ការសង្កេតអាការៈទារកក្រោយពេលកើត
ការសង្កេតអាការៈទារកក្រោយពេលកើត
ទារកទើបកើត មានន័យថាទារកដែលមានអាយុ ៤ សប្តាហ៍ក្រោយពេលកើត ជាវ័យដែលមានភាវៈប្រក្រតី មិនសូវជួបប្រទះក្នុងវ័យផ្សេងទៀត ។ ភាវៈទាំង
នេះដែលធ្វើឱ្យមាតាបិតារបស់ទារកព្រួយបារម្ភបាន ហើយវាជាដំណាក់កាល
ដែលមានអត្រាការកើតរោគ និងអត្រាការបាត់បង់ជីវិតខ្ពស់ ដោយសារតែ
បរិយាកាសជុំវិញទារកមានការផ្លាស់ប្តូរ និងប្រព័ន្ធការប្រឆាំងជាមួយនិង
មេរោគនៅមិនទាន់បាន ល្អ ទើបធ្វើឱ្យមានការឈឺចាប់ កាន់តែងាយស្រូល ។ ការថែទាំនិងការបង្ការរោគជ្រៀតជ្រែកផ្សេងៗ ទើបមានសារសំខាន់ដែលធ្វើ
ឱ្យទារកតូចៗមានសុខភាពល្អ ។ ជាដំបូងយើងមកសិក្សាអំពី “លក្ខណៈទូទៅ
នៃទារកទើបនឹងកើត” ។
·
ទម្ងន់
ជាធម្មតាទារកទើបកើតមានទម្ងន់ជាមធ្យមប្រហែល ៣,000 ក្រាម (សម្រាប់ប្រទេសថៃ) ខ្លួនមានប្រវែងប្រហែល ៥០ សង់ទីម៉ែត្រ លក្ខណៈរបស់ក្បាលគឺរាងធំបន្តិចបើប្រៀប ជាមួយនិងដងខ្លួន ហើយអាចធ្វើចលនាសាច់ដុំបានគ្រប់កន្លែង ។ ប្រសិនបើចាប់ឱ្យដេក ផ្កាប់ ក៏អាចបែរមុខទៅខាងណាមួយបាន ដោយមិនធ្វើឱ្យការដកដង្ហើមលំបាកប្រសិនបើ មានសំឡេងខ្លាំង ឬបានទទួលការរង្គោះរង្កើ ទារកនឹងមានអារម្មណ៍ភ្ញាក់ព្រមជាមួយ និងការលាដៃចេញ ហើយអោបដៃចូលគ្នាបន្ទាប់មកស្រែកយំសំឡេងខ្លាំង ។ ប្រតិកិរិយា
បែបនេះ ចាត់ទុកថាជារឿងប្រក្រតីតាមធម្មជាតិ ។ ផ្ទុយទៅវិញប្រសិនបើទារកដេកស្ងៀម ឬព្រងើយ បញ្ជាក់ថាអាចមានភាពខុសប្រក្រតីនៃខួរក្បាល ។
· ខួរក្បាល
ជាធម្មតាមើលទៅច្រើនតែធំ នៅជុំវិញក្បាលមានប្រវែងប្រហែល ៣៥ សង់ទីម៉ែត្រ មាន សក់ពេញក្បាល នៅថ្ងៃដំបូងអាចមានលក្ខណៈវែង ដោយសារតែឆ្លងកាត់ការសម្រាល តាមទ្វារមាស នៅចំកណ្តាលក្បាលផ្នែកខាងមុខ ខាងលើថ្ងាស់ឡើងទៅ មានលក្ខណៈ ទន់ល្មើយៗ បួនជ្រុងហៅថា បង្ហើយក្បាល ទើបត្រូវប្រុងប្រយ័ត្នមិនឳ្យកើតមានអន្តរាយ ដែលអាចកើតមានឡើងត្រង់បរិវេណនេះបាន ដោយសារតែខាងក្នុងមានខួរក្បាលនិងមិន មានឆ្អឹងរឹងការពារ បង្ហើយក្បាលនេះនិងបិទទៅវិញនៅពេលដែលទារកមានអាយុ ប្រហែលជា ១ ឆ្នាំ ៦ ខែ ។
· ស្បែក
ជាធម្មតាច្រើនតែស្តើងរហូតអាចមើលឃើញសរសៃឈាមបាន មានពណ៌ក្រហម និងជ្កាឈូកចាស់ អាមមានរោមទន់ៗ នៅតាមបរិវេណស្មា និងខ្នងក៏បាន ។ នៅទារកខ្លះ ដែលមិនគ្រប់កំណត់ល្អអាចមាន រោមពេញខ្លួន ប្រហែល៣ ថ្ងៃក្រោយសម្រាលកូន ។ ទារកខ្លះ អាចមានភាវៈខ្លួនលឿងបាន ដោយ សង្កេតឃើញមានពណ៌លឿង បរិវេណប្រស្រីភ្នែកពណ៌ស ហើយសម្បុរពណ៌ដែលធ្លាប់មានពណ៌ក្រហម នៅពេលទើបកើត ប្តូរជាពណ៌ទឹកក្រូច ទារកដែលមានពណ៌លឿងគ្រប់គ្នា គួរពិគ្រោះយោបល់ជាមួយ ពេទ្យ ដើម្បីត្រួតពិនិត្យរកបញ្ហាដែលធ្វើឳ្យមានពណ៌លឿង ។
