Wednesday, February 26, 2020

ការវិនិច្ឆ័យ ជំងឺសរសៃឈាមខួរក្បាល

ការវិនិច្ឆ័យ ជម្ងឺសរសៃឈាមខួរក្បាល

វេជ្ជបណ្ឌិតធ្វើការវិនិច្ឆ័យជម្ងឺនេះតាម ៖ 

        . ប្រវត្តិរោគសញ្ញាខាងខួរក្បាលដែលកើតឡើងភ្លាម ៗ
        . ការត្រួតពិនិត្យរាងកាយរកភាពខុសប្រក្រតីនៃប្រព័ន្ធប្រសាទ ឬអត់ ។
        .​ ការវិនិច្ឆ័យដោយការឆ្លុះខួរក្បាល ។ 

ការថតឆ្លុះខួរក្បាលដើម្បីវិនិច្ឆ័យជម្ងឺសរសៃឈាមខួរក្បាលនៅបច្ចុប្បន្ននិយមប្រើមាន
២ វិធី ៖
        . ការថតឆ្លុះខួរក្បាលដោយកុំព្យូទ័រ ឬ ស៊ីធី ស្កេន ( Computerized tomography scan CT scan ) ជាវិធីចាស់ ត្រូវបាញ់កាំរស្មី អោយកុំព្យូទ័រគណនាផលជារូបភាព
ខួរក្បាល ដែលកាត់ជាផែនដើម្បីអោយវេជ្ជបណ្ឌិតវិនិច្ឆ័យ ។ មានចំនុចល្អ គឺ ធ្វើរហ័ស ប្រហោងដែលដាក់ក្បាលអ្នកជម្ងឺចូលមានទំហំធំ ហើយជ្រៅ ។  ម៉ាស៊ីននេះមានប្រើ
ទូទៅ និងតម្លៃថោកសមរម្យ ។ ប៉ុន្តែមានចំនុចមិនល្អគឺ រូបភាពមិនច្បាស់ មិនឃើញរូបភាពខួរក្បាលដែលខ្វះឈាមទៅផ្គត់ផ្គង់ នៅពេល ៣ ម៉ោងដំបូង ។​

. ការថតឆ្លុះរូបភាពខួរក្បាលដោយកំព្យូរទ័រដោយប្រើម៉ាញេទិក អេ រៃ ( Magnetic Resonance imaging ឬ​ MRI ) ជាឧបករណ៍វេជ្ជសាស្ត្រសម័យថ្មី ធ្វើការយឺតប៉ុន្តែ
បានរូបភាពច្បាស់ជាង ឃើញបរិវេណខួរក្បាលដែលខ្វះឈាម ទៅផ្គត់ផ្គង់បាន
តាំងតែរយៈពេលដំបូង ។ ប៉ុន្តែត្រូវអាស្រ័យការសហការនៃអ្នកជម្ងឺ ដោយដេកស្ងៀមៗ ប្រហោងដែលដាក់ក្បាលចូលទៅមានទំហំតូច និងមានសំលេងខ្លាំង មានតម្លៃខ្ពស់ ហើយឧបករណ៍នេះមានមិនច្រើន ។ ជាទូទៅ ឧបករណ៍ទាំងពីរបែបនេះ ឆ្លុះតែខួរក្បាល ប្រសិនបើត្រូវការឆ្លុះមើលសរសៃឈាមខួរក្បាល ត្រូវមានវេជ្ជបញ្ជាបន្ថែម ។
ដោយបែបដែលប្រើកាំរស្មីអ៊ិច ត្រូវចាក់ថ្នាំពណ៌និងធ្វើបានចំពោះឧបករណ៍
ដែលថ្មីទាន់សម័យ ទទួលរូបភាពច្រើនរូបក្នុងការបាញ់ពណ៌ម្តង ដូចជា ការថតឆ្លុះ
ដោយកំព្យូទ័រ ៦៤ ១២៨ ឬ ២៥៦ ស្លៃដ៍ ហើយហៅការថតឆ្លុះនេះថា ការឆ្លុះ
សរសៃឈាមដោយការថតឆ្លុះដោយកំព្យូទ័រ​ ( Computerizd tomography angiography scan CTA scan ) ។ ចំពោះឧបករណ៍ម៉ាញ៉េទិក អាចធ្វើបានដោយមិនចំបាច់ចាក់
ថ្នាំពណ៌ ហៅការថតឆ្លុះនេះថា ការឆ្លុះសរសៃឈាមខួរក្បាលដោយម៉ាញេទិក
( Magnetic resonance angiography
 MRA) ។ 


 សូមអរគុណប្រភពមន្ទីរពេទ្យផ្យថៃ ២

No comments:

Post a Comment