អរគុណគ្រប់យ៉ាង
!!!
នៅពេលដែលមិត្តរបស់យើងទះយើងមួយកំភ្លៀង
នោះយើងគួរសរសេរចំណាំទុកនៅលើដីខ្សាច់ ។
ប៉ុន្តែបើមិត្តយើង ធ្វើល្អ ការពារផលប្រយោជន៍
ឬអ្វីផ្សេងៗដែលជាប្រយោជន៍ដល់យើងនោះយើង
គួរកត់ចំណាំនៅលើផ្ទាំងថ្មដា ដែលជាផ្ទាំងថ្មគ្មាន
ថ្ងៃនឹងបាត់បង់ទៅវិញនោះទេ ។
ការកត់ចំណាំ ការចងចាំនូវអ្វីដែលអ្នកដទៃ
ធ្វើមកលើយើងជាពិសេសរឿងដែលមិនល្អនោះ
គួរចងចាំតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ
ដូចជាការសរសេរនៅលើខ្សាច់ ដែលវានឹង
បាត់រសាត់ទៅវិញតាមរលកទឹកសមុទ្រនោះឯង ។
ម្យ៉ាងទៀតយើងគួរចងចាំទុកគ្រាន់ជាបទពិសោធន៍
ដែលជាមេរៀនសម្រាប់ជីវិតរបស់យើងតែប៉ុណ្ណោះ
មិនគួរចងចាំរហូតគ្រប់ពេលនោះទេ ។
អំពើល្អអ្នកដទៃដែលធ្វើមកលើយើងនោះ
យើងគួរចងចាំជានិច្ច គួរធ្វើល្អត្រឡប់ទៅវិញពេលឱកាស
មកដល់ ការចងចាំ ការកត់ទុកលើថ្មដើម្បីបង្ហាញ
ពីទឹកចិត្តមនុស្សជាតិយើង
ដែលធ្វើមកលើមនុស្សជាតិដូចគ្នា ។
បាងកកថ្ងៃទី 28/12/2021
មានសេវាបកប្រែភាសាខ្មែរ-ថៃ តាមមន្ទីរពេទ្យ
នៅទីក្រុងបាងកក
+66(0)94-625-9619 Line ID : 0946259619 Telegram : 66946259619