· លាមក
ជាធម្មតាទារកបន្ទោរបង់លាមកក្នុងរយៈពេល ២៤ ម៉ោងក្រោយពេលកើត លាមកមានពណ៌ត្នោត លាយខ្មៅ ហៅថា អាចម៍ខ្មៅ (meconium) មិនមានក្លិន ។ បន្ទាប់មកនៅពេលដែលទារកបានទទួលដឹក ដោះម្តាយហើយ អាចម៍ខ្មៅចាប់ផ្តើមប្តូរជា ពណ៌ខ្មៅខៀវ ខៀងលឿង ហើយនៅទីបំផុតក៏លឿង ដែល ប្រើចំណាយពេលប្រហែល ៤-៥ ថ្ងៃ ។ ជាប្រក្រតីទារកបន្ទោរបង់លាមកស្ទើររាល់លើក ដែលបៅដោះ ម្តាយទើបអាចបន្ទោរបង់ ៣-៦ ដងក្នុងមួយថ្ងៃក៏បាន ។
· ផ្ចិត
នៅថ្ងៃដំបូង ផ្ចិតមានពណ៌សនិងមើលឃើញសរសៃឈាមខ្មៅស្ងួតនៅខាងក្នុង បន្ទាប់មកចាប់ផ្តើមប្តូរជា ពណ៌លឿង និងខ្មៅនៅទីបំផុត ។ ហើយនិងបាត់ទៅវិញ
នៅថ្ងៃទី ៧-១០ ក្រោយពេលសម្រាល ប៉ុន្តែអាច បាត់ទៅវិញមុនឬក្រោយនេះក៏មាន ពុំមានអន្តរាយនោះទេ ។
នៅថ្ងៃទី ៧-១០ ក្រោយពេលសម្រាល ប៉ុន្តែអាច បាត់ទៅវិញមុនឬក្រោយនេះក៏មាន ពុំមានអន្តរាយនោះទេ ។
· ការដកដង្ហើម
ទារកធម្មតាដកដង្ហើមដោយប្រើពោះជាសំខាន់គឺ មានការធ្វើចលនាពោះច្រើន
ជាងដើមទ្រូង ដកដង្ហើម ប្រហែល ៣០ -៤០ ដងក្នុងមួយនាទី ដែលច្រើនជាង
ទារកធំ ប្រសិនបើមិនមានការក្អកហប ឬខ្លួនខៀវ ចាត់ទុកថាជារឿងប្រក្រតី ។
ទារកធំ ប្រសិនបើមិនមានការក្អកហប ឬខ្លួនខៀវ ចាត់ទុកថាជារឿងប្រក្រតី ។
· ដោះ
ទារកធម្មតាមិនថាប្រុសឬស្រីនោះទេ ប្រសិនបើគ្រប់កំណត់ហើយនឹងមានដោះ ដែលអាចស្ទាប់បាន ចំពោះអ្នកខ្លះអាចមានទឹកដោះ ២-៣ ដំណក់ហូរចេញមក
ក៏មាន ។ វាគឺជាការផ្លាស់ប្តូរតាមធម្មជាតិ មិនគួរទៅច្របាច់លេង ព្រោះអាចមាន
អន្តរាយ ឬកើតការរលាកបាន ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង។
ក៏មាន ។ វាគឺជាការផ្លាស់ប្តូរតាមធម្មជាតិ មិនគួរទៅច្របាច់លេង ព្រោះអាចមាន
អន្តរាយ ឬកើតការរលាកបាន ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង។
· ការមានចេញឈាមតាមទ្វារមាស
អាចជួបប្រទះបានចំពោះក្មេងស្រីដែលគ្រប់កំណត់ ដោយសារតែមាន
ការផ្លាស់ប្តូរក្រោយពេលសម្រាល នៃអ័រម៉ូនរបស់ម្តាយមកទារិកា នៅពេល
អាយុ ៣-៤ ថ្ងៃ អាចមានចេញឈាមបានតិចតួច មិនមានគ្រោះ ថ្នាក់ ឬត្រូវការ
អាយុ ៣-៤ ថ្ងៃ អាចមានចេញឈាមបានតិចតួច មិនមានគ្រោះ ថ្នាក់ ឬត្រូវការ
ព្យាបាលអ្វីនោះទេ ។
សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២