Showing posts with label វិធីបង្កា. Show all posts
Showing posts with label វិធីបង្កា. Show all posts

Wednesday, February 26, 2020

ជំងឺពកកែវភ្នែក ជំងឺកន្ទុយថ្លែន (PINGUECULA & PTERYGIUM)


             ជំងឺពកកែវភ្នែក ជំងឺកន្ទុយថ្លែន (PINGUECULA & PTERYGIUM)

  ជំងឺពកកែវភ្នែក (PINGUECULA) ជាដុំសាច់នៅជាលិកាកែវភ្នែកពណ៌ស ខាងផ្នែក
កញ្ចក់ភ្នែកខ្មៅ មានលក្ខណៈ​​​កាន់តែក្រាស់ឡើង ឬប៉ោងចេញមូលមានពណ៌សឬលឿងច្រើន
​​តែជួបប្រទះនៅគល់ភ្នែកច្រើនជាងកន្ទុយភ្នែក ។ ជួនកាលកើតឡើងបានទាំងពីរបរិវេណនៅពេល
ដែលរលាកតែងមានអាការៈផ្សា ក្រហាយភ្នែក និងភ្នែកក្រហមនៅត្រង់បរិវេណដែលកើត ។
 
                កន្ទុយថ្លែន (PTERYGIUM) ជាកន្ទុយថ្លែនដែលរីកធំនិងក្រាស់ឡើង រហូតដល់រាល់ដាលទៅ​
ក្នុងស្រទាប់កញ្ចក់ខ្មៅ មានលក្ខណៈសណ្ធានបីជ្រុងដែលមានស្រទាប់ភ្នែកស និងចុងលយចូលទៅក្នុង
កញ្ចក់កែវភ្នែកខ្មៅ អាចកើតបានទាំងគល់ភ្នែកនិងចុងភ្នែក ប៉ុន្តែច្រើនតែជួបជាញឹកញាប់នៅនឹង
គល់ភ្នែក ។ 

មូលហេតុនៃជំងឺ

          ភស្តុតាងវេជ្ជសាស្ត្របញ្ជាក់ថា អាចកើតឡើងដោយសារតែភ្នែកត្រូវកាំរស្មីយូវី នៃពន្លឺព្រះអាទិត្យ
ជាប់គ្នាយូរឆ្នាំ បណ្តាលឱ្យកោសិកានៅភ្នែកសបង្កើតនូវសារធាតុប្រូតេអ៊ីន និងជាតិខ្លាញ់ច្រើនជាង
ធម្មតា ដែលក្រោយមកក្លាយជាដុំ ឬបន្ទះក្រាស់នៅជិតកញ្ចក់ភ្នែក ។ ដោយសារតែប្រទេសកម្ពុជា
មានពន្លឺព្រះអាទិត្យពេញមួយឆ្នាំ ដូច្នោះហើយ ទើបជួបប្រទះអ្នកដែលកើតជំងឺដុះកន្ទុយថ្លែនជា
ញឹកញាប់ ។ 

រោគសញ្ញា

          អ្នកជំងឺអាចមិនមានរោគសញ្ញាណាមួយនោះទេ ប៉ុន្តែប្រសិនបើមានអាការៈរលាកពកកែវភ្នែក ភ្នែកឡើងក្រហមត្រងបរិវេណជុំវិញ ហើយមានអារម្មណ៍ថាក្រហាយហាក់ដូចជាមានម្សៅចូលភ្នែក ។ ជំងឺពកកែវភ្នែក និងជំងឺដុះកន្ទុយថ្លែន មិនមែនជាសាច់កាច ឬមហារីកនោះទេ​ ប៉ុន្តែធ្វើឱ្យ ភ្នែករលាក
បានច្រើនជាងធម្មតា គួរបង្ការមិនឱ្យមានការរលាកពកកែវភ្នែកញឹកញាប់ ពីព្រោះវាអាច បណ្តាលឱ្យ
កើតជំងឺដុះកន្ទុយថ្លែនដែលមានដុំសាច់លយចូលទៅបាំងចំកណ្តាលកែវភ្នែក បង្កឱ្យស្រវាំងភ្នែក
មើលមិនច្បាស់ ។ 

