សរសៃឈាមខួរក្បាល
សរសៃឈាមក្រហមសម្រាប់ផ្គត់ផ្គង់ឈាមនៅខួរក្បាល
ដែលជាផ្នែកមួយនៃ
សរសៃឈាមធំចេញពីបេះដូង ហើយសរសៃឈាមក្រហមដែលផ្តល់ឈាម ទៅផ្គត់ផ្គង់
ឈាមខួរក្បាលមាន
២ គូ
១. សរសៃឈាមក្រហមផ្គត់ផ្គង់ឈាមនៅខួរក្បាលខាងមុខ ( Carotid artery) នៅកខាងមុខ ជាចំណុចប្រសព្វឈាមមកពីបេះដូងទៅដល់ខួរក្បាល ដោយ ៨០ % នៃឈាមដែលទៅផ្គត់ផ្គង់នៅខួរក្បាលតាមសរសៃឈាមនេះ ។ នៅពេលដែលចូលទៅ
ដល់ លលាដ៍ខួរក្បាល ចែកចេញជា ២ គឺ
- សរសៃឈាមខួរក្បាលខាងមុខ មានមុខងារផ្គត់ផ្គងឈាមខួរក្បាលខាងមុខ
- សរសៃឈាមខួរក្បាលចំកណ្តាល (Middle cerebral artery) ផ្គត់ផ្គង់ឈាមនៅ
ចំហៀងនៃខួរក្បាល និងក្លែបសៀតផ្កានៃខួរក្បាល ។
២. សរសៃឈាមក្រហមផ្គត់ផ្គង់ខួរក្បាលខាងក្រោយ (Vertebral artery ) នៅពី
ក្រោយក តាមឆ្អឹងក នៅពេលដែលចូលទៅក្នុងលលាដ៍ក្បាល សរសៃឈាមឆ្វេង និង
ស្តាំ និងរួមជាអាទែនៅបាតខួរក្បាល (basilar artery) ដោយ ២០ % នៃឈាមដែលទៅ
ចិញ្ចឹមខួរក្បាលតែងឆ្លងកាត់សរសៃឈាមគួរនេះ សរសៃឈាមបាតលលាដ៍ក្បាលខាង
ចុង បែកជាសរសៃឈាមខួរក្បាលខាងក្រោយ (posterior cerebral artery) ស្តាំនិងឆ្វេង ដែលទៅចិញ្ចឹមខួរក្បាលធំខាងក្រោយ និងផ្នែកខាងក្រោមនៃខួរក្បាល ។
ហេតុអ្វី អ្នកខ្លះកើតជម្ងឺសរសៃឈាមខួរក្បាល
(កត្តាហានិភ័យ
នៃជម្ងឺសរសៃឈាមខួរក្បាល)
មានមនុស្សមួយចំនួនកើតរោគសរសៃឈាមខួរក្បាល
តាមស្ថិតិឃើញថា
ប្រជាជន ៤០០ នាក់ ក្នុងកំឡុងពេល ១ ឆ្នាំ កើតរោគសរសៃឈាមខួរក្បាល ១
នាក់ ។ អាចនិយាយបានថា ក្នុងភូមិមួយដែលអ្នករស់នៅ មានមនុស្សចំនួន
៤០០ នាក់ ក្នុង ១ ឆ្នាំ មានមនុស្សម្នាក់ កើតជម្ងឺសរសៃឈាមខួរក្បាល ។
មនុស្សដែលកើតជម្ងឺនេះត្រូវមានកត្តាហានិភ័យ ឳកាសដែលមិនមានកត្តា
ហានិភ័យនោះ តិចតូចណាស់ ។
កត្តាហានិភ័យដែលសំខាន់ មានដូចជា ៖
១. វ័យចំណាស់ អាយុកាន់តែច្រើន
ឳកាសកើតជម្ងឺនេះ កាន់តែខ្ពស់ ជម្ងឺនេះ
