ប្តូរគំនិត ជីវិតកាន់តែមានន័យ
គំនិតយើងបែងចែកចេញជាពីរប្រភេទ
ជាទូទៅ គឺ ៖
- ផ្លាស់ប្តូរគំនិត ជីវិតយើងនឹងកាន់តែមានន័យ
-
ការព្យាយាមមិនមែនជារឿងដែលគួរឱ្យខ្លាច ការប្រឈមមុខនឹងបញ្ហាប្រឈមក៏ជារឿងមួយដែលត្រូវមាន
។
-ការអភិវឌ្ឍន៍ខ្លួនយើងជានិច្ចដើម្បីទទួលបាននូវភាពជោគជ័យ
។
១. គំនិត
ឬការគិតបែបមិនមានការអភិវឌ្ឍន៍ មានមនុស្សជាច្រើន បានជឿជាក់នូវអ្វីដែលខ្លួនមាន
អ្វីដែលខ្លួនបានប្រព្រឹត្ត ថាជារបស់ដែលមិនអាចប្រែប្រួលបាន ។ ជឿទៅលើសមត្ថភាព
សតិបញ្ញារបស់ខ្លួនថា
ជារបស់បានមកតាំងពីកំណើត ជាអ្វីដែលយើងមិនអាចរកមកបាន ដោយការព្យាយាម ។ ជាទូទៅពួកគេមិនសូវមានការព្យាយាមប៉ុន្មាននោះទេ
ព្រោះពួកគេគិតថា ការព្យាយាមតែងបន្ទាប់បន្ថយនូវកិត្តិយសកេរ្តិ៍ឈ្មោះរបស់គេដែលធ្លាប់តែល្អ
។ ពួកគេតែចង់បាននូវសេចក្តីសម្រេចតាំងតែពីលើកដំបូង នៅពេលដែលពួកគេត្រូវធ្វើអ្វីមួយពួកគេ
រំពឹង គិតចង់បានសេចក្តីសម្រេច ភាពជោគជ័យ ភាពសម្បូរបែប តាំងតែពីលើកទីមួយ
ពួកគេខ្លាចការបរាជ័យ
មានភាពខ្មាស់អៀន អន់ចិត្ត តូចចិត្ត ដោះសារ បន្ទោសអ្នកដទៃ ប្រសិនបើគេធ្វើអ្វីមួយមិនបានសម្រេចដូចបំណង
។
ទាំងនេះវាផ្ទុយទៅគំនិតមួយទៀតនោះគឺ
២. គំនិត
ឬការគិតដែលមានការអភិវឌ្ឍន៍ មនុស្សមួយចំនួនទៀត នៅពេលដែលជួបបញ្ហាការពិបាក
ដោះស្រាយ
ឬជួបប្រទះនូវអ្វីមួយថ្មី ជួបប្រទះការប្រឈមផ្សេងៗនោះ ពួកគេតែងតែរីករាយនឹងស្វែងរកដំណោះស្រាយ ព្យាយាមអភិវឌ្ឍន៍ខ្លួនឯង
ជានិច្ច
។ ពួកគេមិនបានតូចចិត្តខ្លួនឯងនោះឡើយ ពួកគេ តែងតែលើកទឹក
ចិត្ត
ជំរុញឱ្យខ្លួនឯងមានការរៀនសូត្រអភិវឌ្ឍន៍ខ្លួនឯងជានិច្ច។
ជាចុងក្រោយ យើងអាចក្រលេកមើលប្អូនៗ
សិស្សានុសិស្សដែលទើបតែទទួលលទ្ធផលការប្រលងបាក់ឌុបនោះ ។
មានប្អូនមួយចំនួនដែលបានទទួលលទ្ធផលមិនសូវល្អ ប៉ុន្តែក៏មិនបានតូចចិត្តអ្វីឡើយ
ហើយពួកគេ នឹងខិតខំព្យាយាមរៀន អភិវឌ្ឍន៍ខ្លួនឱ្យបានចូលរៀនក្នុងសាកលវិទ្យាល័យជាបន្ត ។
ផ្ទុយទៅវិញ មានប្អូនមួយចំនួនដែលតូចចិត្តនឹងលទ្ធផលការប្រឡងរបស់ខ្លួន ទោះបីជាលទ្ធផលនោះបានល្អគួរសមហើយក៏ដោយ
។ អាក់អន់ចិត្តខ្លួនឯង
ស្តីបន្ទោសខ្លួនឯងថា មិនមានសមត្ថភាពគ្រប់គ្រាន់ វាហាក់បីដូចជាលទ្ធផលប្រឡងម្តងនេះជាអ្នកកំណត់ជោគវាសនារបស់ខ្លួន
ទៅហើយ មិនអាចប្រែប្រួលបាននោះឡើយ
។
យើងមិនបានសរុបថាគំនិតណាមួយល្អឬអាក្រក់នោះឡើយ
ក៏ប៉ុន្តែអ្វីដែលសំខាន់យើងគ្រាន់តែចង់បញ្ជាក់ថាការគិតរបស់យើងវាបង្ហាញ
ចេញទៅតាមសកម្មភាពរបស់យើងម្នាក់ៗតែប៉ុណ្ណោះ
។ ការជឿជាក់លើខ្លួនឯងងាយនឹងបាត់បង់ទៅវិញ
សម្រាប់អ្នកដែលមានគំនិតដែលមិនមានការអភិវឌ្ឍន៍
។ ហើយម្យ៉ាងទៀតជួនកាលពួកគេ ក៏ជឿជាក់លើខ្លួនឯងខ្លាំង
ហួសហេតុផងដែរ ។