វិធីការពារ

          គួរជៀសវាងមិនឱ្យភ្នែកត្រូវពន្លឺព្រះអាទិត្យ ខ្យល់ ធូលីនិងផ្សែង គួរពាក់វ៉ែនតាការពារកំដៅ
ថ្ងៃនៅពេលដែលចេញទៅក្រៅត្រូវកំដៅថ្ងៃខ្លាំង ហើយវ៉ែនតាគួរមានគុណសម្បតិ្តដូចខាងក្រោម ៖
                ១. វ៉ែនតាដែលលាបឱ្យរលោងនូវសារធាតុម្យ៉ាងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារពន្លឺថ្ងៃ អ៊ុលត្រាវីយូឡេត៍ ។
          ២. វែនតាអាចកាត់បន្ថយចំណាំងរបស់ពន្លឺថ្ងៃបាន ភាពរឹង និងពណ៌របស់កញ្ចក់មានលក្ខណៈ
ស្រទន់ដើម្បីសម្រាលកម្រិតចាំងនេះពន្លឺមានអារម្មណ៍ត្រជាក់ភ្នែក ។ដូច្នេះហើយគួរជ្រើសរើសពណ៌
និងភាពរឹងតាមការពេញចិត្តរបស់អ្នកប្រើប្រាស់ ។ ប្រសិនបើឱ្យមានការបង្កាកាន់តែពេញលេញថែម
ទៀត គួរពាក់មួករាងវែងបន្តិច ព្រោះថាវ៉ែនតាមិនអាចការពារកំដៅថ្ងៃពីខាងៗបាននោះទេ ។
                ៣. សម្រាប់អ្នកដែលធ្វើការនៅឧស្សាហកម្មលោហៈ បានទទួលរងនូវកាំរស្មីអ៊ុលត្រាវីយូឡេត៍​​
ក្នុងកំរិតខ្ពស់ណាស់ គួរពាក់វ៉ែនតាការពារកាំរស្មីជាប់ជានិច្ច ហើយគួរប្រើម៉ាសពិសេសការពារកាំរស្មី
ក្នុងកំឡុងពេលអនុវត្តិការងាររាល់លើក ។ 

វិធីសាស្ត្រការព្យាបាល 

          ក្នុងករណីដែលដុំសាច់នៅតូច ហើយមានការថែរក្សាបានល្អ នឹងជួយមិនឱ្យមានអាការៈខុស
ប្រក្រតី គួរព្យាយាមជៀសវាងកត្តាដែលជំរុញឱ្យមានការរលាក ដោយការពាក់វ៉ែនតាដើម្បីការពារ
កំដៅថ្ងៃ ខ្យល់ ធូលី លំអង ផ្សែង មិនគេងយប់ពេក កាត់បន្ថយការទទួលទានជាតិស្រវឹង និងបិទភ្នែក
ដើម្បីសម្រាកភ្នែកជាប្រចាំ ឬមើលឆ្ងាយ ប្រហែលជា ២-៣ នាទីរៀងរាល់មួយម៉ោងម្តង នៅពេលដែល
អានសៀវភៅ ឬធ្វើការដែលចាំបាច់មើលវត្ថុក្នុងរយៈចម្ងាយជិត ការអនុវត្តិដូចខាង
លើនេះនឹងធ្វើឱ្យភ្នែកអ្នកកាន់តែប្រសើរឡើង ។
                ប្រសិនបើរលាក គួរប្រើថ្នាំបន្តក់ភ្នែកតាមវេជ្ជបញ្ជា ដើម្បីកាត់បន្ថយការរលាក ប៉ុន្តែប្រសិនបើ
ភ្នែកមិនក្រហម រមាស់ ក្រហាយ ក៏មិនគួរបន្តក់ថ្នាំភ្នែក ព្រោះថ្នាំអាចជួយកាត់បន្ថយការរលាក់តែ
ប៉ុណ្ណោះ មិនមែនធ្វើឱ្យកន្ទុយថ្លែនបាត់នោះទេ ។
   ជំងឺពកកែវភ្នែក ឬជំងឺដុះកន្ទុយថ្លែនទំហំតូចមិនមានគ្រោះថ្នាក់អ្វីដល់ភ្នែកនោះទេ ប្រសិនបើថែ
រក្សាបានល្អ ជៀសវាងមិនឱ្យមានការរលាក ក៏មិនមានផលប៉ះពាល់ដល់លក្ខណៈបុគ្គល ។ ដូច្នោះហើយ
ការវះកាត់ដើម្បីយកកន្ទុយថ្លែនចេញគឺមិនមានការចាំបាច់នោះឡើយ ។ ចំណែកឯកន្ទុយថ្លែនដែលមាន
ទំហំធំ និងមានការរលាកញឹកញាប់រហូតមើលមិនច្បាស់ គ្រូពេទ្យមានការណែនាំឱ្យវះកាត់យកកន្ទុយ
ថ្លែនចេញ ។
         