ជួបប្រទះចំពោះកុមារ (ជូបប្រទះតិចតូចបំផុត) ចាប់ផ្តើមជួបប្រទះជាក់ស្តែងតាំងតែ
ពីអាយុប្រហែល
៤៥ ឆ្នាំឡើងទៅ ។
២. សម្ពាធឈាមខ្ពស់
សម្ពាធឈាមលើសពី ១៣០/៨៥
មម បារ៉ត បង្កឱ្យមាន
ហានិភ័យ ។ សម្ពាធឈាមកាន់តែខ្ពស់
ឳកាសកើតជម្ងឺសរសៃឈាមខួរក្បាលកាន់
តែច្រើន ។
៣. ស្កក្នុងឈាមខ្ពស់
អ្នកដែលមានជម្ងឺទឹកនោមផ្អែមយូរ ហើយគ្រប់គ្រងកំរិត
ជាតិស្កមិនល្អ
ឳកាសកើតជម្ងឺនេះក៏មានខ្ពស់ កំរិតជាតិស្កមិនគួរលើស ១២៦ មក/ឌល
៤. ការជក់បារី
ឃើញថាអ្នកដែលជក់បារីមានឳកាសកើតជម្ងឺនេះខ្ពស់ជាង
អ្នកដែលមិនជក់បារី ៣ ដង
ហើយឳកាសដែលកើតជម្ងឺនេះវាអាស្រ័យលើចំនួនបារី
ដែលជក់ និងរយៈវេលាដែលជក់ផងដែរ ។
៥. បេះដូងលោតមិនប្រក្រតី បេះដូងថតឆ្វេងខាងលើកន្ត្រាក់លឿនពេក
( Atrial fibrillation) អ្នកដែលមានភាវៈនេះព្រមទាំងអាយុច្រើនជាង
៧៥ ឆ្នាំ កើត
ជម្ងឺទឹកនោមផ្អែម មានបេះដូងមិនដំណើរការ សម្ពាធឈាមខ្ពស់ ហើយ/ ឬ ធ្លាប់កើត
ជម្ងឺសរសៃឈាមខួរក្បាលពីមុន
នឹងមានឳកាសកើតជម្ងឺសរសៃឈាមខួរក្បាលសារ
ជាថ្មី បើមានកត្តាទាំងនេះកាន់តែច្រើន
ហានិភ័យក៏កាន់តែមានច្រើនដែរ ។
៦. កើតជម្ងឺស្ទះសរសៃឈាមបេះដូង ឬ
ស្ទះសរសៃឈាមចុងជើង ។
កត្តាហានិភ័យបន្ទាប់បន្សំ
(កត្តាដែលមានឥទ្ធិពលតែមិនច្រើន) ដូចជា ៖
១. ខ្លាញ់ក្នុងឈាមខ្ពស់
ជាកត្តាហានិភ័យចំបងនៃជម្ងឺសរសៃឈាមបេះដូង តែជាកត្តាបន្ទាប់បន្សំសម្រាប់ជម្ងឺសរសៃឈាមខួរក្បាល
ឬអាចនិយាយបានថា មនុស្សដែលមានខ្លាញ់ក្នុងឈាមខ្ពស់ (កូឡេសស្តេរ៉ូល
ច្រើនជាង ២០០ មក/ឌល) មានឳកាសកើតជម្ងឺស្ទះសរសៃឈាមបេះដូង
ច្រើនជាងជម្ងឺស្ទះសរសៃឈាមខួរក្បាល ។
២. ខ្វះការហាត់ប្រាណ
៣. លើសទម្ងន់
៤. ទទួលទានថ្នាំពន្យាកំណើត
៥. ស្ត្រេស
៦. កត្តាផ្សេងៗ ដូចជា ការដេកស្រម៉ុក
ភាវៈឈាមខាប់ ធ្លាប់មានសមាជិកក្នុង
ក្រុមគ្រូសារមានជម្ងឺសរសៃឈាមខួរក្បាល
ភាវៈហូម៉ូស៊ីស្តេអ៊ីនខ្ពស់ ។
សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២