ជំងឺចុះខ្សោយបាតភ្នែករបស់មនុស្សជរា
Age-related Macular Degeneration : AMD
Age-related Macular Degeneration : AMD
អ្នកដែលមានអាយុលើសពី
៤០ ឆ្នាំគួរទៅត្រួតពិនិត្យយ៉ាងទៀងទាត់ យ៉ាងហោចណាស់ ១ ឆ្នាំម្តង
ពីព្រោះថាអ្នកដែលមានវ័យចំណាស់ទោះជាគ្មានជំងឺប្រចាំខ្លួនណាមួយក៏ដោយ
ក៏មានឱកាសកើតជំងឺ “ចុះខ្សោយបាតភ្នែករបស់មនុស្សជរា” បានដែរ ។
ជំងឺខ្សោយឬស្វិតស្រទាប់បាតភ្នែក គឺជាជំងឺដែលកើតចេញពីភាពខុសប្រក្រតីនៅបរិវេណចំណុច
កណ្តាលការទទួលរូបភាពនៃបាតភ្នែក បណ្តាលឱ្យបាត់បង់គំហើញត្រង់រូបភាព
កណ្តាលការទទួលរូបភាពនៃបាតភ្នែក បណ្តាលឱ្យបាត់បង់គំហើញត្រង់រូបភាព
កណ្តាល
ដោយរូបភាពខាងៗនៅអាចមើលឃើញ ជួបប្រទះច្រើនចំពោះមនុស្សដែលមានអាយុលើស
ពី ៦៥ ឆ្នាំ ។
ជំងឺនេះគឺជាជំងឺដែលមិនអាចព្យាបាលឱ្យជាសះស្បើយបាន បណ្តាលឱ្យគំហើញបាត់បង់បន្តិចម្តងៗ
អាចធ្វើឱ្យភ្នែកខ្វាក់បានយ៉ាងលឿនក្នុងកំឡុងពេល ២ ឆ្នាំ ។ ប្រសិនបើមិនបានព្យាបាល
ហើយបើឃើញថាជំងឺនេះកើតឡើងនៅក្នុងភ្នែកខាងណាមួយហើយ នឹងមានឱកាសប្រឈមខ្ពស់ជាង ៤០ % ដែលនឹងកើតឡើងចំពោះភ្នែកម្ខាងទៀត
ក្នុងកំឡុងពេល ៥ ឆ្នាំ ក្រោយពីធ្លាប់កើតក្នុងភ្នែកម្ខាងដំបូងហើយនោះ ។
មូលហេតុនៃជំងឺខ្សោយបាតភ្នែក
កត្តាប្រឈមនៃការកើតជំងឺខ្សោយបាតភ្នែក
មានដូចខាងក្រោម ៖
១. អាយុ ជួបប្រទះអ្នកដែលមានអាយុច្រើនជាង ៥០ ឆ្នាំឡើងទៅ
២. តំណពួជ អ្នកដែលមានប្រវត្តិក្រុមគ្រូសារកើតជំងឺនេះ គួរពិនិត្យបាតភ្នែក ១ ឆ្នាំម្តង ។
៣. ជនជាតិ និងភេទ ជួបប្រទះជំងឺនេះច្រើនបំផុតចំពោះមនុស្សនៅទ្វីប អឺរ៉ុប អាមេរិក និងភេទស្រីដែលមានអាយុលើសពី ៦០ ឆ្នាំ ។
៤. អ្នកដែលជក់បារីមានឱកាស់កើតជំងឺនេះ ៤ ដងបើប្រៀបធៀបជាមួយអ្នកអត់ជក់បារី ។
៥. អ្នកដែលមានបញ្ហាលើសសម្ពាធឈាម ទទួលទានថ្នាំបញ្ចុះសម្ពាធឈាមនិងមានជាតិខ្លាញ់អាក្រក់ក្នុងឈាមខ្ពស់ កម្រិតជាតិ carotenoid ក្នុងឈាមទាប នឹងប្រឈមខ្ពស់ទៅនឹងការកើតជំងឺខ្សោយបាតភ្នែកប្រភេទ Wet AMD ។
