Showing posts with label ផ្លាស់ប្តូរជីវិត. Show all posts
Showing posts with label ផ្លាស់ប្តូរជីវិត. Show all posts

Monday, March 9, 2020

ចង់ផ្លាស់ប្តូរជីវិត រឿងពិត ត្រូវគិតគឺប្តូរសំណួរ





 ចង់ផ្លាស់ប្តូរជីវិត រឿងពិត
ត្រូវគិតគឺប្តូរសំណួរ



តាមពិតទៅមិនមែនចម្លើយទេដែលផ្លាស់ប្តូរជីវិតយើង ប៉ុន្តែគឺជាសំណួរដែលយើងចោទសួរទៅលើខ្លួនឯងឱ្យមាន
ភាពស៊ីជម្រៅនោះទៅវិញ ។
មនុស្សភាគច្រើនតែងចូលចិត្តរស់នៅក្នុងអតីតកាល ហើយតែងតែចោទសួរខ្លួនឯងម្តងហើយម្តងទៀតថា “ហេតុអ្វីជីវិតកន្លងមកវាអាភព្វម្លេះ ?” មានមនុស្សមួយចំនួនទៀតតែងបង្កើតសំនួរក្នុងចិត្តដដែលៗថា “ល្ងាចនេះទៅញ៉ាំបាយនៅណា ហើយត្រូវញ៉ាំអី ? ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតតែងចោទសំណួរទាក់ទងនឹង
រឿងអនាគតថា “ឆ្នាំក្រោយយើងនឹងមានគម្រោងអ្វីៗថ្មីៗខ្លះ ?”
       ពិតណាស់ដោយចំណោទខុសគ្នា ចម្លើយក៏រមែងខុសគ្នាដែរ “សំណួរដែលប្រកបទៅដោយគុណភាព” នោះវាមានន័យដល់ការកំណត់ “គុណភាពជីវិត” បានផងដែរ ។​ ប្រសិនបើយើងមិនបានចោទសួរខ្លួនឯងថា “ធ្វើយ៉ាងណាទើបយើងទទួលបាននូវភាពជោគជ័យ ?” នោះវាមានន័យថា យើងក៏មិនងាយនឹងទទួលបានភាពជោគជ័យ
ផងដែរ ។

ព្រោះហេតុនេះហើយសាកល្បងទាំងអស់គ្នា ដោយការចោទសួរ
ខ្លួនឯង ដោយពុំគិត ឬកុំរអួរពីអតីតភាពដែលពោរពេញ
ទៅដោយភាពជួរចត់ មកសួរខ្លួនឯងថា “ធ្វើយ៉ាងណាទើបជីវិតយើងវាប្រសើរជាងនេះ ?”
ជាឧទាហរណ៍ នៅពេលដែលយើងជួបប្រទះ ឧបសគ្គ ភាពលំបាកផ្សេងៗ យើងតែងចោទសួរថា 
យើងធ្វើអ្វីខុសត្រង់ណា ? ហើយសំនួរនេះវាហាក់បីដូចជាយើងស្តីបន្ទោស
ខ្លួនឯងតែប៉ុណ្ណោះមិនបានធ្វើឱ្យស្ថានការណ៍
អ្វីប្រសើរឡើងឡើយ ផ្ទុយទៅវិញយើងគួរចោទសួរថា “យើងនឹងធ្វើយ៉ាងណាខ្លះទើបធ្វើឱ្យស្ថានភាព
របស់យើងប្រសើរឡើង?” ។ 

អូខេ តោះសាកល្បងមកចោទសួរខ្លួនឯងម្តងទៀត ៕៕៕៕
Please share your comments with us !!! Thank you.