Showing posts with label អ្នកក្រ. Show all posts
Showing posts with label អ្នកក្រ. Show all posts

Tuesday, December 24, 2019

ពេលណាទើបមាន ???

 ពេលណាទើបមាន ???

សំណួរដែលចាក់ដោតផ្លូវអារម្មណ៍មនុស្សជាច្រើន ហើយតែងតែជួបប្រទះ
ជាញឹកញាប់ នៅពេលដែលដៃគួរសន្ទនាតែងតែបោះសំណួរប្រភេទនេះមក
កាន់យើងជាញឹកញាប់នោះ ។ ជួនកាលយើងរកចម្លើយមិនបាននោះទេ ដោយសារយើងមិនមានគោលដៃច្បាស់លាស់ក្នុងចិត្ត ម្យ៉ាងទៀតជួនកាលយើងក៏ស្រែកសួរខ្លួនឯងក្នុងចិត្តរាល់ថ្ងៃដែរថា 
 ពេលណាទើបមាននោះដែរ ? 

បញ្ហាដ៏រសើបនេះ ខ្ញុំមានមតិ ២ យ៉ាង ដូចខាងក្រោម ៖ 

១. ផ្ទុយពីការគិតថាពេលណាទើបមាន យើងគួរចោទសំណួរផ្សេងវិញថា តើយើងបច្ចុប្បន្ននេះ បានធ្វើអ្វីមួយហើយឬនៅដែលតបស្នងទៅនឹងតម្រូវការ
របស់អ្នកដទៃ តើយើងមានគោលគំនិតអ្វីដែលជាដំណោះស្រាយ
របស់អ្នកដទៃដែលកំពុងជួបបញ្ហា ? ខ្ញុំសូមលើកជាឧទាហរណ៍ដើម្បីឱ្យអស់លោកអ្នកអានផ្ចង់អារម្មណ៍ជាមួយខ្ញុំ ហើយក្រឡេកមើលទៅទិដ្ឋភាពដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជា ។
 ជាក់ស្តែងដូចជា PassApp ដែលជាមធ្យោបាយក្នុងការហៅកង់បីងាយស្រួយមួយ ។ ពិតណាស់ពេលទៅភ្នំពេញម្តងៗ ដោយសារតែយើងជាអ្នកមកពីខេត្តដូច្នេះហើយយើងពិបាកស្វែងរកមធ្យោបាយធ្វើ
ដំណើរណាស់ ។ ម្យ៉ាងទៀតវិធីធ្វើដំណើរសាធារណៈនៅមានការខ្វះខាតផងនោះ ។ ត្រឡប់មកវិញ ការបង្កើតឯបនេះវាបានជួយសម្រួលភាពងាយស្រួល
ជាច្រើនដល់អ្នកធ្វើដំណើរ ដូចជា មានតម្លៃជាក់ស្តែង ប្រសិនបើយើងត្រូវធ្វើដំណើរទៅកន្លែងដែលយើងមិនស្គាល់នោះ យើងមិនចាំបាច់តថ្លៃតម្លៃកង់បីដូចកាលពីមុននោះទេ ។ ភាពងាយស្រួលទាំងនេះគឺជាតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើន ។ ចំណុចសំខាន់យើងត្រូវរកវិធីដោះស្រាយ ជួនអ្នកប្រើប្រាស់របស់យើងឱ្យបាន ។ ប្រសិនបើយើងអាចបង្កើតផលិតផលលក្ខណៈបែបនេះបាននោះ ពិតណាស់សំណួរដែលចាក់ដោតមកលើយើងពិតជាមិនមានឡើយ ។ តែជាអកុសល មនុស្សជាច្រើនតែងតែធ្វើអ្វីផ្សេងៗទៅតាមទំនោរដែលមនុស្សជាច្រើនកំពុងតែធ្វើ ដោយមិនបានគិតថាវាជាវិធីដោះស្រាយ ឬជាប្រយោជន៍របស់អ្នកប្រើប្រាស់ឡើយ តែគិតពីអ្វីដែលខ្លួនមាន​ដែលខ្លួនចង់ធ្វើ ។ 
នេះក៏ជាមូលហេតុមួយដែលតែងកើតមានចំពោះអ្នកដែលបរាជ័យក្នុងជីវិត ។ ដូច្នោះហើយតែងតែជួបនៅសំណួរចាក់ដោតម្តងហើយម្តងទៀតក្នុងជីវិត ។ 

២. តើយើងទទួលប្រាក់ខែ ឬយើងមានលុយប៉ុន្មានដែលគិតថា ឬសន្មតថា
យើងជាអ្នកមាន ? ពិតណាស់មនុស្សជាច្រើនតែងផ្តោតអារម្មណ៍ទៅលើ
ចំណួលដែលអាចរកបាន តែភាគច្រើនភ្លេចពីវិធីសាស្ត្រការគ្រប់គ្រង
ចំណួលដែលយើងរកបានមក ។ ពិតណាស់ មិនថាយើងអាចរកចំណូលបានរាប់ពាន់រាប់ម៉ឺនឬរាប់សែននោះទេ ។ ប៉ុន្តែប្រសិនបើយើងខ្វះនូវវិធីការចាត់ការ វិធីសាស្ត្រក្នុងការគ្រប់គ្រងចំណូលដែលយើងរកមកបាននោះ យើងពិតជាមិនអាចឆ្លងផុតពីភាពក្របានឡើយ ។ 

អ្វីដែលសំខាន់មិនមែនយើងមានពេលណានោះទេ 
តែរឿងដែលសំខាន់ជាងនេះទៅទៀតនោះគឺ ចំណាយរបស់
យើងត្រូវតូចជាងចំណូលជានិច្ច ។ ប្រសិនបើយើងប្រើប្រាស់ហួស
ពីតម្រូវការជាក់ស្តែង និងតម្រូវការដែលចាំបាច់នោះ មិនថាយើង
រកមកបានប៉ុនណានោះទេ មិនយូរមិនឆាប់យើងនៅតែពិបាកដដែល ។ កាលណាយើងមានវិធីសាស្ត្រគ្រប់គ្រងលុយដែលយើងរកមកបាន 
ដោយវិធីសាស្ត្រផ្សេងៗ ដូចជាយើងអាចយកទៅវិនិយោគ 
ឬបណ្តាក់ទុនក្នុងក្រុមហ៊ុន ឬយកទៅធ្វើយ៉ាងណាដើម្បីឱ្យ
លុយនោះដុះលួតលាស់ជាប្រចាំ មិនងាប់មួយកន្លែង 
ហើយព្យាយាមធ្វើបែបនេះជាបន្តបន្ទាប់ ។ 

ប្រាកដណាស់បើយើងធ្វើបែបនេះបាននោះ សំណួរចាក់ដោតក្នុងចិត្តយើងពិតជាមិនបានលឺទៀតទេ ។
រីករាយថ្ងៃបុណ្យណូអែល !!!