២. តំណពួជ អ្នកដែលមានប្រវត្តិក្រុមគ្រូសារកើតជំងឺនេះ គួរពិនិត្យបាតភ្នែក ១ ឆ្នាំម្តង ។
៣. ជនជាតិ និងភេទ ជួបប្រទះជំងឺនេះច្រើនបំផុតចំពោះមនុស្សនៅទ្វីប អឺរ៉ុប អាមេរិក និងភេទស្រីដែលមានអាយុលើសពី ៦០ ឆ្នាំ ។
៤. អ្នកដែលជក់បារីមានឱកាស់កើតជំងឺនេះ ៤ ដងបើប្រៀបធៀបជាមួយអ្នកអត់ជក់បារី ។
៥. អ្នកដែលមានបញ្ហាលើសសម្ពាធឈាម ទទួលទានថ្នាំបញ្ចុះសម្ពាធឈាមនិងមានជាតិខ្លាញ់អាក្រក់ក្នុងឈាមខ្ពស់ កម្រិតជាតិ carotenoid ក្នុងឈាមទាប នឹងប្រឈមខ្ពស់ទៅនឹងការកើតជំងឺខ្សោយបាតភ្នែកប្រភេទ Wet AMD ។
៦. ស្ត្រីដែលអស់រដូវ
ស្រ្តីដែលចូលក្នុងវ័យអស់រដូវហើយមិនបានទទួលទានថ្នាំអ័រម៉ូន Estrogen ច្រើនតែប្រឈមខ្ពស់ទៅនឹងការកើតជំងឺនេះ ។
ប្រភេទនៃជំងឺខ្សោយបាតភ្នែក
១. ប្រភេទស្ងួត ( Dry AMD)
ជំងឺប្រភេទនេះជួបប្រទះច្រើនបំផុត
កើតចេញពីការខ្សោយនិងស្វិតនៃបាតភ្នែកដែលទទួលរូបភាពនៃបាតភ្នែក (Macular) ដោយមានការខ្សោយទៅតាមអាយុ
រោគសញ្ញាចាប់ផ្តើមនៃជំងឺខ្សោយបាតភ្នែកប្រភេទស្ងួតគឺ គឺមើលឃើញស្រពិល
ធ្វើឱ្យមើលមុខមនុស្សមិនច្បាស់ បណ្តាលឱ្យមុខអ្នកផ្សេងមិនបាន ឬត្រូវប្រើពន្លឺច្រើនជាងមុនក្នុងការធ្វើសកម្មភាពអ្វីផ្សេងៗ
ឬអ្នកជំងឺខ្លះចាប់ផ្តើមដោយមានភ្នែកស្រវាំង
តិចតួច ប៉ុន្តែពេលយូរទៅ
សមត្ថភាពគំហើញនឹងបាត់បង់បន្តិចម្តងៗ និងវិវត្តទៅយ៉ាងយឺតៗ ។
២. ប្រភេទ Wet AMD
ប្រភេទនេះជួបប្រទះប្រហែលជា ១០ % - ១៥ % នៃជំងឺខ្សោយបាតភ្នែកទាំងអស់
ប៉ុន្តែបាត់បង់គំហើយយ៉ាងរហ័ស
និងជាមូលហេតុចម្បងនៃភ្នែកខ្វាក់សម្រាប់អ្នកដែលមានបញ្ហាខ្សោយបាតភ្នែក
កើតឡើងដោយសារតែមានការដុះសរសៃឈាមថ្មីក្រោមបាតភ្នែក
បណ្តាលឱ្យឈាមនិងវត្ថុធាតុរាវខាងក្នុងជ្រាបចេញមក
បង្កឱ្យចំណុចកណ្តាលដែលទទួលរូបភាពហើម អ្នកជំងឺចាប់ផ្តើមមើលឃើញរូបភាពវៀច ហើយនៅពេលដែលកោសិកាប្រសាទងាប់
អ្នកជំងឺនឹងបាត់បង់គំហើញនៅទីបំផុត ។
