ជម្ងឺគ្រុនឈាម ( Dengue )
![]() |
ស្វែងយល់ពីជំងឺគ្រុនឈាម គ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់ |
នៅពេលដែលរដូវភ្លៀងឈានចូលមកដល់ ឱកាសហានិភ័យនៃការកើត
ជម្ងឺគ្រុនឈាមក៏មានកាន់តែច្រើនឡើងផងដែរ ជាពិសេសចំពោះកុមារ ។ ដែលអាចបណ្តាលឲ្យមានអាការៈជ្រៀតជ្រែកធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត ។ ដូច្នោះហើយ យើងគួរមកសិក្សាពីជម្ងឺនេះឱ្យបានច្បាស់ ដើម្បីការពារ និងត្រៀម
ខ្លួនក្នុងការមើលថែទាំអ្នកជម្ងឺ ។
ជម្ងឺគ្រុនឈាម
ជាជំងឺមួយដែលបង្កឡើងពីវីរុសម្យ៉ាងឈ្មោះវីរុសដាំង
មាន ៤ ប្រភេទ គឺប្រភេទ
១, ២, ៣, ៤, ហើយមានមួសខ្លាជាភ្នាក់ងារចម្លង និងជួបប្រទះជាញឹកញាប់
១, ២, ៣, ៤, ហើយមានមួសខ្លាជាភ្នាក់ងារចម្លង និងជួបប្រទះជាញឹកញាប់
ចំពោះកុមារ មានអាយុ ចាប់តាំង ពី ៥ -១៥
ឆ្នាំ ប៉ុន្តែនៅបច្ចុប្បន្នមានប្រទះឃើញ
ចំពោះមនុស្សពេញវ័យនិងមនុស្សធំកាន់តែច្រើនឡើង
ៗ ។
រោគសញ្ញា ចែកចេញជា ៣ កម្រិត
គឺ
១. កម្រិតក្តៅខ្លួនខ្លាំង
ជាកម្រិតដែលអ្នកជម្ងឺមានអាការៈក្តៅខ្លួនខ្លាំង ដល់ទៅ ៣៨ - ៤០ អង្សាសេ ។
ហើយមានរយៈពេលពី ៣-៨ ថ្ងៃ មានរោគសញ្ញាមុខក្រហម ឈឺក្បាល អស់កំលាំង ឈឺចុកចាប់តាមសាច់ដុំ
ធុញអាហារ ក្អួត ឈឺពោះ អាចមានការចេញឈាមតាម
អវយវៈខ្លះៗ ដូចជា មានចេញឈាមតាមស្បែក តាមច្រមុះ
ក្អួតលាយឈាម ឬលាមកលាយឈាមជាដើម ។
២. កម្រិតធ្ងន់
វាកើតឡើងប្រហែល ថ្ងៃទី ៣- ៦ នៃមេរោគ ដែលជាកំឡុងពេលដែលកម្តៅធ្លាក់ចុះ
និង មានផ្លាកែតចេញពីសរសៃឈាម
អាចធ្វើឱ្យអ្នកជម្ងឺមានអាការៈ សន្លប់ ខ្វល់ខ្វាយ ដៃជើងត្រជាក់ ជីពចរចុះខ្សោយ សម្ពាធឈាមទាប អ្នកខ្លះអាចមានចេញឈាមខ្លាំង
ជាពិសេសឈាមចេញតាមប្រព័ន្ធ ផ្លូវអាហារ ។ ប្រសិនបើបានទទួលការព្យាបាល
យ៉ាងត្រឹមត្រូវនិងទាន់ពេលវេលា
អ្នកជម្ងឺអាចជាសះ ស្បើយបាន ។
៣.រយៈពេលវិលមកសភាពដើមវិញ
គឺជារយៈពេលដែលមានការត្រឡប់មកវិញនៃប្លាកែតចូលសរសៃឈាមអ្នកជម្ងឺ មានអាការៈប្រសើរឡើង
ចាប់ផ្តើមចង់ទទួលទានអាហារ នោមច្រើន ជីពរដើរឹយឺតរហូតដូចប្រក្រតី សម្ពាធឈាមត្រឡប់មក ប្រក្រតី ហើយអាចមាន
កន្ទួលក្រហមបាន
ហៅថា កន្ទួល Convalescent ។
ការវិនិច្ឆ័យ
វាអាស្រ័យទៅលើរោគសញ្ញាជាការសំខាន់ ការពិនិត្យឈាមក្រោយពេលក្តៅខ្លួនបាន ២-៣ ថ្ងៃ វាបញ្ជាក់ប្រាប់ថាជារោគគ្រុនឈាម
