រសិទ្ធភាពរវាងគ្រូពេទ្យ
និងអ្នកជំងឺគឺមានសារសំខាន់ណាស់។
ក្នុងន័យនេះ អ្នកបកប្រែ
នឹងដើរតួនាទីសំខាន់សម្រាប់ការពិនិត្យ
និងព្យាបាលជំងឺ
នៅប្រទេសថៃនោះ ។
ទាំងនេះហើយគឺជាកត្តាដ៏ចម្បងមួយក្នុងការប្រើប្រាស់អ្នកបកប្រែ
។ ដូច្នេះហើយអ្នកបកប្រែគឺជាអ្នកដែលបញ្ជួនសារពីមនុស្សម្នាក់ទៅ
កាន់មនុស្សម្នាក់ទៀត
ដោយការបកប្រែនូវសារដែលជាភាសាផ្សេងគ្នា ។ ការប្រើប្រាស់ពាក្យបច្ចេកទេស
ការប្រែអត្ថន័យ ដ៏ត្រឹមត្រូវតាមអ្វីដែលអ្នកចង់និយាយ
ទាំងអស់គឺជាអត្ថន័យមួយសម្រាប់អ្នកបកប្រែត្រូវគិត និងត្រូវពិចារណា ។
អ្នកបកប្រែគួរមានក្រមសីលធម៌ក្នុងការបកប្រែផងដែរ ។
ដោយយល់ឃើញនូវភាពខ្វះចន្លោះរវាងការទំនាក់ទំនងជាមួយអ្នក
ផ្តល់សេវាសុខភាព និងអ្នកត្រូវដែលការសេវាសុខភាពនោះ
យើងខ្ញុំមានក្រុមអ្នកបកប្រែដែលប្រកបដោយគុណភាព និងក្រមសីលធម៌ខ្ពស់
សម្រាប់ការបកប្រែជួនដល់អស់លោកអ្នកដែលត្រូវការសេវាបកប្រែ
នៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុងបាងកក ។
អ្នកបកប្រែប្រចាំនៅមន្ទីរពេទ្យផ្យាថៃ ២
Tel: +66946259619
Line ID : 0946259619
E-mail : rathaneou@gmail.com