រោគសញ្ញាចាប់ផ្តើមនៃជំងឺខ្សោយបាតភ្នែកប្រភេទនេះគឺ ចាប់ផ្តើមមើលឃើញរូបភាពវៀច
មើលពណ៌សាបជាងធម្មតា ហើយឃើញមានស្រមោលខ្មៅនៅត្រង់កណ្តាលរូបភាព ។
អ្នកជំងឺដែលត្រួតពិនិត្យឃើញថាមានលក្ខណៈយ៉ាងណាមួយនៃជំងឺខ្សោយបាតភ្នែក
អាចសង្កេតឃើញភាពខុសប្រក្រតីដោយខ្លួនឯង ដោយការប្រើបន្ទះសាកល្បង Amsler Grid ដោយមិនចាំបាច់ដោះវ៉ែនតា ឬ contact lens ចេញនោះទេ
ដោយគ្រាន់តែយកផែនសាកល្បងដែលមានពន្លឺគ្រប់គ្រាន់ក្នុងកម្រិតមើលបាន ឈរឃ្លាតឆ្ងាយពីផែនរូបភាពប្រហែលជា
១៤ ធ្នាប់
ប្រើដៃបិទភ្នែកម្ខាងហើយមើលទៅចំណុចពណ៌ខ្មៅនៅត្រង់កណ្តាលផែនសាកល្បងដោយភ្នែកម្ខាងទៀត
ដែលបើក
ធ្វើដូចគ្នានេះដែរជាមួយភ្នែកម្តងទៀត ។ ប្រសិនបើមើលឃើញក្រឡាបន្ទាត់លើផែនសាកល្បង
មានលក្ខណៈជារលក ក្រងិចក្រងុក ដាច់ចេញពីគ្នា ស្រវាំង ឬកន្លែងខ្លះដាច់បាត់ពីចំណុចដែលឃើញ
គួរប្រញាប់ទៅជួបពេទ្យក្នុងកំឡុងពេល ១ សប្តាហ៍ ។ គ្រូពេទ្យនឹងពិនិត្យដោយប្រើឧបករណ៍ Slit Lamp Biomicro scope និងត្រួតពិសេសដោយការចាក់ពណ៌ដើម្បីថតមើលបាតភ្នែក
ឬចូលគ្រឿងម៉ាស៊ីនត្រួតវិនិច្ឆ័យរូបភាពបាតភ្នែក
ដើម្បីមើលលក្ខណៈនិងភាពខុសប្រក្រតីដែលកើតឡើង ។
វិធីការពារ
១. គួរពាក់វ៉ែនតាការពារកំដៅថ្ងៃ និងពាក់មួកសើមៗពេលចេញទៅប៉ះកំដៅថ្ងៃ ។
២. គួរទទួលទានបន្លែនិងផ្លែឈើ ជាពិសេសបន្លែស្លឹងពណ៌បៃតងដែលមានសារធាតុ Lutein ច្រើន ដូចជា ខាត់ណា ស្ពៃខ្មៅ ផ្កាខាត់ណា ជាដើម ។
២. គួរទទួលទានបន្លែនិងផ្លែឈើ ជាពិសេសបន្លែស្លឹងពណ៌បៃតងដែលមានសារធាតុ Lutein ច្រើន ដូចជា ខាត់ណា ស្ពៃខ្មៅ ផ្កាខាត់ណា ជាដើម ។
៣. ឈប់ជក់បារី
៤. ជៀសវាងការទទួលទានគ្រឿងស្រវឹង
៥. ជៀសវាងការទទួលទានអាហារប្រភេទសាច់សត្វដែលមានខ្លាញ់និងខ្លាញ់កូឡេស្តេរ៉ុល ។
៥. ជៀសវាងការទទួលទានអាហារប្រភេទសាច់សត្វដែលមានខ្លាញ់និងខ្លាញ់កូឡេស្តេរ៉ុល ។
វិធីការព្យាបាល
បច្ចុប្បន្ននៅមិនមានវិធីព្យាបាលជំងឺខ្សោយបាតភ្នែកប្រភេទ
Dry AMD ឱ្យជាសះស្បើយនោះទេ
