Showing posts with label រាតត្បាត. Show all posts
Showing posts with label រាតត្បាត. Show all posts

Wednesday, January 8, 2020

ជំងឺ​ពងបែក ដៃ ​ជើង និង​ មាត់

ជំងឺ​ពងបែក ដៃ ​ជើង និង​ មាត់
( Hand Foot Mouth disease )

ជម្ងឺពងបែកដៃ ជើង មាត់ 

        គឺជាជម្ងឺដែលឆ្លងហើយជួបប្រទះញឹកញាប់បំផុតចំពោះកុមារ ជាពិសេស
កុមារ អាយុតិចជាង ៥ ឆ្នាំ ។ មូលហេតុកើតឡើងដោយវីរុស Enterovirus
 71។ មេរោគនេះអាចជួបប្រទះបានពេញមួយឆ្នាំ ប៉ុន្តែ​ភាគ​ច្រើន​កើតឡើង
ក្នុងរដូវវស្សា ដែលច្រើនតែមានអាកាសត្រជាក់និងសើម ជាទូទៅជម្ងឺនេះ​មិន​ 
មាន​រោគសញ្ញា​ខ្លាំងក្លានោះទេ ។ 
 
ការឆ្លង​រាតត្បាតនៃជម្ងឺ 

          ការឆ្លងរាតត្បាតភាគច្រើន​ បង្កឡើងដោយការទទួលមេរោគចូល​ ដោយ
ការប៉ះពាល់ជាមួយអ្នកជម្ងឺ វីរុសឆ្លងតាមដៃ ឬរបស់លេង ដែលប្រឡាក់ទឹកមាត់ 
សំបោរ ទឹករងៃតាមរបួសនៅនិងស្បែក និងលាមក ហើយនិងកើតចេញពីការក្អក           ក្តាស់ដាក់គ្នា ជម្ងឺនេះច្រើនតែឆ្លងរាតត្បាតនៅសាលារៀនថ្នាក់មត្តេយ្យ ឬកន្លែង
ចិញ្ចឹមគាំពារកុមារ ដោយមានរយៈពេលប្រហែល ១ សប្តាហ៍មុនការលេចចេញ
នូវរោគសញ្ញា ដូច្នេះហើយ ទើបវាអាចឆ្លងបានដោយទាំងមិនមានរោគសញ្ញា ។

ដៃ Hand   

រោគសញ្ញា
 
          បន្ទាប់ពីទទួលវីរុស បាន ៣-៧ថ្ងៃ អ្នកជម្ងឺចាប់ផ្តើមបញ្ចេញរោគសញ្ញា ដោយមានកំដៅតិចៗ ឈឺមាត់ ហូរទឹកមាត់ ទទួលទានអាហារបានតិច  ដោយសារ
តែ មានរបួសនៅពិដានមាត់ និងថ្ពាល់ប៉ោង មានកន្ទួលក្រហម ឬកន្ទួលទឹកថ្លា នៅ
បរិវេណ ដៃ ជើង ជុំវិញគូថ និងអវយវៈភេទ អាចមានកន្ទួលតាមដងខ្លួន ដៃនិងជើង
បាន ហើយ ច្រើន តែមានរោគសញ្ញាប្រហែល ២-៣ ថ្ងៃ ហើយអាចប្រសើរឡើង
រហូតដល់ជាសះស្បើយ ក្នុងរយៈពេល ១ សប្តាហ៍ ។ រោគដៃ ជើង មាត់ ជាទួទៅមិន
គួរឱ្យ​ខ្លាចនោះទេ អាចជាទៅវិញបានដោយខ្លួនឯង ។ ភាគតិចប៉ុណ្ណោះដែលមាន
អាការៈខ្លាំងក្លា ច្រើនតែកើតពីវីរុស Enterovirus 71 ដែលធ្វើឱ្យ​រលាកខួរក្បាល ជាមួយនិងផ្លូវដង្ហើម និងប្រព័ន្ធលំហូរឈាមចុះខ្សោយ បាត់បង់ជីវិតយ៉ាងឆាប់រហ័ស ។ កុមារដែលមានអាការៈខ្លាំងក្លា ច្រើនតែមានកំដៅខ្ពស់ ស្ងៀមស្ងាត់ អស់កំលាំង  
ញ័រដៃ ដើរទ្រេតទ្រោត ក្អួតច្រើន ដកដង្ហើមហប និងប្រកាច់ ។ ប្រសិនបើមាន
រោគសញ្ញាទាំងនេះ​ គួរទៅជួបពេទ្យជាបន្ទាន់ ។

