ការខូច ឬសរសៃឈាមឡើងរឹង
គឺជាមូលហេតុនៃការស្ទះសរសៃឈាមដែលជួប
ប្រទះជាញឹកញាប់បំផុត បណ្តាលមកពីអ្នកជម្ងឺមាន កត្តាហានិភ័យដូចជា អាយុច្រើន
សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម ពិសាបារី ឬខ្លាញ់ក្នុងឈាមខ្ពស់ អ្នកជម្ងឺ
ខ្លះអាចមានកត្តាហានិភ័យតែមួយឬច្រើនរួមគ្នានៅក្នុងមនុស្សម្នាក់ក៏មាន ។
សរសៃឈាមរបស់អ្នកជម្ងឺទាំងនេះ ចាប់ផ្តើមឡើង រឹងបន្តិចម្តង ៗ
ហើយតូចចង្អៀតរឿយៗ ដែលបណ្តាល មកពី ខ្លាញ់ Fibrin និងកាល់ស្យូម
មកប្រមូលផ្តុំ នៅនិងផ្ទៃសរសៃឈាម ដែលគេហៅថា Plaque នៅពេលដែល plaque មានទំហំធំឡើងៗ រហូតដល់ប្រហោងក្នុងសរសៃឈាមកាន់តែចង្អៀត
បានបង្កើតអោយសរសៃឈាមស្ទះ ហើយបណ្តាលអោយខ្វះឈាមទៅចិញ្ចឹមខួរក្បាល
។ មុខងារខួរក្បាលឈប់ដំណើរការ ហើយកើតរោគសញ្ញា នៃជម្ងឺសរសៃឈាមខួរក្បាលនេះឡើង ។
សូមអរគុណប្រភពពី
វេជ្ជបណ្ឌិត សុរ័តន៍ ប៊ុនយៈការៈគុន
វេជ្ជបណ្ឌិត សម្បត្តិ មុងទ្វីភង្សា
មន្ទីរពេទ្យផ្យាថៃ 1 & 2
វេជ្ជបណ្ឌិត សុរ័តន៍ ប៊ុនយៈការៈគុន
វេជ្ជបណ្ឌិត សម្បត្តិ មុងទ្វីភង្សា
មន្ទីរពេទ្យផ្យាថៃ 1 & 2