គ្រាន់តែអាចពន្យាការកើតជំងឺនេះតែប៉ុណ្ណោះ គឺត្រូវត្រួតពិនិត្យសុខភាពភ្នែកជាប្រចាំ
រួមទាំងគ្រប់គ្រងកត្តាប្រឈមដែលបង្កឱ្យកើតការខ្សោយនៃការទទួលរូបភាពនៃបាតភ្នែក ។
ចំណែកឯការព្យាបាលជំងឺខ្សោយបាតភ្នែកប្រភេទ Wet AMD ធ្វើបានដោយវិធីដូចខាងក្រោមគឺ
៖
១. ការបាញ់កាំរស្មីឡាស៊ែរ៍ធ្វើឱ្យមានកំដៅនៅលើបាតភ្នែក (Laser Photocoagulation)
ដើម្បីពន្យាឬបន្ថយសរសៃឈាមខុសប្រក្រតីដែលដុះចេញក្រោមបាតភ្នែកបាន
ចំណែកឯបាតភ្នែកដែលត្រូវពន្លឺឡាស៊ែរ៍ប្រភេទនេះនឹងត្រូវកំដៅបំផ្លាញទៅដែរ
បង្កឱ្យមានចំណុចខ្មៅយ៉ាងអចិន្ត្រៃយ៍ គំហើញនឹងចុះខ្សោយបន្ទាប់ពីការព្យាបាល
ហើយការព្យាបាលវិធីនេះប្រើបានជាមួយអ្នកជំងឺដែលមានភាពខុសប្រក្រតីនៃជំងឺដែលនៅរាងឆ្ងាយ
ពីចំណុចកណ្តាលបាតភ្នែក
។
២. ការបាញ់កាំរស្មីឡាស៊ែរ៍ដែលមិនបង្កឱ្យមានកំដៅពេលក្រោយ
រួមជាមួយនឹងការប្រើថ្នាំចូលសរសៃឈាម Photodynamic Therapy (PDT)
ដោយចាក់ថ្នាំចូលសរសៃឈាមតាមចរន្តឈាម ហើយចាប់ជាមួយនឹងឡាស៊ែរ៍ដែលមានការបំបែកខ្លួននៅនឹងជញ្ជាំងសរសៃឈាមដែលខុសប្រក្រតីក្រោម
បាតភ្នែក
។ បន្ទាប់ពីនោះទើបបាញ់កាំរស្មីទៅជួយជំរុញឱ្យថ្នាំទៅបំផ្លាញសរសៃឈាមដែលខុសប្រក្រតី
ដោយមិនមានផលប៉ះពាល់ជាមួយនឹងបាតភ្នែកត្រង់បរិវេណនោះ ។ អ្នកជំងឺអាចមើលឃើញដូចមុនបាញ់កាំរស្មីឡាស៊ែរ៍
ចំពោះអ្នកដែលមានរោគសញ្ញាមិនខ្លាំង
គំហើញដែលថយចុះមុនការព្យាបាលអាចត្រលប់មកវិញប្រហាក់ប្រហែលទៅនឹងប្រក្រតីបាន ។
៣. ការចាក់ថ្នាំប្រភេទ Anti-Vascular Endothelial Growth Factor
(Anti-VEGF) ចូលទៅក្នុងចាហួយភ្នែកដើម្បីធ្វើសរសៃឈាមដែលដុះថ្មីស្វិតទៅវិញ ត្រូវចាក់យ៉ាងហោចណាស់
៣ ដង រាល់ ១ខែម្តង ហើយអាចត្រូវចាក់រាល់ ២ - ៣ ខែក្នុងរយៈពេលបន្ទាប់មក ។
៤. ការវះកាត់
ធ្វើក្នុងករណីដែលមានឈាមចេញក្រោមចំណុចកណ្តាលទទួលភាព
ដោយការចាក់ថ្នាំចូលទៅដើម្បីធ្វើឱ្យឈាមដែលរឹងរលាយទៅវិញ
និងចាក់បញ្ចូលហ្គាសចូលទៅដេញឈាមឱ្យចេញពីចំណុចកណ្តាលទទួលរូបភាព ។