ការព្យាបាល 

ជម្ងឺដៃ ជើងមាត់​នៅមិនទាន់មានថ្នាំព្យាបាលជាពិសេស វិធីសាស្ត្រ​ការព្យាបាល ជាការព្យាបាលតាមរោគសញ្ញា​ដូចជា ថ្នាំបញ្ចុះកំដៅ ថ្នាំស្ពឹកជាពិសេសសម្រាប់របួស
ក្នុង មាត់ ទទួលទានទឹកអំបិលរ៉ែ ដើម្បីជំនួសការខ្វះទឹក ឱ្យ​អ្នកជម្ងឺទទួលទាន
អាហារទន់ៗ និងមិនក្តៅខ្លាំង ។

ជើង Foot
 
ការបង្ការរោគ 

ជម្ងឺដៃជើងមាត់​ នៅមិនទាន់មានវ៉ាក់សាំង បង្ការរោគនេះ ការការពារដែលសំខាន់
បំផុតគឺ ការបែងចែកអ្នកជម្ងឺដែលកើតរោគនេះមិនឱ្យ​ប៉ះពាល់អ្នកដទៃ ។ អ្នកថែទាំកុមារគួរលាង សំអាតដៃឱ្យ​បានញឹកញាប់ ដើម្បីការពារការឆ្លង
វីរុសទៅកុមារផ្សេងៗ លាងសំអាតរបស់ លេងឱ្យ​ញឹកញាប់ និងបរិស្ថាននៅជុំវិញ
ខ្លួន  ការលាងសំអាតដោយប្រើសាប៊ូ សាប៊ូម្សៅ ឬទឹកសំអាតទូទៅ អាចកំចាត់វីរុស
បាន ។ គួរប្រុងប្រយ័ត្នការមានអនាម័យនៃទឹក អាហារ និង របស់ដែលកុមារដាក់
ចូលមាត់ ។ សាលារៀនមិនគួរទទួលកុមារដែលមានជម្ងឺឱ្យ​ចូលរៀន រហូតដល់
ជាសះស្បើយ ដើម្បីការពារការឆ្លងមេរោគ ។ អាណាព្យាបាលគួរនាំកូន ដែលឈឺ
ទៅជួបពេទ្យ ទទួលការព្យាបាលតាមវេជ្ជបញ្ជារ ប្រាប់សាលារៀន និងកុមារ
គួរ ឈប់រៀនរហូតដល់ជាសះស្បើយ ដែលចំណាយពេលវេលាប្រហែល ៧-១០
​ថ្ងៃ​ ជម្ងឺនិង ជាសះស្បើយបានដោយខ្លួនឯង។ ប៉ុន្តែគួរប្រុងប្រយ័ត្នរោគសញ្ញា
ដែលអន្តរាយជាភាវៈជ្រាតជ្រែក ដូចដែលបានពោលមកនោះ​ ។

              
មាត់ Mouth

ការគ្រប់គ្រងរោគ
 
ប្រសិនបើមានកុមារកើតជម្ងឺនេះច្រើន អាចចាំបាច់ត្រូវបិទសាលារៀន ឬ
ថ្នាក់ រៀន ប្រហែល ១ សប្តាហ៍ នឹងធ្វើការសំអាតសម្លាប់មេរោគ ដោយប្រើ
សារធាតុ កំចាត់ ( ២០ លីត្រ ចំពោះទឹក ១ លីត្រ) ឬទឹកថ្នាំសំអាតដែល
ប្រើតាមផ្ទះ ។ 


សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២