ពេលណាទើបមាន ???
សំណួរដែលចាក់ដោតផ្លូវអារម្មណ៍មនុស្សជាច្រើន ហើយតែងតែជួបប្រទះ
ជាញឹកញាប់ នៅពេលដែលដៃគួរសន្ទនាតែងតែបោះសំណួរប្រភេទនេះមក
កាន់យើងជាញឹកញាប់នោះ
។ ជួនកាលយើងរកចម្លើយមិនបាននោះទេ ដោយសារយើងមិនមានគោលដៃច្បាស់លាស់ក្នុងចិត្ត
ម្យ៉ាងទៀតជួនកាលយើងក៏ស្រែកសួរខ្លួនឯងក្នុងចិត្តរាល់ថ្ងៃដែរថា
ពេលណាទើបមាននោះដែរ ?
បញ្ហាដ៏រសើបនេះ
ខ្ញុំមានមតិ ២ យ៉ាង ដូចខាងក្រោម ៖
១. ផ្ទុយពីការគិតថាពេលណាទើបមាន
យើងគួរចោទសំណួរផ្សេងវិញថា តើយើងបច្ចុប្បន្ននេះ បានធ្វើអ្វីមួយហើយឬនៅដែលតបស្នងទៅនឹងតម្រូវការ
របស់អ្នកដទៃ
តើយើងមានគោលគំនិតអ្វីដែលជាដំណោះស្រាយ
របស់អ្នកដទៃដែលកំពុងជួបបញ្ហា ? ខ្ញុំសូមលើកជាឧទាហរណ៍ដើម្បីឱ្យអស់លោកអ្នកអានផ្ចង់អារម្មណ៍ជាមួយខ្ញុំ
ហើយក្រឡេកមើលទៅទិដ្ឋភាពដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជា ។
ជាក់ស្តែងដូចជា
PassApp
ដែលជាមធ្យោបាយក្នុងការហៅកង់បីងាយស្រួយមួយ ។ ពិតណាស់ពេលទៅភ្នំពេញម្តងៗ
ដោយសារតែយើងជាអ្នកមកពីខេត្តដូច្នេះហើយយើងពិបាកស្វែងរកមធ្យោបាយធ្វើ
ដំណើរណាស់
។ ម្យ៉ាងទៀតវិធីធ្វើដំណើរសាធារណៈនៅមានការខ្វះខាតផងនោះ ។ ត្រឡប់មកវិញ ការបង្កើតឯបនេះវាបានជួយសម្រួលភាពងាយស្រួល
ជាច្រើនដល់អ្នកធ្វើដំណើរ
ដូចជា មានតម្លៃជាក់ស្តែង ប្រសិនបើយើងត្រូវធ្វើដំណើរទៅកន្លែងដែលយើងមិនស្គាល់នោះ យើងមិនចាំបាច់តថ្លៃតម្លៃកង់បីដូចកាលពីមុននោះទេ
។ ភាពងាយស្រួលទាំងនេះគឺជាតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើន ។ ចំណុចសំខាន់យើងត្រូវរកវិធីដោះស្រាយ
ជួនអ្នកប្រើប្រាស់របស់យើងឱ្យបាន ។ ប្រសិនបើយើងអាចបង្កើតផលិតផលលក្ខណៈបែបនេះបាននោះ ពិតណាស់សំណួរដែលចាក់ដោតមកលើយើងពិតជាមិនមានឡើយ
។ តែជាអកុសល មនុស្សជាច្រើនតែងតែធ្វើអ្វីផ្សេងៗទៅតាមទំនោរដែលមនុស្សជាច្រើនកំពុងតែធ្វើ
ដោយមិនបានគិតថាវាជាវិធីដោះស្រាយ ឬជាប្រយោជន៍របស់អ្នកប្រើប្រាស់ឡើយ តែគិតពីអ្វីដែលខ្លួនមានដែលខ្លួនចង់ធ្វើ
។
នេះក៏ជាមូលហេតុមួយដែលតែងកើតមានចំពោះអ្នកដែលបរាជ័យក្នុងជីវិត ។ ដូច្នោះហើយតែងតែជួបនៅសំណួរចាក់ដោតម្តងហើយម្តងទៀតក្នុងជីវិត
។
២. តើយើងទទួលប្រាក់ខែ
ឬយើងមានលុយប៉ុន្មានដែលគិតថា ឬសន្មតថា
យើងជាអ្នកមាន ? ពិតណាស់មនុស្សជាច្រើនតែងផ្តោតអារម្មណ៍ទៅលើ
ចំណួលដែលអាចរកបាន
តែភាគច្រើនភ្លេចពីវិធីសាស្ត្រការគ្រប់គ្រង
ចំណួលដែលយើងរកបានមក ។ ពិតណាស់ មិនថាយើងអាចរកចំណូលបានរាប់ពាន់រាប់ម៉ឺនឬរាប់សែននោះទេ
។ ប៉ុន្តែប្រសិនបើយើងខ្វះនូវវិធីការចាត់ការ វិធីសាស្ត្រក្នុងការគ្រប់គ្រងចំណូលដែលយើងរកមកបាននោះ
យើងពិតជាមិនអាចឆ្លងផុតពីភាពក្របានឡើយ ។
អ្វីដែលសំខាន់មិនមែនយើងមានពេលណានោះទេ
តែរឿងដែលសំខាន់ជាងនេះទៅទៀតនោះគឺ
ចំណាយរបស់
យើងត្រូវតូចជាងចំណូលជានិច្ច ។ ប្រសិនបើយើងប្រើប្រាស់ហួស
ពីតម្រូវការជាក់ស្តែង
និងតម្រូវការដែលចាំបាច់នោះ មិនថាយើង
រកមកបានប៉ុនណានោះទេ មិនយូរមិនឆាប់យើងនៅតែពិបាកដដែល
។ កាលណាយើងមានវិធីសាស្ត្រគ្រប់គ្រងលុយដែលយើងរកមកបាន
ដោយវិធីសាស្ត្រផ្សេងៗ ដូចជាយើងអាចយកទៅវិនិយោគ
ឬបណ្តាក់ទុនក្នុងក្រុមហ៊ុន ឬយកទៅធ្វើយ៉ាងណាដើម្បីឱ្យ
លុយនោះដុះលួតលាស់ជាប្រចាំ មិនងាប់មួយកន្លែង
ហើយព្យាយាមធ្វើបែបនេះជាបន្តបន្ទាប់ ។
ប្រាកដណាស់បើយើងធ្វើបែបនេះបាននោះ
សំណួរចាក់ដោតក្នុងចិត្តយើងពិតជាមិនបានលឺទៀតទេ ។
រីករាយថ្ងៃបុណ្យណូអែល
!!!