ការព្យាបាល ហូរឈាមក្នុងស្រោមខួរក្បាល (SAH)
ឈាមចេញនៅស្រោមខួរក្បាល កើតពីសរសៃឈាមធំ (ដែលមានទំហំ
ប្រហែល បណ្តូលប៊ិចរហូតដល់ទុយោកាហ្វេ) ប៉ោងនៅបរិវេណនៅជំពាម
សរសៃឈាម នៅពេលដែលចេញឈាមវាខ្ទាតចូលទៅស្រោមខួរក្បាល បណ្តាលឱ្យ
អ្នក ជម្ងឺឈឺក្បាលជាខ្លាំង ក្អួតចង្អោរ ហើយបាត់បង់ស្មារតី ប្រសិនបើឈាមចេញ
ប្រហែល បណ្តូលប៊ិចរហូតដល់ទុយោកាហ្វេ) ប៉ោងនៅបរិវេណនៅជំពាម
សរសៃឈាម នៅពេលដែលចេញឈាមវាខ្ទាតចូលទៅស្រោមខួរក្បាល បណ្តាលឱ្យ
អ្នក ជម្ងឺឈឺក្បាលជាខ្លាំង ក្អួតចង្អោរ ហើយបាត់បង់ស្មារតី ប្រសិនបើឈាមចេញ
មិនច្រើន
ហើយអ្នកជម្ងឺនៅមានជីវិត សរសៃឈាម ដែលប៉ោង ហើយឈាមដែល
ឈប់ចេញ ទំនងជាធ្លាយម្តងទៀតក្នុងរយៈ ពេល ៣ - ៤ ថ្ងៃ បន្ទាប់ពីធ្លាយជាលើក
ដំបូង ។ ដោយឈាមដែលចេញមក អាចខួចសរសៃឈាម ធ្វើឳ្យសរសៃឈាមនៅ
ខួរក្បាលមានការស្វិត រួញ ហើយអាចខ្វះឈាមទៅផ្គត់ផ្គង់នៅខួរក្បាលបាន ដែល
អាចកើតឡើងបាន តាំងតែថ្ងៃទី ៣ក្រោយពីពេលមានឈាមចេញរហូតទៅដល់
ប្រហែល ២ សប្តាហ៍ ។

ការព្យាបាលអាចធ្វើបាន គឺ
១. ការការពារមិនឱ្យឈាមចេញថែម ដោយការគ្រប់គ្រងសម្ពាធឈាម
មិនឱ្យខ្ពស់ពេក ដោយវេជ្ជបណ្ឌិតនឹងឱ្យថ្នាំបញ្ចុះសម្ពាធឈាម នៅពេលដែល
សម្ពាធឈាមរបស់អ្នកជម្ងឺខ្ពស់ជាង ១៨០ / ១១០ មម. ប៉ារត ។
២. ការឱ្យថ្នាំបញ្ចុះសម្ពាធនៅលលាដ៍ក្បាល ចំពោះអ្នកជម្ងឺដែលឈាមចេញច្រើន ។
៣. ការត្រួតរកកន្លែដែលឈាមចេញ
ដោយការបាញ់ថ្នាំពណ៌ចូលសរសៃឈាមក្នុងខួរក្បាល (cerebral angiography) ។
នៅពេលដែលត្រួតឃើញថាសរសៃឈាមប៉ោង
មានការព្យាបាល ៣ វិធី
- ការវះកាត់
ភាគច្រើនជាការច្បិចយកសរសៃឈាមដែលប៉ោងចេញ ។
- ការដាក់លួសតូចៗ ខាងក្នុងសរសៃឈាម ដែលប៉ោងដើម្បីឱ្យឈាម
ខាង ក្នុងឡើងរឹងមិនធ្វើឱ្យធ្លាយសារជាថ្មីបាន ។
ខាង ក្នុងឡើងរឹងមិនធ្វើឱ្យធ្លាយសារជាថ្មីបាន ។
- ការមិនចាំបាច់ធ្វើអ្វីឡើយ ប្រសិនបើសរសៃឈាមដែលប៉ោងមាន លក្ខណៈស្រដៀងនឹងខ្នាអំបោះឬសរសៃឈាមដែលប៉ោងនៅក្នុងបរិវេណដែលវះកាត់ ឬដាក់
លួសតូចៗចូលទៅមិនបាន។
លួសតូចៗចូលទៅមិនបាន។
៤. ការឱ្យថ្នាំនិងសារធាតុទឹកចូលតាមសរសៃឈាមខ្មៅ ដើម្បីការពារ និង
ព្យាបាលការរួមនៃសរសៃឈាមនៅផ្ទៃខួរក្បាល ។
៥. ការដាក់ទុយោទឹក ដើម្បីឳ្យទឹកដែលចិញ្ចឹមខួរក្បាលហូរចេញ ដោយសារតែការ
រីកធំនៃស្រោមខួរក្បាលបណ្តាលមកពីការស្រូបយកទឹកក្នុងខួរក្បាលធ្លាក់ចុះ ។
រីកធំនៃស្រោមខួរក្បាលបណ្តាលមកពីការស្រូបយកទឹកក្នុងខួរក្បាលធ្លាក់ចុះ ។