Tuesday, December 24, 2019

រោគសញ្ញាសំរាប់ស្រ្តីមានផ្ទៃពោះ

សម្រាប់ស្ត្រីមានផ្ទៃពោះ

 
ស្ត្រីជាម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់ថែទាំរាងកាយកំឡុង
ពេលមានផ្ទៃពោះ
ដើម្បីធានាសុវត្ថិភាពរបស់ទារក
នៅពេលដែលមានផ្ទៃពោះជាការល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការ
ថែទាំ
មុនសម្រាលកូន អ្នកនឹងចាប់ផ្តើមយកចិត្តទុកដាក់អោយបានដិតដល់
ទៅនឹងរាងកាយរបស់អ្នកដើម្បីជៀសវាងបញ្ហាដែលអាចកើតមានឡើង ពិតប្រាកដ
ណាស់
អ្នកគួរយល់ដឹងអំពីរោគសញ្ញានីមួយៗដែលអាចកើតឡើង។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបានការព្យាបាលជាបន្ទាន់ បញ្ហាទាំងនេះមានដូចជា៖
 
1. ហូរឈាម បន្តិចបន្តិចនៅពេលមានផ្ទៃពោះដំបូងគឺជារោគសញ្ញាធម្មតាដែលបង្ហាញ
ថា
​ ​ អំប្រ៊ីយ៉ុងកំពុងបង្កើតនៅក្នុងស្បូន ប៉ុន្តែប្រសិនបើអ្នកហូរឈាមខ្លាំង ឈឺពោះធ្ងន់ធ្ងរ 
និង ការឈឺចាប់នោះ វាអាចជារោគសញ្ញានៃការមានគភ៌ក្រៅស្បូន ការមានគភ៌ក្រៅស្បូន គឺនៅពេលដែលមេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀតក្រៅពីស្បូន។ ដូច្នេះវាគម្រាម​
គំហែង​ដល់​អាយុជីវិត​របស់ម្តាយ​បាន​ ។
បញ្ហាផ្សេងទៀងដែលអាចសង្កេតឃើញ
ក្រៅពីការហូរឈាមធ្ងន់
ធ្ងរ គឺ ការរលូតកូន ការហូរឈាមណាមួយដែលកើតឡើងនៅក្នុងកំឡុងពេលមានផ្ទៃពោះ តម្រូវឱ្យមានការពិចារណានិងការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ

2. ការចង្អោរនិងក្អួតធ្ងន់ធ្ងរ   ការចង្អោរមួយចំនួនកំឡុងពេលមានផ្ទៃពោះគឺជារោគសញ្ញា
ធម្មតា
   លើកលែងតែវាកើតឡើងរហូតដល់អ្នកមិនអាចបរិភោគឬទទួលទានអ្វីបានឡើយ។ 
 អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការខ្សោះជាតិទឹកដែលជាហេតុធ្វើអោយ          ប៉ះពាល់ដល់ទារករបស់អ្នកបាន

3. ចលនារបស់ទារកអាចចុះខ្សោយ ពុំមានចលនាសោះ  ទារកចាប់ផ្តើមធ្វើចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍ ចលនា ស្នូរទះ កាន់តែខ្លាំងឡើងៗ
នៅពេលយប់
​​​   វាគឺជាការលំបាកណាស់ក្នុងការប្រាប់ថាតើទារករបស់អ្នកមាន
ចលនាតិច ឬច្រើន ។
ជាទូទៅវាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់
ទារក
ប្រសិនបើលឺស្នូរទះដប់ដង ក្នុងកំឡុងពេលពីរម៉ោង អ្នកគួរទៅជូបពេទ្យ
ជំនាញជាបន្ទាន់
 
4.ការមានជម្ងឺផ្សេងៗ នៅដើមត្រីមាសទីបី   ប្រសិនបើអ្នកមានផ្ទៃពោះនៅក្នុងត្រីមាសទីបីហើយមានជម្ងឺផ្សេងៗ ដែលបង្កអោយមានអាំងតង់ស៊ីតេកើនឡើង
នេះវាអាចជាសញ្ញានៃការកើតកូនមិនគ្រប់ខែ

5. ការឈឺក្បាលជាប់ធ្ងន់ធ្ងរឈឺពោះស្រវាំងភ្នែក និងហើមក្នុងអំឡុងពេលត្រី
មាស
ទីបី  រោគសញ្ញាទាំងអស់នេះ អាចបញ្ជាក់ថាអ្នកអាចមានសម្ពាធឈាម
ឡើងខ្ពស់
វាជាផលវិបាកនៃការមានផ្ទៃពោះ ដោយសម្ពាធឈាមខ្ពស់និងប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម ជាធម្មតាវាកើតឡើង​ ​ប្រហែល 20 សប្តាហ៍នៃការមានផ្ទៃពោះ ។អ្វីដែលសំខាន់នេះគឺជាការត្រួតពិនិត្យសម្ពាធ
ឈាម
ប្រសិនបើវាឡើងខ្ពស់ជាងធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិត
ឯកទេស

6. មានរោគសញ្ញាជំងឺគ្រុនផ្តាសាយ   ជាធម្មតាស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំង
ជំងឺផ្តាសាយ
ប៉ុន្តែប្រសិនបើអ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់ វាអាច
បណ្តាលមកពី
ការឆ្លងមេរោគតម្រងនោម​​ ជំងឺរលាកសួត (Listeria)​​   

បញ្ហាទាំងអស់នេះត្រូវបានគេចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ។


សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២

No comments:

Post a Comment