Showing posts with label ការអភិវឌ្ឍន៍ខ្លួនឯង. Show all posts
Showing posts with label ការអភិវឌ្ឍន៍ខ្លួនឯង. Show all posts

Tuesday, December 24, 2019

ប្តូរគំនិត ជីវិតកាន់តែមានន័យ

ប្តូរគំនិត ជីវិតកាន់តែមានន័យ 


គំនិតយើងបែងចែកចេញជាពីរប្រភេទ ជាទូទៅ គឺ ៖

- ផ្លាស់ប្តូរគំនិត ជីវិតយើងនឹងកាន់តែមានន័យ
- ការព្យាយាមមិនមែនជារឿងដែលគួរឱ្យខ្លាច ការប្រឈមមុខនឹងបញ្ហាប្រឈមក៏ជារឿងមួយដែលត្រូវមាន ។
-​ការអភិវឌ្ឍន៍ខ្លួនយើងជានិច្ចដើម្បីទទួលបាននូវភាពជោគជ័យ ។

១. គំនិត ឬការគិតបែបមិនមានការអភិវឌ្ឍន៍ មានមនុស្សជាច្រើន បានជឿជាក់នូវអ្វីដែលខ្លួនមាន អ្វីដែលខ្លួនបានប្រព្រឹត្ត ថាជារបស់ដែលមិនអាចប្រែប្រួលបាន ។ ជឿទៅលើសមត្ថភាព សតិបញ្ញារបស់ខ្លួនថា ជារបស់បានមកតាំងពីកំណើត ជាអ្វីដែលយើងមិនអាចរកមកបាន ដោយការព្យាយាម ។ ជាទូទៅពួកគេមិនសូវមានការព្យាយាមប៉ុន្មាននោះទេ ព្រោះពួកគេគិតថា ការព្យាយាមតែងបន្ទាប់បន្ថយនូវកិត្តិយសកេរ្តិ៍ឈ្មោះរបស់គេដែលធ្លាប់តែល្អ ។ ពួកគេតែចង់បាននូវសេចក្តីសម្រេចតាំងតែពីលើកដំបូង នៅពេលដែលពួកគេត្រូវធ្វើអ្វីមួយពួកគេ រំពឹង គិតចង់បានសេចក្តីសម្រេច ភាពជោគជ័យ ភាពសម្បូរបែប តាំងតែពីលើកទីមួយ ពួកគេខ្លាចការបរាជ័យ មានភាពខ្មាស់អៀន អន់ចិត្ត​ តូចចិត្ត ដោះសារ បន្ទោសអ្នកដទៃ ប្រសិនបើគេធ្វើអ្វីមួយមិនបានសម្រេចដូចបំណង ។

ទាំងនេះវាផ្ទុយទៅគំនិតមួយទៀតនោះគឺ

២. គំនិត ឬការគិតដែលមានការអភិវឌ្ឍន៍ មនុស្សមួយចំនួនទៀត នៅពេលដែលជួបបញ្ហាការពិបាក
ដោះស្រាយ ឬជួបប្រទះនូវអ្វីមួយថ្មី ជួបប្រទះការប្រឈមផ្សេងៗនោះ ពួកគេតែងតែរីករាយនឹងស្វែងរកដំណោះស្រាយ ព្យាយាមអភិវឌ្ឍន៍ខ្លួនឯង
ជានិច្ច ។ ពួកគេមិនបានតូចចិត្តខ្លួនឯងនោះឡើយ ពួកគេ តែងតែលើកទឹក
ចិត្ត ជំរុញឱ្យខ្លួនឯងមានការរៀនសូត្រអភិវឌ្ឍន៍ខ្លួនឯងជានិច្ច។

ជាចុងក្រោយ យើងអាចក្រលេកមើលប្អូនៗ សិស្សានុសិស្សដែលទើបតែទទួលលទ្ធផលការប្រលងបាក់ឌុបនោះ ។ មានប្អូនមួយចំនួនដែលបានទទួលលទ្ធផលមិនសូវល្អ ប៉ុន្តែក៏មិនបានតូចចិត្តអ្វីឡើយ ហើយពួកគេ នឹងខិតខំព្យាយាមរៀន អភិវឌ្ឍន៍ខ្លួនឱ្យបានចូលរៀនក្នុងសាកលវិទ្យាល័យជាបន្ត ។ ផ្ទុយទៅវិញ មានប្អូនមួយចំនួនដែលតូចចិត្តនឹងលទ្ធផលការប្រឡងរបស់ខ្លួន ទោះបីជាលទ្ធផលនោះបានល្អគួរសមហើយក៏ដោយ ។ អាក់អន់ចិត្តខ្លួនឯង ស្តីបន្ទោសខ្លួនឯងថា មិនមានសមត្ថភាពគ្រប់គ្រាន់ វាហាក់បីដូចជាលទ្ធផលប្រឡងម្តងនេះជាអ្នកកំណត់ជោគវាសនារបស់ខ្លួន
ទៅហើយ មិនអាចប្រែប្រួលបាននោះឡើយ ។
យើងមិនបានសរុបថាគំនិតណាមួយល្អឬអាក្រក់នោះឡើយ ក៏ប៉ុន្តែអ្វីដែលសំខាន់យើងគ្រាន់តែចង់បញ្ជាក់ថាការគិតរបស់យើងវាបង្ហាញ
ចេញទៅតាមសកម្មភាពរបស់យើងម្នាក់ៗតែប៉ុណ្ណោះ ។ ការជឿជាក់លើខ្លួនឯងងាយនឹងបាត់បង់ទៅវិញ 

សម្រាប់អ្នកដែលមានគំនិតដែលមិនមានការអភិវឌ្ឍន៍ ។ ហើយម្យ៉ាងទៀតជួនកាលពួកគេ ក៏ជឿជាក់លើខ្លួនឯងខ្លាំង
ហួសហេតុផងដែរ ។