Showing posts with label stroke. Show all posts
Showing posts with label stroke. Show all posts

Thursday, December 15, 2022

ជំងឺស្ត្រូក(stroke) មានរោគសញ្ញាព្រមានអ្វីខ្លះ ?







ជំងឺស្ត្រូក(stroke)ជាជំងឺសរសៃឈាមខួរក្បាល

បណ្តាលមកពីកង្វះឈាមទៅចិញ្ចឹមខួរក្បាល

ដែលធ្វើឲ្យខូចកោសិកាខួរក្បាល ។ កង្វះឈាមទៅចិញ្ចឹម

ខួរក្បាលដែលបណ្តាលមកពីសរសៃឈាមស្ទះ ដាច់

បែកធ្លាយ ឬសរសៃឈាមប៉ោងផ្ទុះ មិនអាចនាំឈាម

ដែលផ្ទុកខ្យល់អុកស៊ីហ្សែនទៅដល់ខួរក្បាលបាន ។

ប្រភេទនៃជំងឺ

ដាច់សរសៃឈាមក្នុងខួរក្បាលដែលយើងគួរយល់ដឹង !

✔ “សរសៃឈាមស្ទះ” ដែលបណ្តាលមកពីការសន្សំរបស់ខ្លាញ់

ក្នុងសរសៃឈាមធ្វើឱ្យប្រសិទ្ធភាពចរន្តឈាម

ខ្សោយចុះ ធ្វើឱ្យសរសៃឈាមស្ទះ បណ្តាលមក

ពីកំណកឈាមពីបេះដូងទៅកកស្ទះនៅសរសៃឈាម

ខួរក្បាល ។

✔ សរសៃឈាមបែកធ្លាយ”

ដែលបណ្តាលមកពីបញ្ហាសរសៃឈាម

ខ្សោយ ដោយសារតែសម្ពាធឈាមឡើងខ្ពស់ ដែល

បណ្តាលមកពីជាតិខ្លាញ់ក្នុងសរសៃឈាម ធ្វើឱ្យ

ឆាប់បែកធ្លាយ រហូតបណ្តាលឱ្យមានឈាមចេញ

នៅក្នុងខួរក្បាល និងធ្វើឱ្យខួរក្បាលមានបញ្ហា ។

៥ រោគសញ្ញាព្រមាន

ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល

✔ មានអាការៈស្ពឹក ឬខ្សោយកំលាំងម្ខាងខ្លួន

ផ្ទៃមុខ ដៃ ជើង និងបាត់បង់លំនឹង ។

✔ មិនអាចគ្រប់គ្រងមាត់បាន វៀចមាត់

និយាយមិនច្បាស់ ឬមានទឹកមាត់ចេញតាមមាត់ ។

✔ គ្មានកំលាំងដើរ ឬពុំមានកំលាំងចាប់យករបស់របរផ្សេងៗ ។

✔ របបគំហើញខុសប្រក្រតី ព្រឹលភ្នែក

ឬមើលឃើញរូបភាពតែពាក់កណ្តាល ។

✔ ឈឺក្បាលស្រួចស្រាវ ។

ប្រសិនបើមានរោគសញ្ញាបង្ហាញណាមួយនោះ សូមប្រញាប់

ទៅមន្ទីរពេទ្យដែលក្បែរផ្ទះរបស់លោកអ្នកដើម្បីទទួលការព្យាបាល

ឱ្យបានទាន់ពេលវេលា ។

#ពត៌មានបន្ថែមទាក់ទងតាមតេឡេក្រាម ៖ +66946259619

#ស្ត្រូក #stroke #ជំងឺដាច់សរសៃឈាមខួរក្បាល #ស្ត្រូក #ជំងឺលើសឈាម

#សរសៃឈាមបេះដូង #សេវាបកប្រែភាសាខ្មែរថៃនៅមន្ទីរពេទ្យ

 

Wednesday, February 26, 2020

ជម្ងឺសរសៃឈាមខួរក្បាល

ជម្ងឺសរសៃឈាមខួរក្បាល

     
តាមលទ្ធផលរបាយការណ៍ការសិក្សាស្រាវជ្រាវអំពី ជម្ងឺនិងរបូសនៃប្រជាជនថៃ .ស​. ២៥៤៧ បានឃើញថា​ ជម្ងឺសរសៃឈាមខួរក្បាល 
ជាមូលហេតុ​ចំបង នៃ​ការ​កញ្ឆក់​ យក​ជីវិតរបស់ស្ត្រីថៃ ហើយគិតជា ១៥ % នៃការ បាត់បង់ជីវិត​ ​​។ ចំពោះបុរស ឃើញថាជាលំដាប់ ទីពីរបន្ទាប់ពីជម្ងឺអេដស៍ ហើយគិតជា ១០ % នៃការបាត់បង់ជីវិត ។ ក្រៅពីនេះ វាអាចបណ្តាលអោយ មានពិការភាព ដែលមានផលប៉ះពាល់ដល់ការងារ និងការថែទាំខ្លួនឯងជាលំដាប់ទី ២ ចំពោះស្រ្តី និងលំដាប់ទី ៣ ចំពោះបុរស ។ 

  ឧបត្តិហេតុនៃការកើតជម្ងឺសរសៃឈាមខួរក្បាល ចំពោះប្រជាជនថៃ ២៥០ នាក់  ក្នុងចំណោម
ប្រជាជន ១០០,០០០ នាក់ ដែលគណនាបានថា អាចមានប្រជាជនថៃ កើតជម្ងឺសរសៃឈាម
ខួរក្បាល ក្នុងមួយឆ្នាំ​ ១៥០,០០០ នាក់ ឬ កើតជម្ងឺនេះម្នាក់ ក្នុង ៤ នាទី ហើយបាត់បង់ជីវិត
ម្នាក់ក្នុង ១០ នាទី ។





សូមអរគុណពត៌មានពី

វេជ្ជបណ្ឌិត សុរ័តន៍ ប៊ុនយៈការៈគុន
វេជ្ជបណ្ឌិត សម្បត្តិ មុងទ្វីភង្សា

មន្ទីរពេទ្យផ្យាថៃ 1 & 2