វិធីការពារជម្ងឺសរសៃឈាមខួរក្បាល
សម្រាប់អ្នកដែលធ្លាប់មានជម្ងឺនេះ
សម្រាប់អ្នកដែលធ្លាប់មានជម្ងឺនេះ
អ្នកដែលធ្លាប់មានជម្ងឺសរសៃឈាមខួរក្បាល
ឱកាសដែលកើតឡើងវិញប្រហែល
ជា
១៥% នៅក្នុងឆ្នាំដំបូង និងចុះនៅ ១០% ក្នុងឆ្នាំទី
២ ហើយចុះមកនៅ ៥ % ក្នុងឆ្នាំក្រោយៗមក ។ ការមិនមានរោគសញ្ញានៃជម្ងឺសរសៃឈាមខួរក្បាល មិនមែនមានន័យថា ជម្ងឺជាសះស្បើយ
ហើយតទៅនឹងមិនកើតទៀតនោះទេ ពីព្រោះ
ថាសរសៃឈាមមានការថយចុះជាបន្តបន្ទាប់
។ សរសៃឈាមដែលនៅមិនទាន់ស្ទះ ប៉ុន្តែមានការរួមតូច អាចមានឱកាសស្ទះនៅពេលក្រោយ ។ សរសៃឈាមដែលប៉ោង
ហើយនៅមិនទាន់ធ្លាយ ក៏មានឱកាសធ្លាយនៅពេលក្រោយបានដែរ ហើយមានរោគសញ្ញាថ្មីមកទៀត ។ ដូច្នេះហើយ ទោះបីជា អាការៈរោគប្រសើរឡើងហើយក៏ដោយ
ក៏មិនគួររស់នៅដោយក្តីប្រមាទនោះដែរ ត្រូវគ្រប់គ្រងកត្តា
ហានិភ័យ ផ្លាស់ប្តូរឥរិយាបថនៃការរស់នៅ
ទម្លាប់ការរស់នៅប្រចាំថ្ងៃ អោយបាន
ត្រឹមត្រូវតាមរបៀបបែបផាសុខភាព
។
ក្រៅពីការគ្រប់គ្រង
ឬជៀសវាងកត្តាហានិភ័យហើយនោះ វេជ្ជបណ្ឌិត អាចអោយ
ថ្នាំ និងការព្យាបាលដូចតទៅនេះ ៖
១. ថ្នាំប្រឆាំងប្លាកែត (ថ្នាំការពារស្ទះសរសៃឈាម) អ្នកជម្ងឺស្ទះសរសៃឈាម
គួរទទួលទានប្រឆាំងប្លាកែត (ដូចជា
ថ្នាំអាស្ពីរីន) ហើយគួរទទួលទានថ្នាំនេះអស់
មួយជីវិត
។
២. ថ្នាំរំលាយកំណកឈាម សម្រាប់អ្នកដែលមានជម្ងឺបេះដូងកន្ត្រាក់ខ្លាំង
(AF) បន្ទាប់ពីទទួលទានថ្នាំ
ត្រូវត្រូតពិនិត្យរកពេលដែលឈាមកក ដែលហៅថា
INR មានកំរិតរវាង
២ -៣ ហើយគួរទទួលទានថ្នាំអស់មួយជីវិត
។ ប្រសិនបើ
មានការពិបាក ក្នុងការទទួលទានថ្នាំនេះ អាចប្រើថ្នាំប្រឆាំងប្លាកែតជំនួសវិញក៏បាន
ប៉ុន្តែឱកាសដែលកើតហានិភ័យមានខ្ពស់ជាង ។
៣. ការវះកាត់យកខ្លាញ់នៅផ្ទៃសរសៃឈាម វិធីនេះធ្វើបានចំពោះអ្នកដែលសរសៃឈាមក្រហមនៅក
មានការស្ទះច្រើនជាង
៧០ % តែម្ខាង និងខួរក្បាលដែលខ្វះឈាមទៅចិញ្ចឹម ។
៧០ % តែម្ខាង និងខួរក្បាលដែលខ្វះឈាមទៅចិញ្ចឹម ។
៤. ការទទួលទានថ្នាំបញ្ចុះខ្លាញ់ ក្រុម Statin ចំពោះអ្នកជម្ងឺដែលស្ទះ
សរសៃឈាម ជាពិសេសបើមាន កំរិតខ្លាញ់អាក្រក់ (LDL) ក្នុងឈាមច្រើន
ជាង ១០០ មក/ឌល ។
សរសៃឈាម ជាពិសេសបើមាន កំរិតខ្លាញ់អាក្រក់ (LDL) ក្នុងឈាមច្រើន
ជាង ១០០ មក/ឌល ។
អ្នកជម្ងឺរោគដាច់សរសៃឈាមខួរក្បាល មិនមានថ្នាំការពារជាពិសេសនោះ
ឡើយ អ្វីដែលធ្វើបានគឺ ឈប់ទទួលទានស្រា ឬ ភេសជ្ជៈដែលមានជាតិអាល់កុល គ្រប់គ្រងសម្ពាធឈាមឳ្យនៅកំរិតធម្មតា និងការហាត់ប្រាណជាប្រចាំ ។
ឡើយ អ្វីដែលធ្វើបានគឺ ឈប់ទទួលទានស្រា ឬ ភេសជ្ជៈដែលមានជាតិអាល់កុល គ្រប់គ្រងសម្ពាធឈាមឳ្យនៅកំរិតធម្មតា និងការហាត់ប្រាណជាប្រចាំ ។
ប្រសិនបើមិនចង់ស្លាប់ ឬពិការ
ពីជម្ងឺសរសៃឈាមខួរក្បាល
គួរធ្វើយ៉ាងណា ?
ពីជម្ងឺសរសៃឈាមខួរក្បាល
គួរធ្វើយ៉ាងណា ?
លោកអ្នកដែលមិនចង់ពិការឬបាត់បង់ជីវិតពីជម្ងឺនេះ គួរអនុវត្តតាមវិធី
សាស្ត្រដូចខាងក្រោម
៖
១. ស្វែងយល់ពីជម្ងឺសរសៃឈាមខួរក្បាល
។
២. ពិនិត្យរកកត្តាហានិភ័យខ្លួនឯង
។
៣. ជៀសវាងកត្តាហានិភ័យ
ឬគ្រប់គ្រងកត្តាហានិភ័យអោយមានកំរិត
ល្អប្រសើរ ។
៤.នៅពេលដែលកើតជម្ងឺនេះ
គួរប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ លោកអ្នកអាចប្រសើរឡើងវិញបាន ក្រោយពេលចាក់ថ្នាំរំលាយឈាមកក
។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២