Showing posts with label ដើរខុសប្រក្រតី. Show all posts
Showing posts with label ដើរខុសប្រក្រតី. Show all posts

Wednesday, January 8, 2020

បេះដូងតូចរបស់កុមារដើរខុសប្រក្រតី

បេះដូងតូចរបស់កុមារដើរខុសប្រក្រតី


- ជំងឺបេះដូងដើរខុសប្រក្រតីក្នុងវ័យកុមារ ច្រើនតែជួបប្រទះឃើញថា បេះដូងដើរលឿនខុសប្រក្រតី កើត បាត់ៗ ។ ប្រសិនបើមិនបានទទួលការ
ព្យាបាល និងមានរោគសញ្ញានៅលើសពី ២៤ ម៉ោង អាចបណ្តាល
ឱ្យមានបញ្ហាជំងឺខ្សោយបេះដូងបាន ។
- បេះដូងដើរខុសប្រក្រតីក្នុងវ័យកុមារភាគច្រើនកើតចេញពីភាពខុស
ប្រក្រតីមកតាំងពីកំណើត ឬអាចកើតក្រោយពីមានបញ្ហាប្រឹសបេះដូងធ្លុះ                     សាច់ដុំបេះដូងរលាក ។
- ការផ្លាស់ប្តូរព្រឹត្តិកម្មផ្សេងៗ អាចជួយបង្ការជំងឺបេះដូងដើរខុសប្រក្រតីបាន ។ 

រោគសញ្ញា

ភាគច្រើនបេះដូងដើរខុសប្រក្រតីច្រើនតែមិនមានរោគសញ្ញា ប៉ុន្តែអាចសង្កេត
ឃើញមានរោគសញ្ញាមានដូចជា៖ 

- ញ័រដើមទ្រូង បេះដូងដើរលឿន ពេលគេងលក់ ឬពេលសម្រាក់ ដោយកុមារ
មិនបានយំ ឬរត់លេងនោះឡើយ ។
- ចង្វាក់ការដើររបស់បេះដូងដើរមិនទៀងទាត់ ជួនកាលដូចមានអារម្មណ៍ថាបេះដូងឈប់ដើរក៏មាន ។
- កុមារ អស់កំលាំង ឬមានអាការៈងងិតមុខ ។ 

ប្រសិនបើបេះដូងដើរខុសប្រក្រតីរហូតមិនអាចស្រូបឈាមទៅផ្គត់ផ្គង់តាម
ធម្មតាអស់រយៈពេលយូរ បេះដូង អាចឈប់ធ្វើការបាន ដូច្នេះហើយ
អាណាព្យាបាលគួរប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់ ពេលមានអាការៈ
ទាំងនេះ ៖ 

        - ង៉ិកង៉ក អន្ទះអន្ទែងក្នុងខ្លួន
        - ដៃជើងអស់កំលាំងភ្លាមៗ
        - ងងិតមុខ ខ្យល់ចាប់
        - ដកដង្ហើមមិនចេញ
        - ណែនដើមទ្រូង ញ័រដើមទ្រូង 


ការត្រូតវិនិច្ឆ័យ 


        - សាកសួរប្រវត្តិនិងពិនិត្យរាងកាយ ពីព្រោះថាកុមារខ្លះងាចញ៉ាំកាហ្វេ ឬភេសជ្ជៈប៉ូវកំលាំងដោយមិនបានប្រាប់ឳពុកម្តាយ  ឬអាចមានជំងឺប្រភេទខ្លះ
ដូចជា ៖ ទឹកនោមផ្អែម លើសសម្ពាធឈាម ជាដើម ។

        - ពិនិត្យចង្វាក់បេះដូង (Electrocardiogram) ពេលគេងលក់ ។

        - ដាក់ឧបករណ៍តាមដានចង្វាក់បេះដូង (Holter monitor) សម្រាប់កុមារ
ដែលមានអាការៈញឹកញាប់ប៉ុន្តែមិនមានអាការៈគ្រប់ពេលនោះ ។
        - ការពិនិត្យដោយធ្វើអេកូសាស្ត្រ (Echocardiogram) ដើម្បីពិនិត្យ
មើលប្រសិទ្ធភាពការធ្វើការរបស់បេះដូង ។ 


ការសង្កេតរោគសញ្ញាការដើរខុសប្រក្រតីរបស់បេះដូងរបស់កុមារនោះ បានដោយ
ពិបាក ជាពិសេសកុមារតូចៗ ។ យ៉ាងណាក៏ដោយអាណាព្យាបាលមិន គួរមើល
រំលងរោគសញ្ញាតិចតួចណាមួយនោះឡើយ ។ ជាពិសេស គួរណែនាំឱ្យកូនៗ 
តូចៗរបស់លោកអ្នកជៀសវាងពីព្រឹត្តិកម្មផ្សេងៗ ដូចជាការញ៉ាំច្រើនខុស
ប្រក្រតី ធ្វើឱ្យលើសគីឡូ ញ៉ាំអាហារដែលមិនមានប្រយោជន៍ដល់សុខភាព ប្រាប់ពីការហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីបង្ការហានិភ័យផ្សេងៗ                              ដែលអាចកើតឡើងបាន ។
 
 

សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២