បើទោះបីជាជីវិតមនុស្សយើងសព្វថ្ងៃមិនបានប្រឈមនឹងបញ្ហាសោកនាដកម្ម
សង្គ្រាមប្រល័យពូជសាសន៍
រោគរាតត្បាត ភ័យវិបត្តិផ្សេងៗ ដូចជា ភាពទុរគត ជាដើម
ដែលជាបច្ច័យខាងក្រៅដើម្បីបង្កទុក្ខសោកដល់យើងនោះក៏ដោយ
ក៏ប៉ុន្តែនៅក្នុងចិត្តរបស់យើងពោពេញទៅដោយទុក្ខសោកក្តៅក្រហាយ
មានពេលខ្លះយើងហាក់មានអារម្មណ៍ថាគ្មានអ្វីសោះ ធុញថប់ក្នុងជីវិត សោះអង្គើយ ហាក់បីដូចជាមិនយល់ថាទាំងអស់នេះគឺដើម្បីអ្វីនោះឡើយ
យើងមានជីវិតដើម្បីអ្វី អត្ថន័យខ្លឹមសារនៃការរស់នៅគឺដើម្បីអ្វីឱ្យប្រាកដ
ប្រជានោះឡើយ ?
សំនួរបែបនេះ តែងធ្លាប់កើតមានក្នុងចិត្តរបស់យើងជាមិនខាននោះឡើយ
ជួនកាលយើងមានចម្លើយតែពេលខ្លះយើងក៏គ្មានចម្លើយសម្រាប់សំនួរពួកនេះ
នោះទេ ។
ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ចម្លើយរបស់យើង
តែងមានការផ្លាស់ប្តូរទៅតាមវ័យ
និងបទពិសោធន៍របស់យើងកន្លងមកផងដែរ ។
បច្ចុប្បន្ននេះយើងត្រូវបង្រៀនឱ្យមានការកំណត់គោលដៅក្នុងជីវិត
ដើម្បីទទួលបាននូវភាពជោគជ័យក្នុងជីវិត តើការកំណត់គោលដៅជីវិត
និងអត្ថន័យខ្លឹមសារជីវិតនេះ វាខុសគ្នាឬដូចគ្នាយ៉ាងណា ???
នៅពេលដែលយើងកើតមកមានជីវិតរស់នៅហើយនោះ
ប្រាកដណាស់យើងត្រូវ កំណត់គោលដៅជីវិតរបស់យើង
គោលដៅនេះហើយដែលធ្វើឱ្យជីវិតយើងមាន អត្ថន័យខ្លឹមសារ សារសំខាន់នោះ
ឧទាហរណ៍ដូចជា នៅពេលដែលយើងហេវ ឬឃ្លានអាហារ
គោលដៅគឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានអាហារមកញ៉ាំ
បើទោះបីជាការរកអាហារមកញ៉ាំនោះវាមានការលំបាក ឬងាយស្រួលយ៉ាងណា
ក៏ដោយយើងក៏ត្រូវតែធ្វើពីព្រោះវាឃ្លាន រឿងនេះហើយដែលផ្តល់អត្ថរស ខ្លឹមសារ
នៃជីវិតរបស់យើងក្នុងពេលបច្ចុប្បន្នដែលតែងតែទាក់ទងគ្នាជាមួយនឹងគោលដៅ
អនាគតផងដែរ ។
យើងត្រូវការអត្ថន័យនៃជីវិត
ដូចជាការឱ្យនិយមន័យនៃពាក្យថាជោគជ័យ កាលយើងនៅវ័យសិក្សាសាកលវិទ្យាល័យ ជោគជ័យ
គឺយើងធ្វើយ៉ាងណា គឺរៀនឱ្យចប់ បើទោះបីជាមានថ្ងៃខ្លះយើងខ្ចិល មិនចង់ទៅរៀន
តែក៏ត្រូវទៅ ព្រោះយើងគិតថា យើងត្រូវឆ្លងកាត់បញ្ហានេះឱ្យបាន ។
(នៅមានបន្ត................