ការថែទាំប្រអប់ជើង
ការថែទាំប្រអប់ជើងបានយ៉ាងល្អ
អាចការពារការកាត់ប្រអប់ជើងបាន សម្រាប់
អ្នកជំងឺទឹកនោមផ្អែមភាគច្រើន ។បើទោះបីជាមិនអាចជៀសវាងការត្រូវកាត់ជើងចេញបាន
ប៉ុន្តែអាចថែទាំជើងខាងដែលនៅសល់និងអាចរស់នៅបានយ៉ាងមានសេចក្តីសុខតទៅក្រោម
ការមើលថែទាំយ៉ាងល្អពីក្រុមថែទាំសុខភាពប្រអប់ជើង
។
ការបង្ការការកាត់ប្រអប់ជើង អាចធ្វើបានដោយ ៖
• ការផ្តល់ចំណេះដឹងដើម្បីឱ្យអាចពិនិត្យឃើញបញ្ហាតាំងតែរយៈដំបូង
• ការផ្តល់សេវាកម្មបែបសង្គ្រោះបន្ទាន់
• ការពិនិត្យរកការឆ្លងមេរោគ
និងការផ្តល់ការព្យាបាលតាំងតែពីដំបូង
• ការគ្រប់គ្រងទឹកនោមផ្អែមឱ្យបានល្អបំផុត
• ការថែទាំដំបៅដោយក្រុមអ្នកជំនាញ
ដំបៅនៅនឹងប្រអប់ជើងរបស់អ្នកជំងឺទឹកនោមផ្អែម
បានបង្កឱ្យមានបញ្ហារឿងហិរញ្ញ
វត្ថុដ៏សំខាន់ ។ ប្រសិនបើត្រូវកាត់ប្រអប់ជើង
គឺត្រូវដេកសម្រាក់នៅមន្ទីរពេទ្យកាន់
តែយូរឡើង ត្រូវធ្វើស្តានីតិសម្បទា
និងត្រូវអាស្រ័យការថែទាំប្រកបដោយការ
យកចិត្តទុកដាក់ខ្លាំងនៅផ្ទះ
និងសេវាខាងផ្នែកសង្គមដែលត្រូវចំណាយជាច្រើន ។
អ្វីគឺជាមូលហេតុនៃការកើតដំបៅនៅប្រអប់ជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែម
?
ជាទូទៅបញ្ហានេះបង្កដោយមូលហេតុសំខាន់ៗ ដូចជា ៖
• ការខូចសរសៃប្រសាទ / បំផ្លាញ
(ការជ្រៀតជ្រេកតាមប្រព័ន្ធសរសៃប្រសាទ
ខាងចុងដែល បណ្តាលមកពីទឹកនោមផ្អែម ) ។
• ប្រអប់ជើងនិងម្រាប់ជើងខុសប្រក្រតី
ដូចជា ប្រអប់ជើង.... ឆ្អឹងមេជើងប៉ោង
ឡើង ឬមានប្រអប់ជើងខុសប្លែក
មិនត្រូវនឹងស្បែកជើងដែលពាក់ ។
• ឈាមទៅចិញ្ចឹមប្រអប់ជើងមិនគ្រប់គ្រាន់
(ការជ្រៀតជ្រេកនៃសរសៃឈាម
ដែលបណ្តាល មកពីទឹកនោមផ្អែម ) ។
• មានរបួសស្នាម
(អាចចាប់ផ្តើមពីរបួសតូចៗ ) ។
ការខូចសរសៃប្រសាទ /បំផ្លាញ
ការជ្រៀតជ្រេកនៃប្រព័ន្ធសរសៃប្រសាទខាងចុង
ធ្វើឱ្យមិនមានអារម្មណ៍
ឈឺជើង ស្ពឹកជើង និងនៅពេលមានរបួសស្នាមក៏មិនបានសង្កេត
ព្រោះមិនមាន
អារម្មណ៍ឈឺជើង ។ ស្បែកប្រអប់ជើង ច្រើនតែស្ងួតខ្លាំង និងងាយបែក ដាច់ រលាត់ ដែលជាហេតុបង្កឱ្យមានដំបៅ
និងឆ្លងមេរោគ ជាពិសេសអ្នកជំងឺដែលខូចសរសៃ
ប្រសាទ
ហើយមិនបានប្រើស្បែកជើងដែលសមស្របនឹងធ្វើឱ្យកើតដំបៅបានងាយឡើង ។
សូមអរគុណប្រភព មន្ទីរពេទ្យផ្យាថៃ ២