Showing posts with label វិធិការពារ. Show all posts
Showing posts with label វិធិការពារ. Show all posts

Thursday, January 9, 2020

វិធីការពារជម្ងឺសរសៃឈាមខួរក្បាល សម្រាប់អ្នកដែលធ្លាប់មានជម្ងឺនេះ

វិធីការពារជម្ងឺសរសៃឈាមខួរក្បាល
សម្រាប់អ្នកដែលធ្លាប់មានជម្ងឺនេះ
 


          អ្នកដែលធ្លាប់មានជម្ងឺសរសៃឈាមខួរក្បាល ឱកាសដែលកើតឡើងវិញប្រហែល
 ជា ១៥​% នៅក្នុងឆ្នាំដំបូង និងចុះនៅ ១០% ក្នុងឆ្នាំទី ២ ហើយចុះមកនៅ ៥​ % ក្នុងឆ្នាំក្រោយៗមក ។ ការមិនមានរោគសញ្ញានៃជម្ងឺសរសៃឈាមខួរក្បាល  មិនមែនមានន័យថា ជម្ងឺជាសះស្បើយ ហើយតទៅនឹងមិនកើតទៀតនោះទេ ពីព្រោះ
ថាសរសៃឈាមមានការថយចុះជាបន្តបន្ទាប់ ។ សរសៃឈាមដែលនៅមិនទាន់ស្ទះ ប៉ុន្តែមានការរួមតូច អាចមានឱកាសស្ទះនៅពេលក្រោយ ។ សរសៃឈាមដែលប៉ោង ហើយនៅមិនទាន់ធ្លាយ ក៏មានឱកាសធ្លាយនៅពេលក្រោយបានដែរ ហើយមានរោគសញ្ញាថ្មីមកទៀត ។  ដូច្នេះហើយ ទោះបីជា អាការៈរោប្រសើរឡើងហើយក៏ដោយ ក៏មិនគួររស់នៅដោយក្តីប្រមាទនោះដែរ ត្រូវគ្រប់គ្រងកត្តា
ហានិភ័យ ផ្លាស់ប្តូរឥរិយាបថនៃការរស់នៅ ទម្លាប់ការរស់នៅប្រចាំថ្ងៃ អោយបាន
ត្រឹមត្រូវតាមរបៀបបែបផាសុខភាព ។
        ក្រៅពីការគ្រប់គ្រង ឬជៀសវាងកត្តាហានិភ័យហើយនោះ វេជ្ជបណ្ឌិត អាចអោយ
ថ្នាំ និងការព្យាបាលដូចតទៅនេះ ៖
        . ថ្នាំប្រឆាំងប្លាកែត (ថ្នាំការពារស្ទះសរសៃឈាម) អ្នកជម្ងឺស្ទះសរសៃឈាម គួរទទួលទានប្រឆាំងប្លាកែត (ដូចជា ថ្នាំអាស្ពីរីន) ហើយគួរទទួលទានថ្នាំនេះអស់
មួយជីវិត ។
        . ​ថ្នាំ​រំលាយ​កំណក​ឈាម  សម្រាប់អ្នកដែលមានជម្ងឺបេះដូងកន្ត្រាក់ខ្លាំង 
 (AF) បន្ទាប់ពីទទួលទានថ្នាំ ត្រូវត្រូតពិនិត្យរកពេលដែលឈាមកក ដែលហៅថា
 INR មានកំរិតរវាង ២ -៣ ហើយគួរទទួលទានថ្នាំអស់មួយជីវិត ។ ប្រសិនបើ
មានការពិបាក ក្នុងការទទួលទានថ្នាំនេះ អាចប្រើថ្នាំប្រឆាំងប្លាកែតជំនួសវិញក៏បាន 
 ប៉ុន្តែឱកាសដែលកើតហានិភ័យមានខ្ពស់ជាង ។
        .​ ការវះកាត់យកខ្លាញ់នៅផ្ទៃសរសៃឈាម វិធីនេះធ្វើបានចំពោះអ្នកដែលសរសៃឈាមក្រហមនៅក មានការស្ទះច្រើនជាង
៧០
% តែម្ខាង និងខួរក្បាលដែលខ្វះឈាមទៅចិញ្ចឹម ។
        . ការទទួលទានថ្នាំបញ្ចុះខ្លាញ់ ក្រុម Statin  ចំពោះអ្នកជម្ងឺដែលស្ទះ
សរសៃឈាម ជាពិសេសបើមាន កំរិតខ្លាញ់អាក្រក់
(LDL) ក្នុងឈាមច្រើន
ជាង ១០០ មក
/ឌល ។
        អ្នកជម្ងឺរោគដាច់សរសៃឈាមខួរក្បាល មិនមានថ្នាំការពារជាពិសេសនោះ
ឡើយ អ្វីដែលធ្វើបានគឺ ឈប់ទទួលទានស្រា
ឬ ភេសជ្ជៈដែលមានជាតិអាល់កុល គ្រប់គ្រងសម្ពាធឈាមឳ្យ​នៅកំរិតធម្មតា និងការហាត់ប្រាណជាប្រចាំ ។
 

ប្រសិនបើមិនចង់ស្លាប់ ឬពិការ
ពីជម្ងឺសរសៃឈាមខួរក្បាល
 
គួរធ្វើយ៉ាងណា ?



លោកអ្នកដែលមិនចង់ពិការឬបាត់បង់ជីវិតពីជម្ងឺនេះ គួរអនុវត្តតាមវិធី
សាស្ត្រដូចខាងក្រោម ៖

        . ស្វែងយល់ពីជម្ងឺសរសៃឈាមខួរក្បាល ។
        . ពិនិត្យរកកត្តាហានិភ័យខ្លួនឯង ។
        . ជៀសវាងកត្តាហានិភ័យ ឬគ្រប់គ្រងកត្តាហានិភ័យអោយមានកំរិត
ល្អប្រសើរ ។
        ៤.នៅពេលដែលកើតជម្ងឺនេះ គួរប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ លោកអ្នកអាចប្រសើរឡើងវិញបាន ក្រោយពេលចាក់ថ្នាំរំលាយឈាមកក ។




សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២