ដែលអាចឃើញថា កំហាប់
ឈាមខ្ពស់ឡើង ចំនួនគ្រាប់ឈាមសនិងកំហាប់ឈាមចុះទាប។
នៅបច្ចុប្បន្នមាន
ការពិនិត្យពិសោធន៍ ដើម្បីមើលអង់ទីគ័រមេរោគ អាចដឹងពីលទ្ធ
ផល បានក្នុង
ពេល ២ ម៉ោង ដែលអាចជាប្រយោជន៍ចំពោះការវិនិច្ឆ័យនិងការព្យាបាល
អ្នកជម្ងឺបាន
។
ការព្យាបាល
· អ្នកជម្ងឺដែលមានក្តៅខ្លួន
គួរទទួលទានទឹកឱ្យបានច្រើន ជួតខ្លួនពេលមានកំដៅខ្ពស់ប្រើថ្នាំប៉ារ៉ាសេតាម៉ុលតាមការគួរ
មិនគួរប្រើថ្នាំប្រភេទអាស្ពីរីន និងថ្នាំ អៃបូប្រូហ្វីន ព្រោះអាចធ្វើឱ្យរលាកក្រពះ កំហាប់ឈាមទាប
និងងាយចេញឈាម។
· អ្នកជម្ងឺដែលធុញអាហារ
ឬចង្អោរ ក្អួត គួរឱ្យក្រេបទឹកជាញឹកញាប់ អាចទទួលទាន ទឹកអំបិលរ៉ែ ទឹកផ្លែឈើ ឬទឹកផ្អែមដែលមិនមានពណ៌ក្រហម
។
· អ្នកជម្ងឺអាចជួបពេទ្យតាមណាត់រហូតជាសះស្បើយ
។
·
ប្រសិនបើអ្នកជម្ងឺក្អួតខ្លាំង
អស់កំលាំង ចេញឈាមតាមច្រមុះនិងក្អួតលាយឈាម គួរ មកជួបពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល
ក្នុងមន្ទីរពេទ្យដើម្បីមើលថែឱ្យបានជិតស្និទ្ធ និងព្យាបាលទាន់ពេលវេលា ។
ការបង្ការ
·
វិធីដែលល្អបំផុតគឺចៀសវាងមូសខ្លាខាំ
ជាពិសេសពេលថ្ងៃ
គួរដេកក្នុងមុង ឬក្នុង បន្ទប់ដែលបិទដោយរនាំងលួស ក្នុងករណី
ដែលជៀសវាងមិនបានគួរប្រើថ្នាំមូស ។
·
កំចាត់ បំបាត់កន្លែងបង្កមូសខ្លា
តាមកន្លែងទឹកដក់ដែលនៅជុំវិញផ្ទះ
ឬនៅបរិវេណ ជិតៗ និងសាលារៀនឱ្យបានជាប្រចាំ
។
·
វ៉ាក់សាំងស្ថិតនៅក្នុងកំឡុងពេលសាកល្បង ប្រសិទ្ធិភាព និងសុវត្ថិ
ភាពទំនងជា អាចនាំយកមកប្រើប្រាស់បាននៅពេលអនាគត
។
ប្រសិនបើអ្នកជម្ងឺមានរោគសញ្ញាដូចតទៅនេះ
ត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់
ត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់
១. អស់កំលាំងខ្លាំង ទទួលទានទឹកនិងអាហារមិនបាន ។
២. ចង្អោរ ក្អួតជាញឹកញាប់ ឬឈឺពោះខ្លាំង ។
៣. មានចេញឈាម ដូចជាឈាមតាមច្រមុះ ក្អួត ឬបន្ទោរបង់លាយឈាម ។
៤. ស្រេកទឹកគ្រប់ពេល នោមថយចុះ ។
៥. កម្តៅថយចុះ ប៉ុន្តែព្រងើយស្ងៀម ឆេវឆាវ ឥរិយាបថផ្លាស់ប្តូរ ។
៦. ចេញញើសច្រើន ខ្លួនត្រជាក់ ពណ៌សម្បុរជាំ ឬកង្វល់ ខ្វល់ខ្វាយ
។
សូមអរគុណប្រភពមន្ទីរពេទ្យផ្យាថៃ ២
No comments:
Post a Comment