ការបកកន្ទុយថ្លែន 

                ការបកកន្ទុយថ្លែនអាចប្រើថ្នាំស្ពឹកបាន ដោយមិនចាំបាច់ប្រើថ្នាំសន្លប់នោះទេ ហើយអ្នកជំងឺ មិនចាំបាច់សម្រាកនៅមន្ទីរពេទ្យនោះឡើយ ។ មានវិធីបកកន្ទុយថ្លែន ៣ ប្រភេទដូចខាងក្រោម ៖
១. វិធីបកកន្ទុយថ្លែន បែបធម្មតា
                ជាទូទៅគ្រូពេទ្យនឹងបកកន្ទុយថ្លែនចេញ រួចហើយទុកបរិវេណដែលបកនោះឱ្យស្រទាប់សាច់ដុំផ្សាំដោយខ្លួនឯង ។ វាជាវិធីសាស្ត្រការ
ព្យាបាលដែលប្រើពេលតិច ប៉ុន្តែមានឱកាសច្រើនដែលវា ត្រឡប់កើតឡើងវិញម្តងទៀត ។
                ២. វិធីបកកន្ទុយថ្លែន បែបបណ្តុះស្រទាប់សាច់ថ្មី ដោយប្រើស្រទាប់សាច់ភ្នែកផ្នែកស
          គ្រូពេទ្យនឹងបកកន្ទុយថ្លែនចេញ រួចហើយកាត់យកស្រទាប់សាច់ភ្នែកផ្នែកសដែលភាគច្រើននៅក្រោមត្របកភ្នែកខាងលើមកប៉ះ
ដើម្បីបណ្តុះសាច់ក្នុងបរិវេណដែលបានបកចេញ ។ ការវះកាត់ដោយវិធីនេះ កាត់បន្ថយឱកាស
ការកើតឡើងវិញនៃកន្ទុយថ្លែនបានយ៉ាងច្រើន កាលពីមុនបានប្រហែលជា ៤០ - ៥០ ភាគរយ 
មកសល់ត្រឹមតែ ៥ - ១០ ភាគរយតែប៉ុណ្ណោះ ។ ហើយមន្ទីរពេទ្យ ច័កស៊ុ រត្តនីន ជាមន្ទីរពេទ្យ
ឯកជនដំបូងគេដែលចាប់ផ្តើមការព្យាបាលដោយវិធីនេះ ។
                ៣. វិធីបកកន្ទុយថ្លែនដោយការបណ្តុះស្រទាប់សាច់ថ្មី ដោយប្រើសាច់សុក
          វិធីនេះអាចប្រើនៅក្នុងករណីដែលមិនអាចប្រើស្រទាប់សាច់ភ្នែកផ្នែកសបាន ដូចជាសាច់
ភ្នែកមានដំបៅច្រើន ឬមានទឹកដក់ភ្នែកចាំបាច់ត្រូវរក្សាទុកសាច់ស្រទាប់ភ្នែកផ្នែកសដើម្បីការវះកាត់
ទឹកដក់ភ្នែកក្នុងពេលអនាគត ។ 

ការថែរក្សាក្រោយពេលបកកន្ទុយថ្លែន 

          ១. ហាមទឹកចូលភ្នែកពី ៧-១០ ថ្ងៃ
          ២. ហាមញីភ្នែក ២ សប្តាហ៍
          ៣. ត្រូវជៀសវាង កំដៅថ្ងៃ ខ្យល់ ធូលី និងផ្សែង ដើម្បីការពារកន្ទុយថ្លែនកើតឡើងវិញ ។
  
សូមអរគុណ !!!